យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីភាគីរងគ្រោះ ក្នុងការចោទប្រកាន់ បទល្បួថលួងលោម រំលោភសេពសន្ទវៈ រហូតបានសម្រេចទៅលើ ក្មេងស្រីអនីតជនសិស្សសាលាម្នាក់ ក្នុងបន្ទប់ជួលរបស់ខ្លួន នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែន ជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីបែកធ្លាយ រឿងដឹងដល់ឪពុកម្តាយក្មេងស្រី ប្តឹងសមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
ក្មេងស្រីរងគ្រោះ មានឈ្មោះ យ ស ល អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានម្តាយជាកម្មករ រោងចក្រ ឪពុកជាជនពិការ ។ ចំណែកជនល្មើស មានឈ្មោះ វ៉ាន កាណាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតភូមិ មង់រៀង ឃុំម់រៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ សូមអាននៅកាសែតនគរធំ