Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរបំភ្លឺរឿងចាក់ដីលុបដៃទន្លេ

អាជ្ញាធរបំភ្លឺរឿងចាក់ដីលុបដៃទន្លេ

ខេត្តកណ្តាល ៖ រដ្ឋបាលក្រុងសំពៅពូន កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះគណនីហ្វេសប៊ុក មួយ ដែលផ្សាយព័ត៌មានគ្មានមូលដ្ឋានផ្លូវការ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយថា មានការចាក់ ដីលុបដៃទន្លេ។

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលក្រុងសំពៅពូន មានខ្លឹមសារទាំងស្រុងថា «រដ្ឋបាលក្រុងសំពៅពូន មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ មានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្នុង បណ្តាញសង្គម ហ្វេកប៊ុក នូវវីដេអូ និងរូបភាពមួយចំនួន គ្មានមូលដ្ឋានព័ត៌មានផ្លូវការ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ តាមរយៈគណនីឈ្មោះ  បងឆោម ព័ត៌មាន ដោយភ្ជាប់ជាមួយខ្លឹមសារថា “នេះជាទីតាំងមួយកន្លែងដែលចាក់លុបទន្លេ នៅកំពង់ចម្លងចុងខ្សាច់ ទឹកដីក្រុងសំពៅពូនបាទ”។

 រដ្ឋបាលក្រុងសំពៅពូន សូមធ្វើការបំភ្លឺជូនដល់សាធារណជនជ្រាបថា អាជីវកម្មកំពង់ចម្លងកប៉ាល់គ្រឿង-ចុងខ្សាច់ ស្ថិតនៅសង្កាត់ឈើខ្មៅ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលទទួលបានច្បាប់អនុញ្ញាតធ្វើអាជីវកម្ម រយៈពេល១៧ (ដប់ប្រាំពីរ) ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ ដោយចំណាយទុនមុន ចំនួន ៨៣៧ ០០០ ០០០រៀល ក្នុងការបំពេញកាតព្វកិច្ចតាមមុខសញ្ញាដូចខាងក្រោម ៖

– ស្ថាបនាផ្លូវដោយឈូសឆាយសម្អាត ចាក់ថ្មមិច កម្រាស់ ០,១៥ម៉ែត្រ សម្រាប់ធ្វើគ្រឹះចាក់បេតុង

– ចាក់បេតុងសរសៃដែកផ្លូវកម្រាស់ ០,១៥ម៉ែត្រ ប្រវែង ៧៧៥ម៉ែត្រ ទទឹង ៤ម៉ែត្រ

– ធ្វើផ្លូវឡើង ចុះកំពង់ទាំងសងខាង ទំហំ ៩២០ម៉ែត្រក្រឡា។

តាមរយៈវីដេអូ និងរូបភាពដែលបានផ្សព្វផ្សាយថា មានការចាក់ដីលុបដៃទន្លេ របស់គណនីឈ្មោះ បងឆោម ព័ត៌មាន គឺផ្ទុយស្រឡះចំពោះការអនុវត្តការងារជាក់ស្តែងរបស់ម្ចាស់អាជីវកម្មកំពង់ចម្លង កប៉ាល់គ្រឿង-ចុងខ្សាច់ ដោយការចាក់បំពេញដីនេះ ក្នុងន័យស្ថាបនាផ្លូវឡើង ចុះកំពង់ដសងខាង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចម្លងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ទៅមក និងបំពេញកាតព្វកិច្ចតាមមុខសញ្ញាតែប៉ុណ្ណោះ មិនបានចាក់ដីលុបដៃទន្លេ ឬប៉ះពាល់ដល់ផ្នែកណាមួយនៃចរន្តលំហូរទឹកទន្លេ ដូចគណនីខាងលើឡើងនោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមអំពាវនាវកុំចូលរួមចែករំលែកព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់»៕

RELATED ARTICLES