Sunday, November 17, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖មានទាំងការរិះគន់ និងគាំទ្រ រឿងលេងម៉ូដសក់ និងពាក់គ្រឿងអលង្ការ

ខេមរៈ សិរីមន្ដ ៖មានទាំងការរិះគន់ និងគាំទ្រ រឿងលេងម៉ូដសក់ និងពាក់គ្រឿងអលង្ការ

ភ្នំពេញ៖លោកខែម ប៊ុនថៃ ដែលមួយរយៈនេះហាក់ស្ងប់ស្ងាត់បន្ដិចលែងសូវ​ចេញមុខ​ការពារ​ថៅ​កែ​ដូចមុននោះបានធ្វើឲ្យមានការវែកញែករឿងអតីតតារាU2 រូបនេះលេងខ្លួន​ហាក់ដូច​ជាប្លែក​ជ្រុលក្នុងការប្រគុំតន្រ្ដីធំមួយកាល​ពីថ្ងៃទី២៧ ខែមករា នៅកោះពេជ្រ ពិសេស​គឺនៅ​ពេលប៉ះ​ឆាក​តែមួយជាមួយលោកRain តារាល្បីលំដាប់​អន្ដរជាតិរបស់កូរ៉េ​ខាងត្បូងនោះ​លោ​កប៊ុនថៃ និង​លោកលីយ៉ុងចេ ហៅរ៉េន មានការតុបតែងខ្លួនខុសគ្នាដាច់ស្រឡះ​។ការតែង​ខ្លួន​ចម្លែកនៅដើមឆ្នាំ២០២៤ នេះ​លោកសិរីមន្ដ បានប្រើសក់ក្រញ៉ាញ់សំពោងបន្ដិច និងគ្រឿង​អលង្ការជាមាសមានខ្សែក ជញ្ជៀ​​​ន​​ស្ទើគ្រប់ម្រាបដៃទាំងអស់ ខណៈដែលលោកRain វិញ​ស្លៀកពាក់ធម្មតា​តាមបែបបុរស​កូរ៉េ ហើយគ្មានគ្រឿងមាសពេជ្រជ្រែកខ្លួនដូចលោកថៃ ឡើយ ។អ្វីដែលគូរឲ្យចាប់អារម្មណ៍​នោះ​នៅលើឆាកតន្រ្ដីលោកប៊ុនថៃ បានរាំដោះអាវបង្ហាញសាច់​ដុំហាក់ដូចជាចង់ធ្វើឲ្យនារីៗ​ចាប់អារម្មណ៍លើដងខ្លួនរបស់​គេ ប៉ុន្ដែនេះមិនមែន​ជាការដោះ​អាវ​លើកទី១នៅលើឆាក​តន្រ្ដី​ឡើយ ពោលគឺអំឡុងពេលច្រៀងនៅហង្ស​មាសលោកថៃ ក៍ធ្លាប់រាំ​ដោះ​អាវដែរ។ប្រភពថាការលេងខ្លួនបែបនេះសិរីមន្ដ ហាក់មិនបានបង្ហាញពីអត្ដសញ្ញា​ណ​ប្រពៃ​ណីជាតិ នៅលើឆាកប៉ះតារាអន្ដរជាតិនោះឡើយ។

 យ៉ាងណាទន្ទឹមនិងមានការរិះគន់និងឌឺដងទៅលើលោកខេម ប៊ុនថៃ ថាលេងម៉ូដសក់ និងសម្ញែងគ្រឿង​អល​ង្ការ​​ហាក់ជ្រុលដៃបន្ដិចនោះក៍មានFan របស់អតីតតារាសាន់ដេរូប​នេះ​គាំទ្រ​លោ​ក​​ដែរ និងខ្លះថាលោកនៅតែមានទីផ្សារចម្រៀងខ្លាំង បើទោះជារយាលៗពីការ​ច្រៀង​​​​​សម្ដែង​ តាំងពីក្រោយឡើងជាឧកញ៉ាក្ដី ។ការលើក​ឡើងបែបនេះដោយសារតែ​រយៈ​ពេល​ជាង​១ឆ្នាំ​នៅGalaxy លោកប៊ុនថៃ បានល្បី២បទគឺ”រាំទយ “និង”Call Me PaPa “ ដែល​ធ្វើឲ្យលោក​នៅ​តែ​​ស្ថិតក្នុងចំណោមតារាលំដាប់ជូរមុខរបស់ផលិតកម្មជើងថ្មី​នេះ។ប៉ុន្ដែ​មាន​ការ​លើក​ឡើង​ថាថៅកែGalaxy នឹងមិនឲ្យលោកប៊ុនថៃ ឡើងខ្ពស់ជាងលោកព្រាប សុវត្ថិ ឡើយ ព្រោះខ្លាច”ភ្នំ១ ខ្លា២” អាចមានសង្រ្គាមដូចកាលនៅហង្សមាស ហេតុនេះពួកគេអាច​នៅ​ត្រដុំត្រសងគ្នា។

 ខេមរៈ សិរីមន្ដ អាយុ៣៨ឆ្នាំ បានវិវត្តន៍ខ្លួនពីតារាធ្លាប់ច្រៀងនៅក្លឹបU2 ១យប់តែ​៣​ដុល្លារ​ ឬស្មើ១ខែ៩០ដុល្លារ កាលពីឆ្នាំ២០០៤ តែនៅឆ្នាំ២០២៤ នេះរូបគេឡើងថ្លៃច្រៀង​កម្មវិធីធំ​១ស៊ីថ្លៃដល់ទៅ១ម៉ឺនដុល្លារឯណ្ណោះ ដែលតម្លៃនេះយូៗទើបសិរីមន្ដ ចេញច្រៀង​ម្ដងបានន័យ​ថាម្ចាស់​កម្មវិធីភាគច្រើនគ្មានលទ្ធភាពជួល ឬហៅតារាផ្សេងទៅច្រៀង​ដែល​មាន​តម្លៃថោក​ជាង​នេះ​ក៍កម្មវិធីនៅតែតំណើរការធម្មតា។ចំណែកការឡើង​ឆាកតន្រ្ដីនិង​លេងខ្លួន​កាន់តែប្លែក​ទាំងម៉ូដសក់ និងពាក់ខ្សែកធំៗនាពេលនេះរបស់លោកថៃ គឺហាក់ផ្ទុយទៅនិង​ការ​សំណូម​ពរ​របស់លោកស៊ិន សិលា របស់អ្នកដឹកនាំការប្រគុំតន្រ្ដីប៉ុស្ដិ៍CTN  ដែលធ្លាប់លើក​ឡើងថាតារា​ទាំងឡាយណាដែលឡើង​ជាឧកញ៉ារួចហើយគូរណាស់​តែផ្ដាច់ខ្លួនពីសិល្បៈ​ឲ្យ​ដាច់ស្រឡះទៅ ព្រោះដើម្បីកុំឲ្យច្របូកច្របល់រឿងច្រៀងផងធ្វើឧកញ៉ាផង​នាំឲ្យពិបាកឡើង​អក្សរលើ​អេ​ក្រង់ទូរទស្សន៍នោះពេលនេះលោកថៃ មិនត្រឹមតែអត់បន្ធូ​ដៃនោះទេ ប៉ុន្ដែមាន​តែកាន់តែ​ប្រឹង​បុកទីផ្សារថែមទៀត ពិសេសគឺការលេងម៉ូដសក់ និងគ្រឿងអលង្ការនេះតែម្ដង​។

គូរបញ្ជាក់ថាខេមរៈ សិរីមន្ដ ធ្លាប់ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ស្ទួនៗអំឡុងពេល​ដែល​​លោកចេញមុខបបួល​មហាជនទៅដាំកូនឈើនៅភ្នំតា​ម់ៅឡើងវិញ បន្ទាប់ពីក្រុមហ៊ុន​ឧក​ញ៉ាឡេង ណាវ៉ាត្រា បានកាប់រាបដល់ដីជាង៦០០ហិកតា កាលពីខែសីហា ឆ្នាំ២០២២ ព្រោះ​អ្នកលេងហ្វេសកបុកលើកឡើងថាអំឡុងពេលដែលពលរដ្ឋសំណូមពរទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការបំផ្លាញព្រៃភ្នំតាម៉ៅនោះសិរីមន្ដ មិនដែលចេញសារណាមួយទេ ពោលគឺស្ងាត់ដូចចោរ​លួចសេះ តែពេលរដ្ឋាភិបាលចេញស.ជ.ណ ឲ្យបញ្ឈប់ការកាប់ព្រៃភ្នំតាម៉ៅ ទើបលេចមុខ​លោក​ប៊ុនថៃ ចេញយកមុខ ។អ្វីដែលទស្សនិកជនកាន់តែហួសចិត្តនោះសិរីមន្ដ ថាលោកមិន​ដែលស្គាល់ឧកញ៉ាណាកាប់បំផ្លាញព្រៃឈើហិនហោចនៅកម្ពុជាទេ ហើយបើមានអ្នកណា​ស្គាល់​សូម​បង្ហាញផង ដែលភ្លាមៗនោះអតីតតារាសម្ដែងលោកសុភ័ណ្ឌ ឡារី ដែលកំពុងតែ​ភៀស​ខ្លួន​នៅអាមេរិកដើម្បីសុវត្ថិនោះបានឆ្លើយតបភ្លាមៗទៅសិរីមន្ដ ដោយចង្អុល​ថាឧក​ញ៉ា៣រូប​ទៀតដែលជាលោកអះអាងថាជាមេក្លោងបំផ្លាញព្រៃឈើទ្រង់ទ្រាយធំគឺឧក​ញ៉ាទី្រ ភាព ,ឧក​ញ៉ា​ខ្នា និងឧកញ៉ាសេង សំអុល ទើបធ្វើឲ្យសីរមន្ដ តបវិញថាលោកមិនមែនជាអ្នក​នយោ​បាយ​ទេ និងស្ងាត់មាត់រហូតមកដល់ពេលនេះ លែងសូវសកម្មចេញការពារថៅកែ​ដូច​មុនទៀត ។

 ទាក់ទងការលេងខ្លួនរបស់ខេមរៈ សិរីមន្ដ រឿងម៉ូដសក់ និងគ្រឿងអលង្ការនារយៈ​ពេល​ចុងក្រោយនេះអ្នកជំ​នាញ​​សិល្បៈបានលើកឡើងថានេះជាសញ្ញាមួយបញ្ជាក់ថាលោកប៊ុនថៃ ចង់ពង្រឹងទីផ្សារចម្រៀងឡើងវិញ ហើយ​នៅឆ្នាំ២០២៤ នេះរូបគេត្រូវតែប្លែក។ប្រភព​នោះថា​សិរីមន្ដ ស្ពឹកមុខបន្ដិចរឿងចេញការពារថៅកែ រហូត​មានFan ខ្លះបានប្លុកនិងព្រមានធ្វើពហិកា​លែង​ស្ដាប់​​ចម្រៀងលោកទៀតផង ហេតុនេះដើម្បីយកបានបេះដូងអ្នកគាំទ្រ​ទាំងនោះមកវិញ​រូបគេ​ត្រូវតែមានតែមានបទខ្លាំងៗ និងការលេងខ្លួនឲ្យទាក់ទាញជាងមុនទើបអាចទៅរួច ៕

RELATED ARTICLES