ខេត្តក្រចេះ ៖ បន្ទាប់ពីផ្ទុះភ្លើងប្រចណ្ឌ រហូតបើករថយន្តបំបុកនារីកំណាន់ចិត្តនោះមក សមត្ថកិច្ចនគរបាលបានចុះទៅចាប់ខ្លួនលោក ប្រធានមណ្ឌលសុខភាពអូរគ្រៀង តាមដីកា របស់តុលាការ កាលពីថ្ងៃទី៣១ ខែមករា នៅ ក្នុងមណ្ឌលខភាពអូរគ្រៀង ឃុំអូរគ្រៀង ស្រុក សំបូរ។
លោកវរសេនីយ៍ត្រីណយ ស៊ីថាច អធិការរង នគរបាលស្រុកសំបូរ បានឱ្យដឹងថា ជនជាប់-ចោទដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះសឹម ចាន់- វាសនា ហៅពេទ្យមឿន អាយុ៤៧ឆ្នាំ មាន មុខងារជាប្រធានមណ្ឌលសុខភាពអូរគ្រៀង រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ។ រីឯការឃាត់ ខ្លួនជននេះ គឺសមត្ថកិច្ចបានធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លួន ចេញដោយលោកធុច បញ្ចៈ-សន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ រីឯនារីដែលជាអតីតគូកំណាន់ចិត្តនោះឈ្មោះ ម៉ុច ស្រីដា អាយុ២២ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ។
លោកអធិការរងនគរបាលស្រុកសំបូរ បាន បន្តថា បន្ទាប់ពីផ្ទុះភ្លើងប្រចណ្ឌជាមួយនឹងអតីត ស្រីកំណាន់នោះមក នាងបានមកប្តឹងនគរបាល ថា លោកគ្រូពេទ្យរូបនេះ មានលាក់អាវុធវែង- ខ្លីខុសច្បាប់ ហើយបានបង្កនូវអំពើហិង្សាធ្ងន់ធ្ងរ មកលើរូបនាង ដោយបានវាយធ្វើបាប និងដោះ យកគ្រឿងអលង្ការពីខ្លួនរបស់នាង។ លើសពី នេះទៀត លោកប្រធានមណ្ឌលសុខភាពរូប នេះ ថែមទាំងបានបើករថយន្តសាមុយបំបុក នាង ខណៈកំពុងជិះម៉ូតូជាមួយមនុស្សប្រុស ម្នាក់ផ្សេងទៀត ដោយសារតែភ្លើងតែប្រចណ្ឌ។
បើតាមប្រភពព័ត៌មានពីអ្នកដឹងសាច់រឿង របស់លោកគ្រូពេទ្យ និងនារីជាអតីតគូកំណាន់ ចិត្តនោះ បានឱ្យដឹងថា តាមពិតទៅរវាងលោក ប្រធានមណ្ឌលសុខភាពអូរគ្រៀង និងនាងម៉ុច ស្រីដា នេះ បានទាក់ទងស្នេហាជាមួយគ្នាអស់ រយៈពេល៧ឆ្នាំកន្លងមកហើយ។ លុះមួយរយៈ ចុងក្រោយនោះ ប្រហែលជានាងមានទំនាក់-ទំនងស្នេហាជាមួយនឹងបុរសផ្សេងទៀត ដោយ មិនចង់រស់នៅក្នុងនាមជាស្រីកំណាន់ចិត្ត ទើប នាងសុំផ្តាច់ទំនាក់ទំនងជាមួយលោកប្រធាន មណ្ឌលសុខភាព ក្រោមហេតុផលថា លោក- គ្រូពេទ្យមានប្រពន្ធនិងកូនរួចទៅ។ ដូច្នេះនាង រស់នៅបានសេចក្តីសុខឡើយ។
ប្រភពព័ត៌មានដដែលបានបន្តថា បន្ទាប់ពី ឮពាក្យសម្តីរបស់ស្រីកំណាន់ចិត្តរបស់ខ្លួនសុំ បែកបែបនោះ ធ្វើឱ្យលោកប្រធានមណ្ឌល សុខភាពអូរគ្រៀង ផ្ទុះភ្លើងប្រចណ្ឌឡើង ហើយ បង្កបញ្ហាជាមួយនឹងនាងរហូតមក។
លោកវរសេនីយ៍ឯក កង វណ្ណី នាយ-ការិល័យកណ្តាលយុត្តិធម៌ បានឱ្យដឹងតាមការ រៀបរាប់នៅក្នុងពាក្យបណ្តឹងរបស់នារីរងគ្រោះ ថា ជនជាប់ចោទបានខឹងជាមួយនារីរងគ្រោះ ដោយសារនាងសុំបែកគ្នា ទើបធ្វើឱ្យគេផ្ទុះភ្លើង ប្រចណ្ឌឡើង រហូតឈានដល់បើករថយន្តសាមុយ របស់មណ្ឌលសុខភាព បំបុក និងកៀរលើនារី- រងគ្រោះ កាលពីយប់ថ្ងៃទី២៥ មករា កន្លងមក នៅលើផ្លូវជាតិមួយកន្លែង ស្ថិតក្នុងឃុំអូរ-គ្រៀង ស្រុកសំបូរ ខណៈនាងកំពុងតែជិះម៉ូតូ ជាមួយនឹងមិត្តភក្តិប្រុសម្នាក់ទៀត។
ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ ពីមានហេតុការណ៍បើករថយន្តកៀរ និងបំបុក ម៉ូតូរបស់នារីរងគ្រោះ ដែលកំពុងតែជិះឌុបគ្នា ជាមួយនឹងមិត្តភក្តិប្រុសម្នាក់នោះ បានបណ្តាលឱ្យ ដួល និងរងរបួសរួចមក លោកគ្រូពេទ្យជាប់ចោទ ក៏បានចុះពីលើរថយន្តសាមុយ មកទះកំផ្លៀង លើមិត្តភក្តិប្រុសរបស់នាងជាច្រើនកំផ្លៀង និង បានគំរាមមិនឱ្យបុរសរូបនោះផ្តាច់ទំនាក់ទំនង ជាមួយនាង ដែលជាសង្សាររបស់គេ ព្រមទាំង គំរាមមិនឱ្យយករឿងនេះទៅប្រាប់គេឯងឱ្យ ដឹងនោះទៀតផង។ ក្រៅពីការទះកំផ្លៀងលើ បុរសរូបនោះរួចមក លោកគ្រូពេទ្យរូបនេះ ក៏ បានវាយទៅលើរូបនាង និងចាប់អូសនៅលើ ថ្នល់ ព្រមទាំងបានដោះយកគ្រឿងអលង្ការ មានខ្សែ ដៃ និងខ្សែកពីលើខ្លួនរបស់នាង រួច ក៏បានចាប់អូសនាងឡើងរថយន្តសាមុយ ហើយ បើករថយន្តដឹកនាងមកទម្លាក់ចោលនៅខាង មុខផ្ទះ។
បើតាមបណ្តឹងរបស់នារីរងគ្រោះបានប្តឹង មកនគរបាលថា លោកគ្រូពេទ្យជាប់ចោទរូប នេះ មានលាក់នូវអាវុធខុសច្បាប់ចំនួន២ដើម ក្នុងនោះមានអាវុធខ្លីមួយដើម និងអាវុធអាកា មួយដើមទៀតផងដែរ។ ដោយសារតែនាងដឹង ថា លោកគ្រូពេទ្យជាប់ចោទ មានចរិតកោង កាច និងមានប្រើប្រាស់អាវុធខុសច្បាប់ ទើប ធ្វើឱ្យព្រួយបារម្ភពីសុវត្ថិភាពរបស់នាង ក៏ដូចជា ក្រុមគ្រួសាររបស់នាង ទើបនាងមកដាក់ពាក្យ បណ្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ដោយឡែក លោកឈ្នាង សុវត្ថា ប្រធាន មន្ទីរសុខាភិបាលខេត្ត ធ្លាប់បានបញ្ជាក់ថា លោក នឹងមានវិធានការតាមនីតិវិធីរបស់ក្រសួង ប្រសិន បើរកឃើញថា មន្ត្រីពេទ្យរូបនេះ បានប្រើអា- កប្បករិយាមិនគប្បីទៅលើពលរដ្ឋ ពោលគឺយក រថយន្តសង្គ្រោះពលរដ្ឋទៅបង្ករបួសស្នាមដាក់ លើពលរដ្ឋ។
លោកវរសេនីយ៍ឯក កង វណ្ណី នាយការិ- យាល័យកណ្តាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចបាននាំខ្លួនគ្រូ-ពេទ្យជាប់ចោទមកកាន់អធិការដ្ឋានគរបាល ស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងតាម នីតិវិធី។ ដោយឡែកអាវុធវែងខ្លី ដែលចោទ ថា លោកគ្រូពេទ្យនេះមានលាក់ទុកសម្រាប់ ប្រើខុសច្បាប់នោះ គឺនគរបាលកំពុងតែស្រាវ ជ្រាវបន្តទៀត៕