Friday, June 20, 2025
Homeសង្គម និងជីវិត នារី២នាក់បងប្អូន កើតជំងឺផ្លូវចិត្ត នាយករដ្ឋមន្ត្រីឧបត្ថម្ភការព្យាបាល

 នារី២នាក់បងប្អូន កើតជំងឺផ្លូវចិត្ត នាយករដ្ឋមន្ត្រីឧបត្ថម្ភការព្យាបាល

ភ្នំពេញ  ៖ នារី២នាក់បងប្អូន បានកើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ប៉ុន្តែខ្វះលទ្ធភាពក្នុងការព្យាបាល ត្រូវបានសម្តេច ហ៊ុន ម៉ាណែត  និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំទៅព្យាបាលជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

នារីទាំង២នាក់ ទី១-ឈ្មោះជេត ស្រីតា អាយុ៣១ឆ្នាំ និងទី២-ឈ្មោះជេត ស្រីមុំ  អាយុ៣២ឆ្នាំ រស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យោងតាមប្រភពពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបញ្ជាក់នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថា នារីទាំង២នាក់ខាងលើ បានមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ប៉ុន្តែដោយមានជីវភាពខ្វះខាតខ្លាំង ពុំមានលទ្ធ ភាពព្យាបាល។ ដោយក្តីមេត្តាករុណា ប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចហ៊ុន ម៉ាណែត  និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំប្អូនស្រីទាំងពីរនាក់ មកព្យាបាលជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះ កុសុមៈ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ ធ្វើឱ្យក្រុមគ្រួសាររបស់ប្អូនស្រីទាំងពីរ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។

សូមបញ្ជាក់ថា  ការចំណាយលើការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ៕

RELATED ARTICLES