Wednesday, March 19, 2025
Homeព័ត៌មានជាតិខ្ចីម៉ូតូមិត្តភក្កិទៅផឹកកាហ្វេ ត្រូវ​សង្សារម្ចាស់ម៉ូតូខ្ចីបន្ត​យក​ទៅ​បញ្ចាំ

ខ្ចីម៉ូតូមិត្តភក្កិទៅផឹកកាហ្វេ ត្រូវ​សង្សារម្ចាស់ម៉ូតូខ្ចីបន្ត​យក​ទៅ​បញ្ចាំ

​ភ្នំពេញ ៖ បុរសម្នាក់ជាងបិតតែមម៉ូតូ បានខ្ចីម៉ូតូពីមិត្តភក្កិជិះទៅផឹកកាហ្វេ ត្រូវសង្សារ ម្ចាស់ម៉ូតូសុំទៅជាមួយដែរ ក៏បានសុំខ្ចីម៉ូតូបន្តយកទៅបញ្ចាំ២០០ដុល្លារ នៅឃ្លាំងរំសេវ ដែលហេតុ​ការណ៍​កើតឡើងនៅ​វេលាម៉ោង៦និង២៥នាទីព្រលប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្ទះបិទតែមម៉ូតូភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះ ស៊ន សុវណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងបិទតែមម៉ូតូគ្រប់ប្រភេទ ​ជាអ្នកបិទតែមស៊ីភាគរយ ស្នាក់នៅផ្ទះសំណាក់៣ដុល្លារ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ​ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។ នារីដែលជាអ្នក​បោក​​​ម៉ូតូបន្តនោះមានឈ្មោះ ​អាម៉ាប់ អាយុ១៩ឆ្នាំ ​មុខរបរបុគ្គលិកខារ៉ាអូខេស្នាក់នៅផ្ទះសំណាក់​៣ដុល្លារជាមួយម្ចាស់ម៉ូតូ ត្រូវជាសង្សាររបស់នាង ។

តាមសំដី​ជនសង្ស៏យបាននិយាយអោយដឹងថា រូបគេនិងមិត្តភក្កិ ទើបនឹងបានស្គាល់គ្នារយះពេល៣ថ្ងៃប៉ុណ្ណោះ មុនពេលកើតហេតុរូបគេ​បានខ្ចីម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ មិនចាំស្លាកលេខ ពីមិត្តភក្កិជាជនរងគ្រោះ គោលបំណងទៅផឹកកាហ្វេ នៅផ្តុំកាណា-ឌីយ៉ា ខណៈពេលចេញទៅ ស្រាប់តែសង្សាររបស់ម្ចាស់ម៉ូតូ បានសុំទៅជាមួយដែរ ។ លុះពេលទៅអង្គុយផឹកកាហ្វេបានប្រមាណជា១០នាទី បានសុំ​ខ្ចីម៉ូតូមួយភ្លែតពីរូបគាត់ ពេលនោះគាត់ក៏យកទៅបាត់យូរពេកក៏ទូរស័ព្ទសួរ ស្រាប់តែនាងប្រាប់ថា យកម៉ូតូនោះទៅបញ្ចាំនៅឃ្លាំងរំសេវ បានប្រាក់២០០ដុល្លារ ។

ក្រោយពេលកើតហេតុ ជនសង្ស័យដែលជាអ្នកខ្ចីម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំជាមួយម្ចាស់ម៉ូតូនៅប៉ុស្តិ៍នគរបាលចោមចៅ ដោយជនសង្ស័យធានាយកប្រាក់ទៅលោះម៉ូតូនោះមកឲ្យម្ចាស់ដើមវិញ ៕ នូ ផាន់ណា

RELATED ARTICLES