ខេត្តព្រៃវែង ៖ បុរស២នាក់បានទិញស្រា មកអង្គុយផឹកជុំគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែ កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ទាញ កាំបិតប៉័ងតោកាប់គូទំនាស់ចំក្បាល បណ្តាល ឱ្យរយះក្បាលហូរឈាមស្រោចខ្លួន បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចឃុំពាមមន្ទារ ស្រុកកំពង់- ត្របែក។
ជនបង្កហេតុ ដែលផឹកប៉ះស្រាកាចផ្ទុះ ជម្លោះកាប់មិត្តភក្តិរួមវង់រយះក្បាលរងរបួស ធ្ងន់នោះ មានឈ្មោះសៅ ទូច ហៅខ្លូន អាយុ ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិខ្លំ ឃុំ ពាមមន្ទារ ស្រុកកំពង់ត្របែក។ ចំណែកជន- រងគ្រោះ មានឈ្មោះសុន ស៊ីធួន អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរង- គ្រោះនិងជនបង្កហេតុ បានអង្គុយផឹកស្រាជុំគ្នា ដោយផឹកបណ្តើរជជែកគ្នាលេងសើចបណ្តើរ រហូតដល់ផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួនមិនដឹង ថា អ្នកទាំង២ និយាយគងពាក្យសម្តីគ្នាត្រង់ ណា ឬក៏មានបញ្ហាអ្វីមិនដឹង ក៏ស្រាប់តែកើត មានជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ជន- បង្កហេតុទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំ- បិតប៉័ងតោកាប់ប្រហារជនរងគ្រោះ ចំក្បាល ផ្នែកខាងឆ្វេង បណ្តាលឱ្យរយះក្បាលហូរឈាម ស្រោចខ្លួនរងរបួសធ្ងន់តែម្តង។
ក្រោយពីកាប់ប្រហារជនរងគ្រោះឱ្យរង របួសួធ្ងន់រួចហើយ ជនបង្កហេតុបានរត់គេច ខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបាន ក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរ- ពេទ្យបង្អែកស្រុកកំពង់ត្របែក ដើម្បីព្យាបាល រួចនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ពាមមន្ទារ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនដៃដល់នាំយកមកចាត់ការ តាមច្បាប់។
សមត្ថកិច្ចប៉ុស្តិ៍ពាមមន្ទារ បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ ដោយ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ក្រាំងស្វាយ រហូត ឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅចំណុច ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច រួចក៏នាំខ្លួនជន- បង្កហេតុនាំយកមកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្របែក។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ បានសារភាពថា ខ្លួនពិតជាបានកាប់ប្រហារទៅ លើជនរងគ្រោះប្រាកដមែន មូលហេតុមកពី ខ្លួនផឹកស្រាស្រវឹងជ្រុលពេល លុះកើតមានទំនាស់ ពាក្យសម្តីទប់កំហឹងមិនជាប់ ក៏ជ្រុលដៃកាប់ ជនរងគ្រោះតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕