Wednesday, March 19, 2025
Homeព័ត៌មានជាតិឃាត់ខ្លួនក្រុម​ក្មេង​ទំនើង ស្ទាក់​គប់ដុំថ្ម​លើអ្នក​ដំណើរ

ឃាត់ខ្លួនក្រុម​ក្មេង​ទំនើង ស្ទាក់​គប់ដុំថ្ម​លើអ្នក​ដំណើរ

ខេត្តប៉ៃលិន ៖ ក្រោយកើតមានករណីក្រុមក្មេងទំនើង អង្គុយលើកំពូលកូនភ្នំ ចាំស្ទាក់ គប់ដុំថ្មដាក់ម៉ូតូរថយន្តអ្នកដំណើរឆ្លងកាត់យ៉ាង អាណាធិបតេយ្យ បង្កឱ្យប្រជាពលរដ្ឋអ្នកដំណើរ មានការភ័យខ្លាច និងបារម្ភពីសុវត្ថិភាពរបស់ ខ្លួនរួចមក កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរ- បាលខេត្តប៉ៃលិន បានចុះស្រាវជ្រាវ ចាប់ឃាត់ ខ្លួនក្រុមក្មេងទំនើង បានចំនួន៤នាក់ កាលពី វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្ពានតារៀប តាម បណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រា- កណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ក្រុមក្មេងទំនើងទាំង៤នាក់ ដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួននោះ រួមមាន ទី១-ឈ្មោះសុខ វិន អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិខាង លើ ទី២-ឈ្មោះសៅ ពុទ្ធារ៉ា អាយុ២២ឆ្នាំ មុខ- របរកសិករ រស់នៅភូមិសង្កាត់ខាងលើ ទី៣-ឈ្មោះប៉ុច ឡៃកុង អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ និងទី៤-ឈ្មោះ​ឃុត ប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅ មុនពេលកើតហេតុប៉ុន្មានថ្ងៃ សមត្ថកិច្ចបាន ទទួលពាក្យបណ្តឹងជាបន្តបន្ទាប់ពីជនរងគ្រោះ ដែលបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ខាងលើ ដោយបានអះអាងថា នៅចំណុច​កំពូល កូនភ្នំ ចំណុចស្ពានតារៀបនោះ តែងមានក្រុម ក្មេងទំនើងអង្គុយចាំស្ទាក់គប់ទៅលើម៉ូតូរថយន្ត របស់​អ្នកដំណើរដែលបើកបរឆ្លងកាត់នៅពេល យប់ ជួនបង្កឱ្យមានការខូចខាតយានយន្ត ជួន បង្កឱ្យអ្នកដំណើរ​រង​របួស ពិសេសបង្កឱ្យប្រជា- ពលរដ្ឋភ័យខ្លាចរអាស្ទើរមិនហ៊ានធ្វើដំណើរឆ្លង កាត់ទីនោះតែម្តង ព្រោះតែខ្លាចមាន​គ្រោះថ្នាក់ ដោយសារក្រុមក្មេងស្ទាវគប់ដុំថ្មដាក់ ឬពេល ខ្លះអាចត្រូវក្រុមក្មេងស្ទាវទាំងនោះប្លន់ ប្រសិនបើ ឈប់​មើលយានយន្តរបស់ខ្លួនរងការខូចខាត។

ប្រភពដដែលបន្តថា ក្រោយពីទទួលបាន សេចក្តីរាយការណ៍ខាងលើ លោកឧត្តមសេនីយ៍- ត្រី ជា ចាន់ឌិន ស្នងការ​នគរ​បាលខេត្តប៉ៃលិន បានបញ្ជាឱ្យលោកអនុសេនីយ៍ទោ វ៉ន វាសនា ចាត់វិធានការទៅលើករណីនេះឱ្យខាងតែបាន។ បន្ទាប់មក នៅយប់កើតហេតុ សមត្ថកិច្ចបាន ចុះល្បាតនៅចំណុចខាងលើ ក៏ប្រទះឃើញក្រុម ក្មេងទំនើងទាំង​៤នាក់កំពុងអង្គុយផឹកស្រាវឹង រួចនាំគ្នាយកដុំថ្មគប់ទៅលើយានយន្តដែលកំពុង បើកបរលើដងផ្លូវយ៉ាងអាណាធិបតេយ្យ ទើប សមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យទាំង៤ នាក់ មកធ្វើការសាកសួរតែម្តង។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបាន សមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រតនៈ

RELATED ARTICLES