Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងមិនឲ្យលុយទិញថ្នាំញៀនជក់ គំ...រា...ម...ដុ...ត...ផ្ទះ...ស...ម្លា...ប់...ឪ

ខឹងមិនឲ្យលុយទិញថ្នាំញៀនជក់ គំ…រា…ម…ដុ…ត…ផ្ទះ…ស…ម្លា…ប់…ឪ

ខេត្តតាកែវ ៖ យុវជនម្នាក់ បានលង់ខ្លួនប្រើប្រាស់ថ្នាំញៀន ជាប្រចាំ លុះអត់មានលុយជក់ថ្នាំញៀន បានមកសម្លុតគំរាមឪពុក ទារលុយទៅទិញថ្នាំញៀន តែឪពុកអត់មានលុយឱ្យ ក៏ខឹងសម្បា វាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេច រួចគំរាមដុតផ្ទះសម្លាប់ឪពុកបង្កើតខ្លួនឯងចោលទៀតផង ជាហេតុធ្វើឱ្យបុរសជាឪពុក ទ្រាំតទៅទៀតលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់វាយខ្នោះកូនប្រុសកំណាច នាំយកទៅចាត់ការតាមច្បាប់។ករណីអំពើហិង្សាក្នុងគ្រួសារ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រួចគំរាមសម្លាប់ឪពុកចោលនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមិន ឆាយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្ម។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះមិន ឈីម អាយុ៦៤ឆ្នាំ មុខរបរ កសិករ។ ឪពុកកូនទាំងពីរ មានលំនៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ មានករណីធ្វើឱ្យខូចខាត និងគំរាមថានឹងសម្លាប់មួយកើត ឡើង បង្កដោយជនសង្ស័យឈ្មោះមិន ឆាយ ប្រដាប់ដោយដំបងដែកជ្រុង បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញកញ្ចក់ផ្ទះ ចំនួន៤ផ្ទាំង ចានឆ្នាំង ធុងទឹកក្តៅ រួចប្រមូលយកខោអាវមកគរ ចាក់សាំងបម្រុងដុតផ្ទះ មិនតែប៉ុ ណ្ណោះឈ្មោះមិន ឆាយ បានយកដំបងដែក ដេញវាយឪពុកឈ្មោះមិន ឈីម ទាំងកំរោល តែមិនបណ្តាលឱ្យមានរបួសឡើយ ដោយសារឪពុករត់គេចទាន់។ លុះពេលខឹងសម្បារឿងដេញវាយឪពុកមិនបាន ស្រាប់តែកូនប្រុសកំណាចខាងលើ បានស្រែកគំរាមសម្លាប់ឪពុកចោលទៀតផង។

ដោយសារតែទ្រាំនឹងទង្វើកោងកាចរបស់កូនប្រុសរូបនេះតទៅទៀតលែងបាន ទើបបុរសរងគ្រោះជាឪពុក សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់តែម្តង។ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់បុរសរងគ្រោះជាឪពុករួចមក និងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស៊្រីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះមិន ឆាយ រួមនិងវត្ថុតាង ដំបងដែកជ្រុង ១ដើម នាំយកមកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះមិន ឆាយ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយកម្ទេចរបស់ទ្រព្យក្នុងផ្ទះ និងប្រុងដុតផ្ទះសម្លាប់ឪពុកបង្កើតខ្លួនឯងចោលប្រាកដមែន។ មូលហេតុដោយសារតែខ្លួនប្រើ ប្រាស់ថ្នាំញៀន និងខឹងសុំប្រាក់ពីឪពុក យកទៅទិញថ្នាំញៀន ជក់ មិនបាន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES