ខេត្តកណ្តាល ៖ យុវជនមួយក្រុមមានគ្នា៥នាក់ បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏នាំ គ្នាទៅលេងបាល់ទាត់ រួចក៏កើតមានជម្លោះ វាយតប់គ្នាជាមួយនឹងយុវជនម្នាក់ ទើបនាំគ្នា ទាញដំបងប៉ងទៅវាយគូទំនាស់ តែដោយស្រវឹង ខ្លាំងពេក វាយមិនចំគូទំនាស់ បែរជាចំមិត្តភក្តិ ខ្លួនឯង ដែលរត់ទៅដំណាលគ្នា បណ្តាលឱ្យរង របួសធ្ងន់ និងស្លាប់យ៉ាងអាណោចអាធ័មក្នុង មន្ទីរពេទ្យ។
ករណីហិង្សាខាងលើនេះ បានកើតមាន ឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុច បរិវេណសាលាបឋមសិក្សាព្រែកស្បូវ ស្ថិតក្នុង ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ។
ជនរងគ្រោះដែលបាត់បង់ជីវិតនោះ មាន ឈ្មោះអុល វណ្ណៈ អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែក ជនបង្កហេតុ មានឈ្មោះឌីម ឌីណា អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។ រវាងជនរងគ្រោះ និងជនបង្កហេតុគឺជាមិត្តភក្តិ នឹងគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញជន- រងគ្រោះ និងជនបង្កហេតុ រួមនិងមិត្តភក្តិចំនួន ៣នាក់ទៀត រួមមានឈ្មោះផុន សូនី ឈ្មោះ ផុន សូទី និងឈ្មោះភ័ន បានជួបជុំគ្នាផឹកស្រា- បៀរនៅផ្ទះរបស់ឈ្មោះផុន សូនី។ ក្រោយពី ផឹកស្រាបៀរអស់១កេសកន្លះរួចមក ចាប់ផ្តើម ស្រវឹងធ្លាក់ភ្នែក ជនរងគ្រោះនិងជនបង្កហេតុ រួមនិងមិត្តភក្តិ៣នាក់ទៀត បាននាំគ្នាទៅលេង បាល់ទាត់នៅចំណុចកើតហេតុខាងលើ។
ប្រភពដដែលបន្តថា លុះពេលកំពុងលេង បាល់ទាត់បានមួយសន្ទុះ ក៏ស្រាប់តែលេចមុខ យុវជនម្នាក់ឈ្មោះធឹង ស៊ាងហេង ដែលកំពុង អង្គុយផឹកស៊ីក្បែរនោះ បានដើរសំដៅចូលមក រករឿងឈ្មោះផុន សូនី រួចក៏ទាស់សម្តីគ្នា ហើយ ឈ្មោះធឹង ស៊ាងហេង បានវាយទៅលើឈ្មោះ ផុន សូនី ចំផ្ទៃមុខមួយដៃ។ ឃើញបែបនេះ ឈ្មោះផុន សូនី ឈ្មោះផុន សូទី រួមនិងជនបង្កហេតុ ព្រមទាំងជនរងគ្រោះបាននាំគ្នាស្ទុះទៅ កាច់ដំបងឈើ ដែលគេដោតធ្វើជាបង្គោលទី សម្រាប់លេងបាល់ទាត់ បានម្នាក់មួយកំណាត់ រួចក៏នាំគ្នារត់សំដៅទៅវាយឈ្មោះធឹម ស៊ាងហេង ស្រាប់តែពេលទៅដល់ ជនបង្កហេតុទាញ ដំបងវាយសំដៅឈ្មោះធឹម ស៊ាងហេង បែរ ជាមិនចំក៏ទៅចំជនរងគ្រោះដែលជាមិត្តភក្តិ របស់ខ្លួនដែលរត់ទៅដំណាលគ្នា ចំគុម្ពត្រចៀក ខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះសន្លប់ស្តូកស្តឹង នៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ឯប្រទេសវៀតណាម តែអកុសល ដោយសារតែ ស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មក្នុង មន្ទីរពេទ្យតែម្តង។
ដោយឡែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕