Sunday, November 17, 2024
Homeតារាខ្មែរតើហ៊ិន ច័ន្ទនីរ័ត្ន ៖ប្រែប្រួលអ្វីខ្លះ ក្រោយការប្ដីជិត៣ខែ ?

តើហ៊ិន ច័ន្ទនីរ័ត្ន ៖ប្រែប្រួលអ្វីខ្លះ ក្រោយការប្ដីជិត៣ខែ ?

ភ្នំពេញ៖អ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន មានភាពប្រែប្រួលជាច្រើនចំណុចបន្ទាប់ពីបានក្លាយ​ទៅជា​ភរិយា​​លោកឌី ពេជ្រ ស្របច្បាប់កាលពីថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៣ ។នាងមិន​សូវ​បង្ហា​ញ​មុខតាមកម្មវិធីអ្នកសិល្បៈច្រើនដូចមុនទេ ហើយសកម្មភាពសិល្បៈរបស់នាងក៍ចាប់ផ្ដើម​កាត់​បន្ថយបន្ដិចម្ដងៗ និងឈានទៅដកខ្លួនពីអាជីពចាស់មួយនេះថែមទៀតផង បើទោះជាស្វាមី​របស់​នាង​មិនបង្ហាញពីការហួងហែងដល់នាងក្នុងការលេងសិល្បៈបន្ដទៀតក្ដី ។ប្រភព​បាន​ឲ្យ​ដឹងថាបច្ចុប្បន្នច័ន្ទនីរ័ត្ន ជិះរថយន្ដទំនើបម៉ាក Bentley ដែលមានតម្លៃ​ក្បែកន្លះ​លានដុល្លារ តែ​នាងមិនមានអង្គរក្សបើកជូន ឬតាមការពារឡើយ ។ច័ន្ទនីរ័ត្ន ក៍ច្រើនតែ​បង្ហាញ​ខ្លួនទិញអ៊ឺវ៉ាន់​ម៉ាកប្រេន ប្រេន ផងដែរ ខណៈដែលការងារសិល្បៈជាប្រចាំរបស់នាងគឺ​នៅមាន​តែ​ធ្វើជាពិធី​ការិនីនៅបាយ័នប៉ុណ្ណោះ ព្រោះនាងលែងផ្ដោតទៅលើការថត​សម្ដែងភាព​យន្ដ និងខារ៉ាអូខេ ដូចមុនទៀតហើយ តែយូៗនៅចេញមុខតាមក្រុមហ៊ុនAgency ក្នុងនាមជាMC ម្ដងម្កាល​ប៉ុ​ណ្ណោះ។ប្រភពបានឲ្យដឹងថាច័ន្ទនីរ័ត្ន នឹងត្រូវស្វាមីជម្រុញឲ្យទៅធ្វើជំនួញ ប៉ុន្ដែមិនទាន់​ឃើញ​នាងបើកហាង ឬរកស៊ីអ្វីធំដុំនោះទេ ដែលចំណុចនេះមកពីទើបរៀបការហើយថ្មោងថ្មីពេក​ពោលគឺទើបមានប្ដីជាង២ខែ ទើបនាងគិត​តែពីផែនការណ៍យកកូនជាមុនសិន ។ប៉ុន្ដែរឿងធំ​ដែលគេលែងនិយាយតទៅទៀតនោះ​គឺពេ​ល​​នេះគ្មានអ្នកណាថានីរ័ត្ន ជាតារាអភ័ព្វ ឬបរាជ័យ​រឿងស្នេហាទៀតឡើយ ។

 សូមបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយទៅជាគូស្នេហ៍ដំបូងដែលនាងនិងសង្សារ​បែក​គ្នា​ដល់ទៅ៨ឆ្នាំ តែចុង​ក្រោយបានវិលមកការផ្សះផ្សារត្រូវរ៉ូវគ្នា​វិញរហូតដល់នាងដឹកដៃ​លោក​ឌី ពេជ្រ ដែលជាក្មួយសម្ដេចតេជោហ៊ុន សែន រៀបការកាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០២៣ ។​បើ​ទោះជាច័ន្ទនីរ័ត្ន មិនទាន់ពពោះមែន ប៉ុន្ដែនាងមានកូន១ទៅហើយ ព្រោះនាងចាត់ទុកកូន​ស្រីភរិយា​មុនប្ដីដូចជាកូននាងបង្កើតដែរ ប៉ុន្ដែតាមព័តមានថាតារាធ្មេញ​ចំពើសរូបនេះនឹង​យក​កូននៅឆ្នាំ២០២៤ នេះហើយពោលគឺមិនជ្រើសវិធីពន្យាការពពោះព្រោះ​ខ្លាចប៉ះពាល់ដល់​អា​ជីព​សិល្បៈ​របស់នាងទេ តែនាងចង់ពង្រឹងចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ទើបរៀប​គម្រោងយកកូននៅឆ្នាំថោះនេះតែម្ដង។

ប្រភពបានឲ្យដឹងថាពេលហ៊ិន ច័ន្ទនីរ័ត្ន ទៅធ្វើការនៅបាយ័ន ពេលខ្លះប្ដីនាងជូន​ទៅតែ​ម្ដង ទើបអ្នករួមអាជីពបាននិយាយថានីរ័ត្ន មានអង្គរក្សតាមជាប់ ដែលនោះគឺសំដៅដល់ស្វាមី​នាងលោកពេជ្រ ធ្វើតៃកុងឡានឲ្យនាងនោះឯង ។ពិធីការិនីនៅបាយ័នបានបង្ហើបថាច័ន្ទនីរ័ត្ន អាចនឹងបន្ដថតភាពយន្ដបែបប្រវត្តិសាស្រ្ដ ឬរឿងប្រវត្តិរបស់ថ្នាក់ដឹកនាំ តែបើរឿងភាគ និងដុំ​ធម្មតា ៗហើយមានឈុតអោបថើបរោលរាលនោះពួកគេជឿរថាទោះជាប្ដីមិនហាមក៍នីរ័ត្ន មិនហ៊ាន​សម្ដែងទៀតដែរ ព្រោះខ្លាចប៉ះទង្គិចដល់អារម្មណ៍ស្វាមីនាង ។

 ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន តារាដែលដកខ្លួនចេញពីអាជីពសម្ដែងពេលមានគូស្នេហ៍​ជាសាច់​ញាត្តិ​របស់អ្នកធំមានដូចជានាងនឿន ចាន់ធឿន ,កែវ ពិសី និងគឹម ច័ន្ទបូរមី ជាដើម ។សម្រា​ប់​ច័ន្ទនីរ័ត្ន វិញមុនផ្អាក ឬនឹងអាចបាត់​មុខពីអាជីពសម្ដែងទាំងស្រុងនេះនាងបាន​សាងស្នាដៃ​ជាច្រើនទាំងភាពយន្ដនិងខារ៉ាអូខេ ហេតុនេះបន្ទាប់ពីដឹក​ដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ(Honey Moon) នៅ​ជប៉ុន​កាលពីពេលថ្មីៗនេះរួចអតីតFreshie លេខ១ ឆ្នាំ២០០៧ រូបនេះនឹងមិនរារែក ចិត្តក្នុងការពពោះ ទេ។ដោយឡែកទស្សនិកជនរងចាំមើលថាតើរវាងហ៊ិន ច័ន្ទនីរ័ត្ន និងលី ម៉ារីណា ដែល​សុទ្ធ​តែបានស្វាមីជាបុរសពោះម៉ាយដូចគ្នា ចង់បានកូននៅឆ្នាំ២០២៤ នេះព្រម​គ្នាដែរនោះ​ម្នាក់ណា​នឹងពោះធំមុន?

RELATED ARTICLES