ភ្នំពេញ ៖ បន្ទាប់ពីបុរសម្នាក់ បានចេញ មុខចោទប្រកាន់អតីតភរិយារបស់ខ្លួនថា ជា មនុស្សស្រីដែលមានចិត្តផិតក្បត់ មិនស្មោះត្រង់ នឹងប្តី លួចលាក់ទៅរួមរ័កនឹងប្រុសសហាយដល់ ទៅ២នាក់រួចមក ភាគីស្ត្រីជាប្រពន្ធបានចេញ មកបកស្រាយការពិត ដោយច្រានចោលទាំង ស្រុងនូវរាល់ការចោទប្រកាន់បង្កាច់បង្ខូចពីភាគី បុរសជាអតីតប្តី ព្រមទាំងបានទាមទារឱ្យបុរស ជាប្តីរូបនោះចេញមុខទទួលខុសត្រូវ និងសងភាព ស្អាតស្អំដល់នាងវិញទៀតផង។
កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ការិយាល័យនិពន្ធសារព័ត៌មាន “នគរធំ” បាន ទទួលទូរស័ព្ទពីស្ត្រីម្នាក់ ដែលអះអាងថា ជាម្ចាស់ គណនីហ្វេសប៊ុក “Sin Sin” និងជាជនរងគ្រោះ ដែលត្រូវប្តីចោទប្រកាន់ថា បានលួចលាក់រួមរ័ក ជាមួយប្រុសសហាយដល់ទៅ២នាក់ បំណង ស្នើសុំធ្វើការបកស្រាយនូវការពិតទាំងស្រុង ជុំវិញការចោទប្រកាន់ពីភាគីបុរសជាប្តី។
ស្ត្រីដែលចេញមុខបកស្រាយរូបនេះមានឈ្មោះណន ហ្គេកស៊ីន អាយុ២៩ឆ្នាំ ជាអតីត បុគ្គលិកក្រុមហ៊ុនឯកជន សព្វថ្ងៃប្រកបរបររកស៊ី លក់ដូរតាមអនឡាញ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានគណនីហ្វេសប៊ុក ឈ្មោះ“Sin Sin”។ ចំណែកភាគីបុរសជាប្តី មាន ឈ្មោះអ៊ុន សម្ជស្ស អាយុ៣២ឆ្នាំ និងជាម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ “Un Sophors”។
ស្ត្រីឈ្មោះណន ហ្គេកស៊ីន បានរៀបរាប់ ប្រាប់ថា រវាងនាងនិងបុរសឈ្មោះអ៊ុន សម្ផស្ស ពិតជាប្តីប្រពន្ធនឹងគ្នាប្រាកដមែន តែនេះជារឿង អតីតកាលប៉ុណ្ណោះ ខណៈដែលសព្វថ្ងៃ នាង កំពុងដាក់ពាក្យបណ្តឹងលែងលះអតីតប្តីនេះ ហើយពាក្យបណ្តឹងកំពុងស្ថិតក្នុងដៃតុលាការ ដែលឈានដល់ការសម្រេចសេចក្តីចេញសាល- ក្រមនៅពេលដ៏ខ្លីខាងមុខនេះហើយ។
នាងណន ហ្គេកស៊ីន បានឱ្យដឹងថា នាង និងអតីតប្តីនោះបានចាប់ដៃគ្នាជាប្តីប្រពន្ធ ដោយ រៀបការត្រឹមត្រូវ ប៉ុន្តែមិនបានចុះអេតាស៊ីវិល ជាមួយគ្នានោះទេ។ ក្រោយមក ពួកនាងបាន រួមរស់បង្កើតបានកូនស្រីម្នាក់ សព្វថ្ងៃអាយុ២ ឆ្នាំកន្លះហើយ ប៉ុន្តែនៅអំឡុងដែលនាងទើប នឹងសម្រាលកូនខ្ចី អតីតប្តីរូបនេះបានលួចទាក់ទងស្រីញីរាប់មិនអស់ រហូតដល់ពង្រត់ស្រីចេញ ទៅសម្ងំសោយសុខនឹងគ្នាអស់រយៈពេលជាង ១ឆ្នាំ ដោយថែមទាំងបានលួចយកលុយកាក់ ពីនាងអស់ជាច្រើនទៀតផង និងមិនធ្លាប់អើត ឈ្ងោកសួរសុខទុក្ខនាងនិងកូនសោះឡើយ។ នៅពេលប្តីចុះចោលផ្ទះភ្លាម នាងបានដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាល និងសាលាសង្កាត់ ដើម្បីឱ្យសមត្ថកិច្ចនិងអាជ្ញាធរជួយដឹងឮ ហើយ សូម្បីមិត្តភក្តិនិងសាច់ញាតិនាង ក៏បានដឹងរឿងរ៉ាវ ទាំងនេះដែរ។ ក្រោយមក បន្ទាប់ពីអស់លក្ខណ៍ ជាមួយស្រីថ្មី ស្រាប់តែអតីតប្តីដែលចុះចោល នាងជាង១ឆ្នាំ បានវិលមកសុំជានាជាមួយនាង វិញ តែនាងមិនព្រម ស្រាប់តែថ្ងៃមួយ អតីតប្តី បានមកគាស់ទ្វារផ្ទះរបស់នាង ធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្តឹងសមត្ថកិច្ចទៀតផង។
ស្ត្រីខាងលើ បានបន្តថា នៅពេលដឹងថា នាងមានជំហរមិនព្រមជានាគ្នាវិញ អតីតប្តីនេះបាន គំរាមនាងថា បើចង់ឱ្យគេផ្តិតមេដៃលែងលះ ត្រូវបង់លុយឱ្យគេចំនួន១ម៉ឺនដុល្លារ បើពុំនោះ ទេ គេនឹងធ្វើឱ្យនាងខ្មាសគេ តែដោយសារនាង មិនព្រមឱ្យលុយ១ម៉ឺនដុល្លារទៅគេ ស្រាប់តែ អតីតប្តីនេះចេញមកបរិហារកេរ្តិ៍នាង និងបុរស ២នាក់ទៀត ដែលគ្រាន់តែជាមិត្តភក្តិធម្មតា របស់នាងថា មានទំនាក់ទំនងសហាយស្មន់នឹង គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញ សង្គមហ្វេសប៊ុក និងធ្វើឱ្យនាងនិងបុរសទាំង ២នាក់ ដែលទទួលរងការចោទប្រកាន់ដោយ មិនគ្មានមូលដ្ឋានពិតប្រាកដ ត្រូវទទួលរងផល ប៉ះពាល់ទាំងកិត្តិយស និងជីវិតរស់នៅយ៉ាងខ្លាំង ទាំងដែលរឿងពិត រវាងពួកនាងទាំង៣នាក់ គ្មានទំនាក់ទំនងស្មោកគ្រោកអ្វីដូចអតីតប្តីនោះ ចោទប្រកាន់បរិហារកេរ្តិ៍នោះទេ។
ស្ត្រីខាងលើ បានឱ្យដឹងទៀតថា ក្រោយ កើតមានការបរិហារកេរ្តិ៍តាមក្នុងបណ្តាញសង្គម ហ្វេសប៊ុកនេះ នាងនិងបុរសទាំង២នាក់ដែល ទទួលរងការចោទប្រកាន់ថា ជាប្រុសសហាយ របស់នាងនោះបានទាក់ទងទៅអតីតប្តីរូបនោះ ដើម្បីសួររកស-ខ្មៅ និងព្រមានថានឹងឱ្យមេធាវី ចាត់ការតាមច្បាប់ ទើបអតីតប្តីនោះភ័យខ្លួន ក៏លុបអ្វីដែលគេផុសនោះចេញវិញទាំងអស់ ភ្លាមៗ តែវាយឺតពេលទៅហើយ ព្រោះត្រូវ បានគេចែករំលែក Share ពេញក្នុងហ្វេសប៊ុក ទៅហើយ។ ជាដំណោះស្រាយ ពួកនាងទាំង ៣នាក់ ដែលជាជនរងគ្រោះ ទទួលរងការចោទប្រកាន់ទាំងបំពានបានទាមទារឱ្យអតីតប្តីនោះ ចេញវីដេអូឃ្លីបបកស្រាយនៅលើទំព័រហ្វេស- ប៊ុករបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ ពួកនាងទាំង៣នាក់ ចំណែកអតីតប្តីបានយល់ព្រមថា នឹងចេញមុខបកស្រាយ តែបានដាក់ លក្ខខណ្ឌថា ក្រោយពេលរូបគេបកស្រាយគ្រប់ យ៉ាងហើយ ត្រូវមិនឱ្យមានការប្តឹងផ្តល់រូបគេ ទៀតនោះទេ ពុំនោះទេគេនឹងទារលុយពីបុរស ទាំង២នាក់ ដែលទទួលរងការចោទប្រកាន់ជា ប្រុសសហាយ ក្នុងម្នាក់២ម៉ឺនដុល្លារ ជាសំណង ជំងឺចិត្ត។
ជាចុងក្រោយ ស្ត្រីឈ្មោះណន ហ្គេកស៊ីន បានបញ្ជាក់ថា អ្វីដែលនាងចង់បាននៅពេលនេះ គឺស្នើសុំកុំឱ្យមហាជន ពិសេសអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មានការយល់ច្រឡំ តទៅទៀត ព្រោះរវាងនាងនិងអតីតប្តីនោះ គ្មានទំនាក់ទំនងអ្វីទៀតទេ ហើយចំពោះពាក្យ ថានាង ចោលកូននោះ គឺមិនពិតទេ ពោលគឺ កូនត្រូវនាងឱបជាប់ដើមទ្រូងរាល់ថ្ងៃ និងប្រឹង ប្រែងតែដើម្បីកូនម្នាក់នេះប៉ុណ្ណោះ។ ផ្ទុយទៅវិញ អតីតប្តីនោះទេ ដែលបានបោះបង់ចោលប្រពន្ធ កូន តាំងពីកូនទើបនឹងមានអាយុ១ខួប រត់ទៅ សំងំសោយសុខជាមួយស្រីថ្មី មិនដែលបានចិញ្ចឹម កូនឬទទួលខុសត្រូវក្នុងនាមជាឪពុកសោះឡើយ។ មួយវិញទៀតរវាងនាងនិងបុរស២នាក់ ដែល ទទួលរងការចោទប្រកាន់ គឺសុទ្ធតែស្អាតស្អំ គ្មាន ទំនាក់ទំនងអ្វីលើសពីមិត្តភក្តិធម្មតានោះឡើយ ប៉ុន្តែបែរជាអតីតប្តីមកចោទប្រកាន់ទាំងបំពាន ក្នុងបំណងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកនាង ព្រោះតែទាមទារប្រាក់ពីនាងមិនបាន ដែល ទង្វើនេះ ប្រសិនបើអតីតប្តីនៅតែបន្ត នាងនឹង ចាត់វិធានការតាមផ្លូវច្បាប់មិនខាន។
ដោយឡែក លោកទៀង រតនៈ អាយុ ២៩ឆ្នាំ មុខរបរលក់ម៉ូតូ និងជាថៅកែបារបារាំង មួយកន្លែងនៅរាជធានីភ្នំពេញ និងជាពេទ្យធ្មេញ ដែលទទួលរងការចោទប្រកាន់ថាជាប្រុសសហាយ ទី១ នោះ បានបកស្រាយតាមទូរស័ព្ទប្រាប់ “នគរធំ“ ដែរថា រវាងលោកនិងស្ត្រីឈ្មោះណន ហ្គេកស៊ីន ដែលមានគណនីហ្វេសប៊ុកឈ្មោះ “Sin Sin” ធ្លាប់ស្គាល់គ្នាតាំងពីឆ្នាំ២០១១ ពោល គឺតាំងពីនាងមិនទាន់រៀបការមកម៉្លេះ តែគ្រាន់ រាប់អានគ្នាជាមិត្តភក្តិធម្មតាប៉ុណ្ណោះ ព្រោះបង ជីដូនមួយរបស់នាង គឺជាមេចាស់របស់លោក។ លុះក្រោយពេលនាងរៀបការរួច លោកក៏បាន ដាច់ទំនាក់ទំនងជាមួយនាង តែធ្លាប់បានសួរសុខទុក្ខគ្នាតាមហ្វេសប៊ុកធម្មតាៗក្នុងនាមជា មនុស្សធ្លាប់ស្គាល់គ្នាតែប៉ុណ្ណោះ។ លុះមកដល់ អំឡុងឆ្នាំ២០១៦ ស្ត្រីម្នាក់នោះ បានទូរស័ព្ទមក ជួបលោក ដើម្បីទិញម៉ូតូ ហើយលោកក៏បានយក ម៉ូតូទៅឱ្យនាងដល់ផ្ទះឯពោធិ៍ចិនតុងឯណោះ។ បន្ទាប់មក នៅអំឡុងចុងឆ្នាំ២០១៦ នៅមុន ពេលកើតរឿងរ៉ាវនេះ នារីម្នាក់នោះ ធ្លាប់បាន ទាក់ទងមកលោកម្តងទៀត ដើម្បីទិញម៉ូតូមួយ គ្រឿងទៀត រួចក៏ដាច់ទំនាក់ទំនងគ្នារហូតមក ពោលគឺរវាងលោកនិងស្ត្រីឈ្មោះណន ហ្គេកស៊ីន គ្រាន់តែធ្លាប់ស្គាល់គ្នាធម្មតាៗប៉ុណ្ណោះ គ្មាន ទំនាក់ទំនងពិសេសអ្វីនោះទេ។
លោកទៀង រតនៈ បានបញ្ជាក់ថា “ខ្ញុំ អត់មានទាក់ទងអីជាមួយខាងស្រីទេ ហើយកុំ យករូបខ្ញុំទៅធ្វើឱ្យប៉ះពាល់អ៊ីចឹង ហើយរូបហ្នឹង គឺ Copy ពី Account Facebook ខ្ញុំទេ អត់ មានភ័ស្តុតាងណាដែលថាខ្ញុំជាសហាយគេ សរសេរលើរូបខ្ញុំថា ចាប់បាននៅផ្ទះសំណាក់ ថ្ងៃទី០៨ ខែ០៥ ឆ្នាំ២០១៦ ហើយហេតុអ្វីមិន យករូបនោះ Post ហេតុអីមកយករូប Copy ពី Account Facebook ខ្ញុំ មក Post ហើយ សរសេរយ៉ាងសាហាវចឹង តើខ្ញុំយកមុខទុកឯណា? គ្មានភ័ស្តុតាងអីទាំងអស់ ហើយយកមកសសេរ កើតដែរក្នុងហ្វេសប៊ុក”។
លោកទៀង រតនៈ បានលើកឡើងថា ទង្វើ របស់បុរសជាប្តីរូបនោះ បានធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសមុខមាត់របស់លោកយ៉ាងខ្លាំង ខណៈ ដែលលោកកំពុងរៀបចំចូលស្តីដណ្តឹងនារីដែល លោកស្រលាញ់ម្នាក់ក្នុងពេលឆាប់ៗនេះ ស្រាប់តែត្រូវទទួលរងការចោទប្រកាន់ថាបានលួច ទាក់ទងជាមួយប្រពន្ធគេ រហូតត្រូវប្តីគេតាម ទាន់ក្នុងផ្ទះសំណាក់ទៀត ទាំងដែលការពិតលោក មិនបានដឹងរឿងអ្វីសោះ គឺគ្រាន់តែធ្លាប់រាប់អាន ជាមួយនារីជាប្រពន្ធនោះធម្មតាប៉ុណ្ណោះ។ ចំណែក បុរសជាប្តីនោះវិញ កន្លងមកលោកមិនធ្លាប់ស្គាល់ មុខ មិនធ្លាប់រាប់អានទាក់ទង ពិសេសមិនធ្លាប់ មានទំនាស់អ្វីជាមួយគ្នាដែរ បែរជាមកចោទ ប្រកាន់លើរូបលោក ដោយគ្មានការពិតបែប នេះទៅវិញ៕