Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រហិតចម្រុះខូចគុណភាព ចាប់ដុតចោល ជិត១តោន

 ប្រហិតចម្រុះខូចគុណភាព ចាប់ដុតចោល ជិត១តោន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានចុះត្រួតពិនិត្យសាច់បង្កកចម្រុះដែលនាំចូលតាមច្រករបៀង និងត្រួតពិនិត្យរកឃើញប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លា ស្សេ ប្រមាណជាង ៩០០គីឡូក្រាម ដឹក និងផ្ទុកពុំបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងនាំឱ្យផលិតផលទាំងអស់នោះបានខូចគុណភាព។

ក្រោយពីទទួលបានលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានស្នើសុំព្រះរាជអាជ្ញារង ធ្វើការដុតកម្ទេចចោលភ្លាមៗតែម្តង។

គួររម្លឹកថា កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ថ្មីៗនេះ ប្រហិតចម្រុះចំនួន ៧៨៣គីឡូក្រាម ដែលឈ្មួញលួចនាំ ចេញពីប្រទេសថៃ មកកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះស្រាវជ្រាវបង្ក្រាបបានរួចយកទៅដុតបំផ្លាញចោល នៅបរិវេណដីឡូត៍មួយកន្លែង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ជាមួយគ្នានោះ អ្នកបើកបររថយន្ត ឈ្មោះ ម៉ៅ ម៉េត  ភេទប្រុស អាយុ៥៣ឆ្នាំ ក្រោយសមត្ថកិច្ចឃាត់ខ្លួន បានអះអាងថា ផលិតផលប្រហិតចម្រុះនោះ រួមមាន ១-ប្រហិតចម្រុះ (រុំថង់បិទស្គុត) ចំនួន៦២៦គីឡូក្រាម។ ២-សាច់មាន់និងចុងស្លាប មាន់ ចំនួន១២៨គីឡូក្រាម និង៣-សាច់ជ្រូកចង្កាក់ ចំនួន ២៩គីឡូក្រាម។ ចំពោះផលិតផលនេះដែរ បាននាំចូលដោយគ្មានលិខិត ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពីប្រទេសថៃ នោះទេ៕

RELATED ARTICLES