ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈនៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីជូនដំណឹងស្តីពីការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ប្រចាំថ្ងៃ ចំពោះកម្មករនិយោជិត ស្ត្រីសម្រាប់រយៈពេលនៃការឈប់សម្រាកមាតុភាព ដោយបញ្ជាក់ថា កម្មករនិយោជិតជាស្ត្រី (កម្មការិនី) មានសិទ្ធិឈប់សម្រាកមាតុភាព (សម្រាលកូន) ចំនួន៩០ថ្ងៃ (៣ខែ)។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ០១៤,១៧ កប,សជណ.ក.ប.ក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែលចុះហត្ថលេខាដោយលោករដ្ឋ- មន្ត្រីអ៊ិត សំហេង មានខ្លឹមសារថា “ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាប ជូនដំណឹងដល់កម្មករនិយោជិត ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារឱ្យបាន ជ្រាបថា យោងតាមមាត្រា១៨២ និងមាត្រា ១៨៣ នៃច្បាប់ស្តីពីការងារ កម្មករនិយោជិត ជាស្ត្រីត្រូវមានសិទ្ធិឈប់សម្រាក ៩០ថ្ងៃ ដើម្បី សម្រាលកូន ហើយកម្មករនិយោជិតជាស្ត្រីដែល ធ្វើការក្នុងសហគ្រាស គ្រឹះស្ថានបានយ៉ាងតិច ១ឆ្នាំរៀងមក មានសិទ្ធិត្រូវទទួលបានប្រាក់ ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំ ផង ក្នុងរយៈពេលនៃការឈប់សម្រាកនេះ។
បន្ថែមលើនេះ កម្មករនិយោជិតនៃសហ គ្រាស គ្រឹះស្ថានដែលជាសមាជិករបស់បេឡា ជាតិរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ត្រូវទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ដូចមាន ចែងក្នុងប្រកាសលេខ១០៩ ក.ប,ប្រ.ក ចុះថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០១៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីតាវកាលិកថែទាំសុខភាព។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា កម្មករនិយោជិត ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថានទាំងអស់ នឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕