Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគារបុគ្គលិកស្នាក់នៅ ក្រុមហ៊ុនប៉ារីសបូព៌ា ត្រូវភ្លើងឆេះ

អគារបុគ្គលិកស្នាក់នៅ ក្រុមហ៊ុនប៉ារីសបូព៌ា ត្រូវភ្លើងឆេះ

ខេត្តស្វាយរៀង ៖ អគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនមួយ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ នាំគ្នាជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ តែទប់ទល់មិនឈ្នះ ក៏រាយការណ៍សុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ រហូតដល់គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៥៥នាទីរសៀល  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចអគារស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានករណីអគ្គិភ័យឆេះអគារ A ជាន់ទី២ បន្ទប់២១១ (បន្ទប់ស្នាក់នៅរបស់បុគ្គលិក) ក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត រួចមក  ភ្លាមនោះសមត្ថកិច្ចក្រុង សហការជាមួយកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរមូលដ្ឋាន បានចុះមកអន្តរាគមន៍ បញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹកពន្លត់ រហូតគ្រប់គ្រងស្ថានការណ៍បាន ដោយមិនរាល ដាលដល់អគារផ្សេងទៀតនោះឡើយ ដោយប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន១គ្រឿង របស់កងរាជអាវុធហត្ថ ក្រុងបាវិត ចំនួន ១គ្រឿង ប្រើប្រាស់ទឹកចំនួន ១រថយន្ត និងបានប្រើប្រាស់កម្លាំងជាច្រើននាក់ផងដែរ។

ប្រភពដដែល បន្តថា ចំពោះការខូចខាត រួមមាន ឆេះគ្រែពូក ចំនួន៤គ្រែ ម៉ាស៊ីនត្រជាក់ ចំនួន១គ្រឿង តែមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ចំណែកមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES