ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ក៏ចុះហែលទឹក បំណងទៅសាមងនៅក្នុងទឹកព្រែក ស្រាប់តែ អកុសល ហែលមិនរួច ក៏បណ្តាលឱ្យលង់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៧ នៅចំណុចភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង។
បុរសរងគ្រោះ ដែលលង់ទឹកស្លាប់នោះ មានឈ្មោះអុយ មឿន អាយុ៦២ឆ្នាំ មុខរបរ នេសាទ មានលំនៅក្នុងភូមិស្រែវាល ឃុំត្រពាំង ស្រុកបាកាន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា ជនរងគ្រោះនិងក្រុមគ្រួសារបាននាំគ្នា ធ្វើដំណើរមកស្នាក់នៅក្នុងភូមិកើតហេតុខាង លើ ដើម្បីប្រកបរបរនេសាទ។ នៅមុនពេល កើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោក លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ ក៏បានចុះហែលទឹកព្រែក បំណងទៅ សាមង ដែលកូនរបស់ខ្លួនបានរាយយកត្រីនៅ ក្នុងទឹកព្រែក ស្រាប់តែអកុសល ទំនងជាផឹក ស្រាស្រវឹងជ្រុល ទើបធ្វើឱ្យជនរងគ្រោះហែល ទឹកមិនរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាង អាណោចអាធ័មតែម្តង។ ភ្លាមៗនោះ អ្នកជិត ខាងប្រទះឃើញបាននាំគ្នាស្ទុះចុះទៅជួយស្រង់ ជនរងគ្រោះចេញពីក្នុងទឹកភ្លាមៗដែរ តែអកុសល មិនអាចសង្គ្រោះជីវិតបានឡើយ ព្រោះ ជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ពោល គឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
សាមឿន