Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប៉ូលិសអន្តោប្រវេសន៍៨នាក់ រដ្ឋមន្ត្រីមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌ

 ប៉ូលិសអន្តោប្រវេសន៍៨នាក់ រដ្ឋមន្ត្រីមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញមន្ត្រីនគរបាល ចំនួន៨នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារតែល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

តាមរយៈប្រកាស ដែល «នគរធំ» ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នគរបាលអន្តោប្រវេសន៍ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ទាំង៨នាក់នេះ មានឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ឯក ដល់វរសេនីយ៍ទោ។

យោងតាមប្រកាស ស្តីពីការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដូច ខាងក្រោម ៖

ប្រការ១- ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ដូចមានឈ្មោះ ខាងក្រោម ៖

១-លោកវរសេនីយ៍ទោ ជិន វ៉េងលាង អត្តលេខ ៦១៧៣៥ នាយរងការិយាល័យអនុវត្តនីតិវីធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី

២-លោកវរសេនីយ៍ទោ ស្វាយ ពិសិដ្ឋ អត្តលេខ ៦២៨៥៤ នាយរងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី

៣-លោកវរសេនីយ៍ត្រី អាន សុខលាភ អត្តលេខ ៦៧០៦៧ នាយផ្នែកគ្រប់គ្រងពលករ ខ្មែរក្រៅប្រទេស នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន

៤-លោកអនុសេនីយ៍ឯក ទឹម វឌ្ឍនៈ អត្តលេខ ៥៤០៣៦ នាយរងផ្នែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នៃនាយកដ្ឋានច្រកទ្វារទី២

៥-លោកអនុសេនីយ៍ឯក ថន សុទ្ធារិទ្ធ អត្តលេខ ៥៧៨៦០ នាយរងផ្នែកបែបបទចេញ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១

៦-លោកអនុសេនីយ៍ឯក ហុក ឆៃយ៉ាថេត អត្តលេខ ៧១១៧៨ នាយរងផ្នែកច្បាមការពារ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង

៧-លោកអនុសេនីយ៍ឯក អ៊ុំ មករា នៃនាយកដ្ឋានច្រកទ្វារទី២ អត្តលេខ ៥៧៨៦៦ មន្ត្រី នៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា

៨- លោកអនុសេនីយ៍ឯក ជាម សុនូ អត្តលេខ ៧៧២៨៤ មន្ត្រី។

ប្រការ២- ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ។

ប្រការ៣- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤- អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធាន មនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រី នគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រ ធាននាយកដ្ឋានច្រកទ្វារទី១ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា ប្រធាននាយកដ្ឋាន-ប្រធានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕

RELATED ARTICLES