ភ្នំពេញ៖ស្រីស្អាតសាច់សខ្ចីសុខ ពិសី បានថ្ងូរថានៅរដូវក្ដៅនេះនាងមានការហត់នឿយខ្លាំង ក្នុងការប្រឹងរកលុយដល់ខេត្តក្រុងឆា្ងយៗតាមរយៈការច្រៀងសម្ដែងស្ទើរាល់ថ្ងៃហេតុនេះហើយបានជាមានពេលខ្លះនាងច្រៀងអត់ចង់កើត ព្រោះឡើងឆាកទាំងឈឺទៀតផង។ការវាចារបស់ពិសី នាពេលនេះក្រោយពេលនាងបានច្រៀងសម្ដែងបញ្ចប់Concerts មួយកាលពីពេលថ្មីៗនេះ នៅខេត្តត្បូងឃ្មុំ ហើយធ្វើឲ្យនាងជួបបញ្ហាសុខភាព ព្រោះតែសម្រាកមិនបានគ្រប់គ្រាន់ តែពិសី មិនបោះបង់ឡើយ។
សុខ ពិសី បាននិយាយពេលចុះពីលើឆាកតន្រ្ដីថា”យប់មិញច្រៀងអត់ចង់កើត ឈឺមិនទាន់ស្រួលផងរត់កម្មវិធីឆ្ងាយៗ អត់កំលាំងអាលីង ថ្ងៃនេះនឹងថ្ងៃស្អែករវល់ទៀត… “។
ក្រោយសុខ ពិសី លើកឡើងបែបនេះFan ដែលភាគច្រើនជាយុវវ័យនិងនិយមហៅពិសី ថា”ម៉ាក់ៗ” នោះបានលើកឡើងថានេះសំណាងធំហើយម៉ាក់ឈឺ មានម្ចាស់បេះដូងមើលថែរ ចុះបើអ្នកគាំទ្រទៅមើលម៉ាក់ច្រៀងឈឺតើអ្នកណាមើលជួយទៅ ?
តាមរយៈការលើកឡើងបែបនេះបញ្ជាក់ថាអ្នកគាំទ្រសុខ ពិសី ដឹងច្បាស់ថាតារាសាន់ដេរូបនេះមានម្ចាស់ចិត្តហើយបើទោះជាកន្លងមកនាងមិនដែលសារភាពរឿងស្នេហាជាមួយថៅកែសាន់ដេលោកឡាយ សុខចំរើន ក្ដី ប៉ុន្ដែFan ដឹងថានាងមិនមែនទុកបេះដូងឲ្យនៅទំនេរទេ ។យ៉ាងណាFan ចង់ឲ្យពិសី និងលោកចំរើន បង្ហាញភាពក្លាហានតាមរយៈការសាងស្នេហ៍ដោយបើកចំហជាសាធាណៈដូចតារាល្បីៗផ្សេងទៀត ព្រោះជាង១០ឆ្នាំមកដែលនាងសាងស្នេហ៍ដោយមិនបើកចំហធ្វើឲ្យបាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ រហូតមានការលើកឡើងថាស្នេហាអ្នកទាំងពីរប្រឈមហានិភ័យគ្រប់ពេលវេលាទៀតផង ។
ក្រៅពីសុខ ពិសី តារាដែលឡើងឆាកតន្រ្ដីរកលុយនៅរដូវក្ដៅនេះទាំងឈឺឬសុខភាពមិនអំណោយផលនោះមានដូចជាអ្នកនាងពេជ្រ សោភា (ឈឺឈាមសស៊ីឈាមក្រហម),សួស វីសា (ទើបធូស្រាលជំងឺរលាកបំពង់ក) និងវី ឌីណែត (ជំងឺពកក)ជាដើម។ចំពោះពិសី វិញនាងគ្មានជំងឺកាចសាហាវឬធ្ងន់ធ្ងទេគឺគ្រាន់តែចេញច្រៀងរាល់ថ្ងៃជិះរថយន្ដតាមខេត្តនីមួយៗឆ្ងាយៗពេកនាំឲ្យសម្រាកមិនបានគ្រប់គ្រាន់ក៍បាក់កំលាំងបន្ដិចប៉ុណ្ណោះ ហើយសុខភាពនាងនឹងវិលមករកសភាពដើមវិញនៅពេលសម្រាកបានដិតដល់។នេះមិនមែនតែពិសី ម្នាក់ទេដែលមានបញ្ហាសុខភាពបែបនេះពោលគឺតារាសឹងគ្រប់គ្នាទៅហើយ ព្រោះថានៅរដូវផ្ការីករបស់ពួកគេមានពេលតែពីចន្លោះពីខែវិច្ឆិកា ដល់មេសា ប៉ុណ្ណោះ ហេតុនេះត្រូវតែប្រឹងរត់ពីឆាកមួយទៅឆាកមួយ ដោយសារតែចូលដល់ខែធ្លាក់ភ្លៀងចាប់ពីខែឧសភា ទៅគឺម្នាក់ៗនឹងស្បោយConcerts ជាមិនខាន ។
សូមបញ្ជាក់ថាសុខ ពិសី នៅតែបន្ដតំណែងជាតួឯករបស់សាន់ដេ ហើយពេលនេះដៃគូរបស់នាងគឺលោកឆាយ វីរៈយុទ្ធ ជំនួសលោកខេមរៈ សិរីមន្ដ ។ពិសី បានផ្អាកការថតភាពយន្ដជាច្រើនឆ្នាំដោយផ្ដោតតែនៅលើចម្រៀងប៉ុណ្ណោះ ខណៈដែលរឿងនាងថតចុងក្រោយ”អាឡេវ ចូលក្រុង “នៅជាប់គាំងមិនទាន់ដាក់បញ្ចាំងរួចនៅឡើយ។ប៉ុន្ដែរឿងដែលFan ចង់ឃើញតារាអាយុ៣៤ឆ្នាំ រូបនេះធ្វើនៅឆ្នាំ២០២៤ គឺការគ្រងឈុតកូនក្រមុំមែនទែន ព្រោះតារាស្រកៗនាងពួកគេភាគច្រើនមានប្ដីនិងកូនអស់ទៅហើយ ។គេជឿរថាពិសី ដែលសាងស្នេហាដោយលាក់លៀមអស់រយៈពេលជាង១០ឆ្នាំមកនេះនាងនឹងប្ដូរចិត្តព្រមលាតត្រដាងរឿងស្នេហាជាមួយថៅកែសាន់ដេ ជាមិនខាន ព្រោះថាពេលនេះសិស្សប្អូននាងអ៊ីវ៉ា ដែលលាក់សង្សារបាន៧ឆ្នាំនោះត្រៀមចូលរោងការនៅឆ្នាំ២០២៤ នេះហើយ ។
គូរកត់សម្គាល់ថាសុខ ពិសី ក៍ត្រូវបានឪពុកនាងលោកសុខ ហេង ជម្រុញឲ្យការប្ដីជាច្រើនឆ្នាំមកហើយ ពោលគឺដូចអ៊ីវ៉ា ត្រូវលោកអ៊ូ វ៉ាវ ចង់ឲ្យមានប្ដីឆាប់ៗដែរ ដែលបញ្ហានេះត្រូវបានគេសង្ស័យថាអាចមកពីឪពុកតារាទាំងពីរគិតពីសុវត្ថិភាពកូនស្រីស្អាតដែលជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗខ្លះ ។តែពិសី ធ្លាប់និយាយដដែលៗថានាងមិនតក់ក្រហល់រឿងយកប្ដីសីទេ ព្រោះគ្មានប្ដីក៍នាងនៅតែអាចរស់បានដែរ ។នាងថាចិត្តនៅតែចង់ផ្ដោតលើការការពង្រឹងអាជីពចម្រៀងជាងស្នេហា ។ប៉ុន្ដែមិត្តភក្ដិសុខ ពិសី បានដាស់តឿននាងថាបើពិសី ហ៊ានដឹកដៃលោកឡាយ សុខចំរើន ចូលរោងការនោះអំណាចរបស់នាងនៅសាន់ដេនឹងដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា នៅហង្សមាសដែរ៕