Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះយួន២៦នាក់ លួចជីករ៉ែមាសខ្មែរ

វ៉ៃខ្នោះយួន២៦នាក់ លួចជីករ៉ែមាសខ្មែរ

ខេត្តរតនគិរី ៖ ក្រុមការងារចម្រុះថ្នាក់ខេត្តរតនគិរី បានបើកប្រតិបត្តិការរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែមីនា ឆ្នាំ២២៤ ដោយឃាត់ខ្លួនជនជាតិវៀតណាម ចំនួន២៦នាក់ ដែលលួចចូលដីកម្ពុជា លួចជីករ៉ែមាស ដោយខុសច្បាប់ ព្រមទាំងរឹបអូសបានគ្រឿងចក្រជាច្រើនគ្រឿង ដែលបម្រើឱ្យសកម្មភាពឈូសឆាយព្រៃ ជីកកាយយករ៉ែមាស ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង និងស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ)។

ប្រតិបត្តិការនេះ ធ្វើឡើងដោយក្រុមការងារចម្រុះថ្នាក់ខេត្ត ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត អមដោយតំណាងមេបញ្ជាការកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ អភិបាលស្រុកអណ្តូងមាស ស្រុកតាវែង ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត មន្ត្រីឧទ្យានជាតិ ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រី ពាក់ព័ន្ធមួយចំនួនទៀត។

ទាក់ទិនទៅនឹងក្រុមការងារចម្រុះចុះស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស និងស្រុកតាវែង នេះ លោកកែវ ភក្តី ព្រះរាជអាជ្ញារង និងជានាំពាក្យអយ្យការអមសាលា ដំបូងខេត្តរតនគិរី បានបញ្ជាក់ឱ្យដឹងកាលពីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ថា ក្រុមការងារកំពុងធ្វើការស៊ើបអង្កេត។

តាមប្រភពព័ត៌មានផ្សេងទៀត បានបង្ហើបប្រាប់ឱ្យដឹងថា បើគ្មានការគប់គិតពីមន្ត្រីយោធា មន្ត្រីនគរបាល មន្ត្រីបរិស្ថាន ឈរជើងនៅតំបន់ខាងលើទេ គឺជនជាតិវៀតណាម ជាច្រើននាក់ និងគ្រឿងចក្រជាច្រើនគ្រឿង មិនអាចចូលទៅធ្វើសកម្មភាពឈូសឆាយព្រៃ ជីកកកាយយករ៉ែមាសរង្គើដីព្រៃព្រឹក្សាក្នុងតំបន់កន្ទុយនាគ ដោយងាយស្រួលនោះទេ ព្រោះជនជាតិវៀតណាម មិនស្គាល់ផ្លូវចូលទៅតំបន់នោះទេ ពោលគឺ “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” ដូច្នេះសូមសមត្ថកិច្ចថ្នាក់លើ មេត្តាចុះត្រួតពិនិត្យការងារសមត្ថកិច្ចខិលខូចមួយចំនួន នៅខេត្តរតនគិរី ផង៕

RELATED ARTICLES