កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ២០០០ នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។
នៅវេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច គឺមានការបើកបរសាកល្បងសម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ2024 ដែលមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត ដូចជាប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត បែបអក្សរ (P) និងបែបអក្សរ (T) រួមទាំងធ្វើការបង្ហាញនូវសមត្ថភាពជើងក្រោម និង កម្លាំងម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័តប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter) និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតរបស់រថយន្ត Ford Everest ស៊េរីឆ្នាំ2024។ ជាពិសេស អតិថិជនដែលបានចូលរួមក៏មានការលេងល្បែងកម្សាន្ត និងទទួលបានកាដូវត្ថុអនុសាវរីន៏ជាច្រើនទៀតពីក្រុមហ៊ុន ហ្វដ។
នៅក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ2024 នារាត្រីនេះ។ សម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ2024 ក៏នៅតែបន្តផ្តល់ជូននូវបច្ចេកវិទ្យាទំនើបៗលើសគេ និងប្រព័ន្ធសុវត្ថិភាពចុងក្រោយ ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។ ថ្មីៗនេះ យើងបានធ្វើការពង្រើកសាខាអគារតាំង បង្ហាញរថយន្ត និងមជ្ឈមណ្ឌលសេវាកម្មនៅលើផ្លូវជាតិលេខ 6A ជ្រោយចង្វារ ដើម្បីធ្វើការបង្ខិតសេវាកម្មអោយកាន់តែគៀកជាមួយអតិថិជន។ លើសពីនេះទៅទៀត គឺយើងមានកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ដែលជាបណ្តុំព័ត៌មានស្តីអំពីរថយន្តគ្រប់ម៉ូដែល ប្រូម៉ូសិនថ្មីៗ ព័ត៌មានទូទៅអំពីផ្នែកលក់ និងផ្នែកសេវាកម្មដូចជាផ្តល់ការប្រឹក្សាយោបល់ និងធ្វើការទំនាក់ទំនងសុំជំនួយជួសជុលចល័ត ២៤ ម៉ោង និងផ្តល់សេវាសណ្តាងរថយន្តជុំវិញក្រុងភ្នំពេញដោយឥតគិតថ្លៃផងដែរ។”
Ford Everest ស៊េរីឆ្នាំ 2024 ត្រូវបានរចនាឡើងដោយយកគំនិត «Built Ford Tough» ដោយផ្តោតជាសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព ដែលជាគំនិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើន និងលាន់មាត់សរសើរយ៉ាងច្រើនពីសំណាក់អតិថិជន។ លើសពីនេះទៅទៀត រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុងទ័រឌីជីថល 12.4អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗរួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ជំនាន់ថ្មី ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ, ប្រព័ន្ធបើកឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាសជើង និងចុចបត់កៅអីជួរទី៣ ដោយស្វ័យប្រវត្ត ។ល។
ពិសេសជាងនេះទៅទៀត រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 ក៏នៅតែផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។
រថយន្ត Ford Everest ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌សូកូឡា ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Everest ស៊េរីឆ្នាំ 2024 គឺ $75,900 សូមទំនាក់ទំនងតាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773, សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, និងសាខាភ្នំពេញថ្មី 011 255 229 / 077 722 999 ។