Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបំភ្លឺរឿងរោងចក្របារី សង្ស័យអត់ច្បាប់

ស្នងការបំភ្លឺរឿងរោងចក្របារី សង្ស័យអត់ច្បាប់

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយលើកឡើងថា “រោងចក្រផលិតបារីខ្នាតធំ គ្មានស្លាកយីហោ កំពុងសម្រុកផលិតបារី សង្ស័យខុសច្បាប់ ដែលមានទីតាំងស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល…”។

ក្រោយពីទទួលព័ត៌មាននេះរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្រាវជ្រាវករណីខាងលើ​ ឱ្យបានច្បាស់លាស់។

ជាលទ្ធផល នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល ដឹកនាំដោយលោក ហួត វណ្ណថូ ជាប្រធានមន្ទីរ កម្លាំងគណៈបញ្ជាការឯកភាពស្រុកស្អាង ដឹកនាំដោយលោក អេង វណ្ណឌី អភិបាលរងស្រុក ដែលមានសមាសភាពចូលរួមពីលោកទិត រដ្ឋា អនុប្រធានការិយា ល័យសេដ្ឋកិច្ច អភិវឌ្ឍន៍ស្រុក លោកវរសេនីយ៍ទោ លន ចន្ថា អធិការរងស្រុកស្អាង លោកអនុសេនីយ៍ឯក រឿង រុន នាយរងប៉ុស្តិ៍រដ្ឋបាលព្រែកគយ លោកមាស ខ្នា ក្រុមប្រឹក្សាឃុំព្រែកគយ ដើម្បីធ្វើការចុះត្រួតពិនិត្យជាក់ ស្តែងទីតាំងសហគ្រាសធុនតូចបោះពុម្ពលើឡាំងក្រដាសគ្រប់ប្រភេទ យីហោ រួយដា ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

បន្ទាប់ពីចុះពិនិត្យ ឃើញមាន ១-ម៉ាស៊ីនបោះពុម្ព ១គ្រឿង។ ២-ម៉ាស៊ីនវ៉ៃតែមប្រិ៍ ១គ្រឿង។ ៣-ម៉ាស៊ីនវ៉ៃពណ៌ថ្នាំ ១គ្រឿង។ ៤-ម៉ាស៊ីន កាត់ពុម្ពម៉ាកសញ្ញា ១គ្រឿង។ ៥-ម៉ាស៊ីនលាយថ្នាំ ១គ្រឿង។ ៦-ម៉ាស៊ីនអ៊ុតកាវ ១គ្រឿង។ ៧-ម៉ាស៊ីនវ៉ៃត្រា ១គ្រឿង។ ៨-ម៉ាស៊ីនវ៉ៃពុម្ព ម៉ាកសញ្ញា ១គ្រឿង និង ៩-ឃ្លាំងស្តុកថ្នាំពណ៌ ១ឃ្លាំង។

ដោយឡែកឯកសារ រួមមាន ៖ ១-វិញ្ញាបនបត្រអនុញ្ញាតដំណើរសហគ្រាសលេខ ៖ 0810/074 ចុះថ្ងៃទី១៣-០៣-២០២៤ សុពលភាពដល់ ថ្ងៃទី១៣-០៣-២០២៧ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល។ ២-វិញ្ញាបនបត្រចុះបញ្ជីពន្ធដារលេខ ៖ 2019070319 ចុះថ្ងៃទី០៤-០៧-២០១៩។ ៣-បណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធដារ។ ៤-វិញ្ញាបនបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម លេខ 27584669 ចុះថ្ងៃទី០៥-០៦-២០១៩ របស់ក្រសួងពាណិជ្ជកម្ម។ ៥-សេចក្តីសម្រេចស្តីពីការបង្កើតសហគ្រាស លេខ ៖ 0810/130 សសរ ចុះថ្ងៃទី២៣-០៩-២០១៩ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល។ តំណាងម្ចាស់សហគ្រាស មានឈ្មោះខាំ ចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីក្រុមការងារបានត្រួតពិនិត្យរួច ឃើញថា សហគ្រាសបោះពុម្ពលើឡាំងក្រដាសគ្រប់ប្រភេទ យីហោ រួយដា ខាងលើ មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប កុំមានការភាន់ច្រឡំ…៕

RELATED ARTICLES