ខេត្តបាត់ដំបង ៖ យុវជនឈាមរាវម្នាក់ បានល្បួងក្មេងស្រីម្នាក់ ឱ្យចូលព្រៃលេងជាមួយខ្លួន លុះទៅដល់កន្លែងស្ងាត់ ក៏បបួលក្មេងស្រីរួមរ័ក គ្នា និងបានកាច់មែកល្ហុងមករុកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះលេង ធ្វើឱ្យនាងឈឺចុក ចាប់ស្រែកទ្រហោយំ ទើបជនសង្ស័យបញ្ឈប់ សកម្មភាពវិញ។ លុះក្មេងស្រីយករឿងរ៉ាវនេះ ប្រាប់ម្តាយឱ្យដឹង ក៏ត្រូវម្តាយនាំទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ក្របួចក្មេងស្ទាវល្មោភ កាមជាប់ នាំយកទៅចាត់ការតាមច្បាប់។
ករណីប្រុសស្ទាវរំលោភសេពសន្ថវៈក្មេងស្រី ដោយយកមែកល្ហុងរុកចូលប្រដាប់ភេទ ក្មេងស្រីនេះ បានកើតមានឡើង កាលពីវេលា ម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក។ លុះរឿងរ៉ាវបែកធ្លាយក៏ត្រូវម្តាយក្មេងស្រីដាក់ ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ បាន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួននោះ មានឈ្មោះស្វាយ សុភ័ក្រ អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះព.ច.ផ.ល អាយុ៤ឆ្នាំ មានលំនៅ ក្នុងភូមិជាមួយគ្នា។ ម៉ក់ វិច្ឆិកា
សូមអាននៅកាសែតនគរធំ