Monday, March 17, 2025
Homeព័ត៌មានជាតិប្តីតាមទាន់ប្រពន្ធដេកឱបបងប្អូនធម៌ ទាញកាំបិតបុ័ងតោកាប់រយះក្បាលប្រពន្ធ​

ប្តីតាមទាន់ប្រពន្ធដេកឱបបងប្អូនធម៌ ទាញកាំបិតបុ័ងតោកាប់រយះក្បាលប្រពន្ធ​

​ភ្នំពេញ ៖ ស្គាល់គ្នា២ខែរាប់អានជាបងប្អូនធម៌​ បានមកផឹកស៊ីហាងបងស្រីធម៌ស្រវឹង​ស្រា ​បាននាំគ្នា​ចងមុខដេកជាមួយគ្នាដាក់ដៃគងលើគ្នាទៅវិញទៅមក និងដណ្តប់ភួយមួយពីរ​នាក់​ ប្តីមក​ទាន់ទប់កំហឹងមិនបានទាញទូរស័ព្ទថតរូបភាពរួចដើរទៅយកកំាបិតយក​មក​កាប់​ប្អូនធម៌​ បែរជាត្រូវក្បាលប្រពន្ធរយះហូរ​ឈាមជោកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​​​ម៉ោង៣និង៣០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅហាងលក់ទឹកត្នោតជូរម្តុំដីវាល ក្រោយកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​

បុរសជាប្តីមានឈ្មោះ ខាត់ សុ​ខា អាយុ៣៦ឆ្នាំ មុខរបរបើកហាងលក់ទឹកត្នោតជូរនិងស្រា​បៀរ ស្នាក់នៅកន្លែងកើត​ហេតុខាងលើមានស្រុកកំណើតនៅស្រុកសិរីសោភណ្ឌខេត្តឧត្តរមាន​ជ័យ  មានប្រពន្ធឈ្មោះព្រុំ សុភាព ​​​អាយុ​​៣៥ឆ្នាំ មុខរបរបើកហាងលក់គ្រឿងស្រវឹង​ រស់នៅជាមួយគ្នា​មានស្រុកកំណើតនៅភូមិព្រៃល្វា​ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ​ចំណែកប្អូនធម៌ដែលដេកជាមួយឈ្មោះ  ហម   ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង។  ថោង ធឹម

ព័ត៌មានលម្អិត សូមអានកាសែត នគរធំ

RELATED ARTICLES