Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្សាយលក់ខ្នាយ ចែ ឆ្អឹងសត្វព្រៃ ម៉ូយសមត្ថកិច្ចចុះទិញដល់ផ្ទះ

ផ្សាយលក់ខ្នាយ ចែ ឆ្អឹងសត្វព្រៃ ម៉ូយសមត្ថកិច្ចចុះទិញដល់ផ្ទះ

ខេត្តស្ទឹងត្រែង ៖ លំនៅឋានមួយកន្លែង ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកណ្តាល ចុះធ្វើការឆែកឆេរ និងរកឃើញសំណាកសត្វព្រៃ ជាច្រើនប្រភេទ បន្ទាប់ពីម្ចាស់លំនៅឋាននោះ បានប្រកាសលក់សំណាកសត្វព្រៃ នៅលើបណ្តាញ សង្គម ហ្វេសប៊ុក នាពេលកន្លងមក។

ប្រតិបត្តិការចុះបង្ក្រាបនិងឆែកឆេរលំនៅឋាននេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ប្រតិបត្តិការខាងលើ បានធ្វើឡើង ដោយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង សហការជាមួយកម្លាំងកង រាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកម្លាំងមូលដ្ឋានផងដែរ។

តាមប្រភពសមត្ថកិច្ច បានឧ្យដឹងថា ការចុះឆែកឆេរលំនៅឋានខាងលើ គឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅឋាន បានប្រកាសផ្សព្វផ្សាយលក់សំណាកសត្វព្រៃ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។ ក្រោយការតាមដានអង្កេតស្រាវ ជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកណ្តាល ដោយរួមសហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់ខេត្ត រួមនិងកម្លាំងកងរាជអាវុធហត្ថ បានចុះដល់ទីតាំង និងឆែកឆេររកឃើញសំណាកសត្វព្រៃ ជាច្រើន។

ប្រភពដដែល បន្តថា  បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះដល់លំនៅឋានខាងលើ បានប្រាប់ម្ចាស់លំនៅឋាន ឈ្មោះអូន រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាដើម្បីធ្វើការឆែកឆេររុករកវត្ថុតាងបទ ល្មើសសត្វព្រៃ។ បន្ទាប់មក កម្លាំងជំនាញ បានឱ្យម្ចាស់ផ្ទះ ជូនធ្វើការឆែកឆេរគ្រប់ទីកន្លែងក្នុងនិងក្រៅបរិវេណលំនៅឋាន និងបានប្រទះឃើញ ដកហូតបានសត្វព្រៃ និងសំណាកសត្វ ជាច្រើន រួមមាន ១-កន្ទុយក្ងោក ១កន្ទុយ។ ២-ក្រពះកាំប្រមាក្រៀម ចំនួន៥។ ៣-ស្នែងឈ្លូសជាប់ឆ្អឹងក្បាល ១០ស្នែង។ ៤-ស្នែងប្រើស ៦ដុំ។ ៥-ចង្កូមជ្រូកព្រៃ (ចែ) ៣៦ចង្កូម។ ៦-ក្រចកខ្លាឃ្មុំ ៤ក្រចក។ ៧-ធ្មេញជ្រូកព្រៃ ៣៨ឆ្មេញ និង៨-ស្វាក្រេសញី ចំនួន២ក្បាល។

ម្ចាស់លំនៅឋានខាងលើ ក្រោយពីការទទួលពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមក ព្រះរាជអាជ្ញា ក៏សម្រេចឱ្យត្រឡប់ទៅវិញ។ ចំណែកសត្វស្វាក្រេះញី ២ក្បាល ត្រូវនាំទៅសង្គ្រោះនៅនៅកន្លែងមានសុវត្ថិភាព៕

RELATED ARTICLES