Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីស៊ីការ រថភ្លើងបុកឡានខ្ទេច

ចេញពីស៊ីការ រថភ្លើងបុកឡានខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងចេញពីស៊ីការគេមួយកន្លែង បើករថយន្តឆ្លងផ្លូវដែក មិនប្រយ័ត្ន ត្រូវបានរថភ្លើង ១ខ្សែ បុកខ្ទាតជាច្រើនម៉ែត្រ បណ្តាលឱ្យរងការខូចខាតរថយន្តយ៉ាងដំណំ សំណាងល្អ មិនបង្កគ្រោះថ្នាក់អ្វីធ្ងន់ដល់អ្នកជិះក្នុងរថយន្តនោះឡើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅទល់មុខតុលាការយោធា និងអយ្យការយោធា ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានកម្មវិធីមង្គលការមួយ នៅក្នុងតុលា ការយោធា និងអយ្យការយោធា បន្ទាប់មក រថយន្តម៉ាកកូរ៉ូលឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-8509 បានបើកចេញពីកម្មវិធីមង្គលការនោះ ហើយបើកឆ្លងផ្លូវដែក ក្នុងទិសដៅពីជើង ទៅត្បូង ស្របពេលមានរថ ភ្លើងបើកពីខេត្ត ចូលក្រុង ក្នុងទិសដៅពីលិច ទៅកើត ពេលរថយន្តបើកឆ្លងផ្លូវដែកបានបន្តិច ស្រាប់តែរថភ្លើងបុកខ្ទាតជាច្រើនម៉ែត្រ បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់។

ក្រោយកើតហេតុ រថភ្លើងបានបើកបន្តដំណើរទៅមុខបាត់ ទុកឱ្យតំណាងខាងរថភ្លើង នៅដោះស្រាយជាមួយខាងរថយន្ត ដោយបានជជែកយ៉ាងតឹងសរសៃក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានមកដល់ ហើយបានឱ្យភាគីទាំងសង ខាងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES