ភ្នំពេញ៖តារាចម្រៀង៣ដួងរបស់ផលិតកម្មEEw9 គឺលោកសុវណ្ណ ដាណេ ,ហ៊ីម និងFuji បានលេខមុខនៅថ្ងៃដែលថៅកែផលិតកម្មនេះរៀបចំកម្មវិធីប្រគល់រង្វាន់ ដល់អ្នកតំណាងចែកចាយប្រេនEEw9 នៅហាងទន្លេបាសាក់២ (ក្បាលថ្នល់)កាលពីល្ងាចថ្ងៃទី១៨ កុម្ភៈ ដោយមានអ្នកសារព័តមានជាច្រើនស្ថាប័ននិងតំណាងចែកចាយជូរមុខរបស់ក្រុមហ៊ុនខាងលើចំនួន១៦០នាក់។
តារាចម្រៀងលោកសុវណ្ណ ដាណេ បានឲ្យដឹងថាលោកទើបបានចូលច្រៀងនៅផលិតកម្មEEw9 រយៈពេល៦ខែដោយមានបទចម្រៀងចេញបាន៣បទដែលជាបទប្រភេទសង់ទីម៉ង់ នឹងត្រៀមចេញបទថ្មីៗសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះដែរ។លោកដាណេ ថាមានមោទនភាពចំពោះការក្លាយទៅជាតារាចម្រៀងអាជីពដែលមានបទផ្ទាល់ខ្លួន ព្រោះពី មុនលោកច្រៀងCover តែបទរបស់គេទេ។លោកថាបានធ្វើឲ្យជីវិតពេលនេះមានការផ្លាស់ប្ដូរបានមួយកម្រិត ព្រោះពីមុនគេមិនសូវស្គាល់ មកជាមានគេស្គាល់ច្រើនគូសម ហើយក៍បានចេញច្រៀងតាមបណ្ដារកម្មវិធីផ្សេងៗច្រើនជាងមុនផងដែរ។
ដោយឡែកកញ្ញាFuji ដែលបានចេញបទចម្រៀងជិត១០បទនៅEEw9 វិញថានាងជាអតីតបេក្ខភាពThe Voice Cambodia នៅរដូវកាលទី២ ហើយពេលនេះសប្បាយចិត្តដែលមានផលិតកម្មឈរជើងនិងមានបទផ្ទាល់ខ្លួន។ស្រីស្រស់ថាបទ”ឈប់រាប់អានហើយ មនុស្សដែលស្គាល់តែផលប្រយោជន៍ “និងបទ”ជំងឺគេងមិនលក់”របស់នាងទទួលបានការពេញនិយមគូរសម ហេតុនេះហើយបានជាមានគេស្គាល់នាងច្រើនជាងមុន។នាងថាមុនក្លាយទៅជាតារាចម្រៀងអាជីពនេះរូបនាងធ្លាប់បានតស៊ូជាច្រើនឆ្នាំមកហើយច្រៀងនៅតាមPub តែពេលនេះបានបានកុងត្រានៅEEw9 រយៈពេល៥ឆ្នាំ។
ចំណែកស្រីស្អាតអ៊ីអ៊ី ដែលជាកូនរបស់លោកស្រីលី ញូរី ភរិយាលោកឧកញ៉ាយឹម តាស្រង់វិញ ថានាងចង់ក្លាយទៅជាតារាK-Pop នៅខ្មែរ តែបើមិនបានដូចចិត្តទេគឺចង់ធ្វើជាគ្រូបង្ហាត់រាំK-Pop ម្នាក់ក៍បាន ។នាងថាសម្រាប់ឆ្នាំថ្មីនេះនឹងប្រឹងធ្វើឲ្យផលិតផលEEw9 កាន់តែមានសន្ទុះទៅមុខថែមទៀត ។
ក្រៅពីញាំអាហារសាមគ្គីរួមគ្នានោះតំណាងចែកចាយនាំមុខគេទាំង១៦០ រូបក៍បានទទួលរង្វាន់និងកាដូរៀងៗខ្លួនក្នុងនោះក៍មានអ្នកទទួលបានជារង្វាន់មាសផងដែរ ។
អតីតអ្នកនិពន្ធល្បីឈ្មោះក្លាយទៅជាឧកញ៉ាលោកយឹម តាស្រង់ បានឲ្យដឹងថាលោកបានរៀបចំជួបជុំតំណាងចែកចាយរបស់EEw9 ចំនួន៥លើកមកហើយ តែការញាំអាហាររួមគ្នានេះជាលើកទី២ ។លោកតាស្រង់ ថាចំពោះផលិតកម្មEEw9 វិញនឹងត្រៀមសម្ពោធនាពេលខាងមុខ ខណៈដែលតារាចម្រៀងបច្ចុប្បន្នមាន៣នាក់ក្នុងនោះលោកថាក្រៅពីផ្ដល់បទចម្រៀងឲ្យចេញទៅតាមគោលការណ៍ភរិយាលោកក៍មានអ្នកជំនាញជួយបង្ហាត់បង្រៀនឲ្យពួកគេចេះលក់ផលិតផលដើម្បីមានប្រាក់បន្ថែមក្រៅពីសិល្បៈផងដែរ។អតីតអ្នកចាត់ការទូទៅGalaxy រូបនេះក៍បានរំលឹកពីកំណើតស្នេហាជាមួយលោកស្រីលី ញូរី ហៅម៉ាក់អ៊ីអ៊ី ថារឿងនោះគឺកើតឡើងផ្ដើមពីការស្អប់ក្លាយទៅជាក្ដីស្រលាញ់ដែលបាត់មុខគ្នាមិនបាន។លោកថាពេលបានចាប់ដៃជាមួយលោកស្រីញូរី ពេលនេះលោកមានក្ដីសុខគ្រប់បែបយ៉ាង ព្រោះយល់ចិត្តគ្នាតែលោកមិនទាន់កំណត់ពីពេលវេលាចូលរោងការឡើយ ដោយសារតែលោកយល់ថាអាពាហ៍ ពិពាហ៍ គ្រាន់តែជាការប្រកាសឲ្យគេដឹង ការបែក ការជួបគ្មានអ្នកដឹងមុន សំខាន់ធ្វើរឿងបច្ចុប្បន្នឲ្យបានល្អបំផុត។ចំណែកលោកជំទាវលី ញូរី ថាលោកស្រីពិតជាស្អប់ តាស្រង់ មែនពេលប៉ះសំដីគ្នានៅឆាតTelegram តែលោកស្រីថាដូចពាក្យចាស់ថា”ស្អប់ជំពប់លើ” ទីបំផុតលោកស្រីនិងតាស្រង់ ក៍បានចាប់ដៃគ្នានៅពេលនេះរកស៊ីធំ ។លោកស្រីរំលឹកថាអំឡុងពេលរស់នៅកូរ៉េ ២០ឆ្នាំ លោកស្រីផ្ដើមពីទុនត្រឹមតែ៣០០០ដុល្លារពីលុយដំណាច់ឆ្នាំដែលធ្វើការនៅរោងចក្រមួយនៅទីនោះរហូតដល់ពង្រីកមុខរបរនេះកាន់តែធំទៅៗមកដល់បច្ចុប្បន្ន៕