ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវប្រពន្ធចុះចោលរាប់ខែមកហើយ លុះចូលឆ្នាំចិនមិនឃើញ ប្រពន្ធត្រឡប់មករួមរស់ជួបជុំគ្នាវិញ ទើបធ្វើ ឱ្យអស់សង្ឃឹមក្នុងជីវិត ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង១និង១៥នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង។
បុរសតូចចិត្តប្រពន្ធចុះចោលមិនត្រឡប់មកវិញ រួចក៏សម្រេចចិត្តចងកធ្វើអត្តឃាត មានឈ្មោះអៀក រដ្ឋា អាយុ៣០ឆ្នាំ មានឪពុក ឈ្មោះអៀក ម្តាយឈ្មោះហេង ស្រី និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) ត្រូវបានប្រពន្ធចុះចោល អស់រយៈពេលជាច្រើនខែមកហើយ ដោយ ថែមទាំងបានយកកូនទៅជាមួយផង។ កន្លងមក កូនប្រុសនេះ ចេះតែទន្ទឹងចាំផ្លូវប្រពន្ធត្រឡប់ មកវិញ និងធ្លាប់ព្រលយពាក្យថា បើប្រពន្ធ របស់ខ្ញុំយកកូនមកលេង សុំឱ្យគាត់ជាម្តាយជួយ មើលថែចៅផង ចំណែកគាត់ក៏មិនចាប់អារម្មណ៍ នឹងពាក្យសម្តីកូនប្រុសនេះដែរ។
ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា រហូតមក ដល់ថ្មីៗនេះ មុនចូលឆ្នាំចិន គាត់បានឮកូនប្រុស និយាយថា គេបានទាក់ទងទៅប្រពន្ធហើយ នឹងរំពឹងថា ប្រពន្ធវិលមកជានាគ្នាវិញ នៅអំឡុង ពិធីបុណ្យចូលឆ្នាំចិន។ តែដល់ថ្ងៃចូលឆ្នាំចិន មិនឃើញប្រពន្ធនិងកូនមកផ្ទះសោះ ទើបធ្វើឱ្យ កូនប្រុសចេះតែស្រងូតស្រងាត់ខុសប្លែកពីធម្មតា។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គាត់ ឃើញកូនប្រុសបានកាន់ក្រមាដើរចូលទៅក្នុង បន្ទប់ទឹក ប៉ុន្តែគាត់ក៏មិនចាប់អារម្មណ៍ដែរ ព្រោះ ស្មានថា កូនប្រុសចូលទៅងូតទឹក។ បន្ទាប់មក គាត់ក៏ទៅរៀបចំបាយទឹកហូប លុះពេលរង់ចាំ កូនប្រុសយូរពេក មិនឃើញចេញពីបន្ទប់ទឹក ទើបគាត់បានដើរទៅមើល ស្រាប់តែប្រទះឃើញ កូនប្រុសបានចងកស្លាប់នៅក្នុងបន្ទប់ទឹកទៅ ហើយ ទើបស្រែកឆោឡោហៅប្តី និងអ្នកជិត ខាងឱ្យជួយស្រាយចំណងដាក់កូនប្រុសចុះក្រែង អាចសង្គ្រោះបាន តែអកុសល កូនប្រុសបាន ស្លាប់ទៅហើយ ទើបបានត្រឹមរាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជន- រងគ្រោះពិតជាបានចងកធ្វេអ្វីត្តឃាតប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់នឹងធ្នឹមបន្ទប់ទឹក។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕