Monday, November 18, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ៖បើកហាងសម្រស់នៅខ្មែរ

ដាញ់ ម៉ូនីកា ៖បើកហាងសម្រស់នៅខ្មែរ

ភ្នំពេញ៖ដាញ់ ម៉ូនីកា បានសម្ពោធហាង Cosmetic ផ្ទាល់ខ្លួននៅខ្មែរកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅភូមិ​ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំ​ពេញ ។​តាម​ព័តមានថា​ការទិញផ្ទះជាប់ផ្លូវធំនោះបាន​ដេគ័រ​រៀបចំហាងឡើងម៉ូនីកា បានចំ​ណាយលុយដល់ទៅខ្ទង់​៣០ម៉ឺនដុល្លារ ទើបនាងឈានទៅបើកក្រុមហ៊ុនម៉ូនីកា អេច  ខស​មេធីក ឯ.ក ដែលនាំចូល​ផលិត​ផលផ្នែករក្សារសម្រស់ពីកូរ៉េ មកលក់នៅខ្មែរ។ប៉ុន្ដែម៉ូនីកា មិន​ប្រាប់​ថាការចំណាយ​សរុបអស់ទឹកប្រាក់ប៉ុន្មានឡើយ ដោយថាទាំងផ្ទះនិងនាំ​ចូល​ផលិត​ផលមកលក់នៅខ្មែរពិត​ជា​អស់ទឹកប្រាក់ចំនួនច្រើនមែន។អតីតតារាសម្ដែងរូបនេះថា​ក្រោយមានហាង​ផ្ទាល់​ខ្លួននៅ​ភ្នំពេញនេះនាង​នឹងចុះ​មកខ្មែរញឹកញាប់ជាងមុន ហើយក៍សង្ឃឹមថានាពេលខាង​មុខអាចនឹង​ឆ្លៀតថតភាពយន្ដឡើងវិញផងដែរ ប្រ​សិន​បើមានឱកាស ។

ឆ្លើយតបសំណួរថាតើម៉ូនីកា គ្រោងមករស់នៅខ្មែរវិញនាពេលខាងមុខឬយ៉ាងណា​បាន​ជា​ចំណាយលុយធំរក​ស៊ីផ្នែកCosmetic នៅភ្នំពេញនេះនាងថានៅតែទៅរស់នៅអូស្រ្ដាលី​ដូច​មុន ហើយចុះឡើងៗមកខ្មែរ តែពេល​មានមុខរបរនេះអាចនឹងមកស្រុកច្រើនលើកជាងមុន។​នាងថាបាន​រក​ស៊ីលក់ផលិតតាមOnline រយៈពេលជាង​៦ឆ្នាំមកហើយទើប​ឈានមកបើក​ហាង​នា​ពេល​នេះ​​​បានសម្រេចដូចបំណង។ប៉ុន្ដែនៅថ្ងៃសម្ពោធហាងនោះម៉ូនីកា បែជាថា​នាង​បានហៅមិត្ត​ភក្ដិ​អ្នកសិល្បៈស្និតស្នាលតែ៤ទៅ៥នាក់​ប៉ុណ្ណុះ​ចូលរួម ដោយសារតែមិនហ៊ាន​ហៅច្រើន ខ្លាច​រំខានដល់គេ ហើយក្នុងនោះនាងថាបានស្រលាញ់​រាប់អានគ្នា​ជាមួយកែវ ពេជ្រពិសី ជាច្រើនឆ្នាំមកហើយដោយ​ចាត់​ទុកដូចជាបងស្រីបង្កើតរបស់នាងតែម្ដង ។

 ដាញ់ ម៉ូនីកា និងស្វាមីរួមទាំងកូនទាំងពីរ(ស្រី១)បានមកដល់ខ្មែររយៈពេល​ជាង២​សប្ដាហ៍​ហើយ និងមាន​គម្រោង​វិលទៅ​អូស្រា្ដលី​វិញនៅពាក់កណ្ដាលខែកុម្ភៈ ហើយ​នាង​ថាLive លក់​ផលិតផលតាមហ្វេសបុក​ជា​ធម្ម​តាដូចមុន ខណៈដែលបុគ្គលិករបស់នាង​ប្រចាំ​ការនៅ​ហាង​បើក​លក់នៅខ្មែរធម្មតា ។ម៉ូនីកា ថារយៈពេលជាង​១០ឆ្នាំ​នៅលើទឹកដីអូស្រា្ដលី​នេះនាងបាន​ជួប​សិល្បករខ្មែរនៅពេលដែលពួកគាត់ទៅសម្ដែងនៅទីនោះ តែ​សម្រាប់​​រូបនាង​ផ្ទាល់​មិន​ដែល​បានចេញច្រៀងសម្ដែង​នៅអូស្រា្ដ​លីនោះទេ គឺតាំងពីមានសា្វមីមកម្លេះ ព្រោះ​គ្មាន​ពេល​វេលាគ្រប់គ្រាន់។

 ឆ្លើយតបសំណួរថាតើម៉ូនីកា មានគម្រោងយកកូនទី៣ឬអត់អំឡុងមានពេលនៅខ្មែរ​កាន់​តែច្រើន​នោះនាងថា​អត់​មានផែនការណ៍យកកូនថែមឆាប់ៗឡើយ។ម៉ូនីកា ថាឆ្នាំនេះ​កូនស្រីរបស់នាងមានអាយុ១៣ឆ្នាំ ខណៈកូន​ប្រុស​អាយុ៨ឆ្នាំ ហើយនាងយល់ថាមានកូន២​គ្រប់គ្រាន់។នាងបន្ថែមថានៅពេលដែលនាងមានពេលនៅខ្មែរច្រើនជាងមុននេះក៍អាចនឹងទទួលថតរឿងថ្មីណាមួយនាពេលខាងមុខនេះ  ប៉ុន្ដែរឿងនេះគ្រាន់តែជាការគិតប៉ុណ្ណោះ អត់​ទាន់​បាន​យល់ព្រមជាមួយផលិតករណាម្នាក់ទេ ។ម៉ូនីកា ថាទោះជានាងបានចាកចេញពីអាជីព​សិល្បៈ​ជា​ច្រើនឆ្នាំមែន ប៉ុន្ដែនាងបានតាមដានសកម្មភាព​របស់អ្នក​សិល្បៈខ្មែរជាប្រចាំ ហើយ​ឃើញ​ប្អូនៗសម័យក្រោយនេះមានសម្ថភាពល្អរៀងៗខ្លួន និងសម្រស់​ស្អាតមិនធម្មតា​ឡើយ។

គូររំលឹកថាដាញ់ ម៉ូនីកា បានចេញទៅរស់នៅប្រទេសអូស្រា្ដលីតាមស្វាមី​នាងលោក​ប៊ុន ថែល រយៈពេល១៣ឆ្នាំ​មកហើយ ក្រោយពួកគេបានរៀបការកាលពីខែកុម្ភៈ ឆ្នាំ២០១០ ហើយទទួលបានចំណងដៃកូន២នាក់(ស្រី១) ។ម៉ូនីកា ស្ថិតក្នុងចំណោមតារាដែលយកស្វាមី​ជាបុរសអាណិកជនខ្មែរអូស្រា្ដលីមានដូចជាអ្នកនាងអឿន ដាលីស ,សុខ ច័ន្ទណានូ និងគឹម លីហ្សា ជាដើម ។

 ទាក់ទងការសម្ពោធហាងរបស់ដាញ់ ម៉ូនីកា តែមិនហ៊ានហៅភ្ញៀវច្រើននេះដែរ កែវ ពេជ្រពិសី បានឆ្លើយជំ​នួស​ម៉ូនីកា ថានៅពេលមានកម្មវិធីរបស់នីកា លើកក្រោយៗ​ទៀត​នាងច្បាស់ជាហៅភ្ញៀវច្រើនជាងនេះជា​មិនខាន ព្រោះថាពេលនេះគាត់មានមុខរបរនៅ​ស្រុកខ្មែរ​ហើយ ។ ដាញ់ ម៉ូនីកា សង្ឃឹមថាមុខជំនួញថ្មីរបស់នាង​នឹងទទួលបានការគាំទ្រទាំង​អតិថិ​ជន​ក្នុងនិងក្រៅសិល្បៈជាមិនខាន ហើយនាងជាBA ផ្ទាល់របស់ក្រុមហ៊ុន​ខ្លួនឯងតែម្ដង ៕

RELATED ARTICLES