ភ្នំពេញ៖ បុរសជាប្តីគ្រាន់តែឮប្រពន្ធសុំលេខទូរស័ព្ទអ្នកលក់ចេកចៀននិងនិយាយរឿងផ្ទះសំណាក់ផ្ទុះកំហឹងប្រចណ្ឌរករឿងឈ្លោះប្រពន្ធបង្កហិង្សារហូតប្រពន្ធប្តឹងសមត្ថកិច្ចបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី3ខែកុម្ភះឆ្នាំ2017ត្រង់ចំនុច ភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តីមានឈ្មោះនូបូរិន អាយុ38ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិព្រៃទាផ្លូវបេតុង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកណ្តាលមានប្រពន្ធឈ្មោះកើតសុមាលី អាយុ45ឆ្នាំ មុខរបរលក់ដូរនៅផ្ទះកើតហេតុខាងលើ មានស្រុកកំនើតសង្កាត៉់អូឬស្សីខណ្ឌ៧មករា មានកូនប្រុសម្នាក់អាយុ៤ឆ្នាំ។
តាមការឲ្យដឹងពីបុរសជាប្តីបានឲ្យដឹងថានៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៣ ខែកុម្ភៈគាត់នៅដេកក្នុងផ្ទះស្រាប់តែឮសូរសំឡេងប្រពន្ធគាត់និយាយគ្នាជាមួយបុរសជាអ្នកលក់ ចេកចៀននៅមុខផ្ទះរឿងឲ្យលេខទូរស័ព្ទនិងលេខផ្ទះសំណាក់នៅខេត្តសៀមរាបធ្វើឲ្យគាត់កើតរឿងប្រចណ្ឌឈ្លោះប្រកែកគ្នាតែមិនបានវាយតប់ទេ។
តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា ពួកគាត់បានគ្នាជាប្តីប្រពន្ធបាន៦ឆ្នាំមកហើយ ប៉ុន្តែបុរសជាប្តីធ្លាប់មានប្រពន្ធមុនផិតគាត់ ទើបបុរសជាប្តីតែងតែប្រចណ្ឌគាត់ មុនពេលកើតហេតុគាត់បាននិយាយលេងជាមួយអ្នកលក់ចេកចៀននៅមុខផ្ទះ គាត់ជាបុរសវ័យក្មេងនិង មានប្រពន្ធនៅលក់ជាមួយដែរដោយនិយាយសុំលែងលេខទូរស័ព្ទ រួចគាត់បានសួរថាបងប្អូនរបស់អ្នកលក់ចេកចៀនមានផ្ទះសំណាក់នៅខេត្តសៀមរាបគ្រាន់តែនិយាយអញ្ចឹងប្តី គាត់ឮបានប្រចណ្ឌគាត់រករឿងឈ្លោះប្រកែកគាត់និងយកគំរប ធុងទឹកកកវាយគាត់ទៀតផងទើបគាត់ទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យជួយអន្ត រាគមន៍ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅបានហៅបុរសជាប្តីនិងប្រពន្ធទៅសួរនាំដោយស្រ្តីជាប្រពន្ធបានសុំលែងលះឈប់យកប្តីទៀតហើយ ៕
នូផាន់ណា