Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរាវមីនលើដីសាលា ឃើញគ្រាប់បែក

រាវមីនលើដីសាលា ឃើញគ្រាប់បែក

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងាររបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវរាវរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅលើទីតាំងដីថ្មី ដែលគ្រោងសាងសង់អគារសិក្សាអនុវិទ្យាល័យកងមាស តាមសំណូមពររបស់លោកមេឃុំប្រឡាយមាស មេឃុំផ្លូវទូក និងមេឃុំកំពង់ព្រះគគី រួមទាំងអាជ្ញាធរដែនដី ដែលតម្រូវការសាងសង់អគារសិក្សា ធ្វើអនុវិទ្យាល័យ ជាលទ្ធផលក្រុមការងារជំនាញ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួន២គ្រាប់។

លោក ញែមុ សុភ័ក្ត្រ តំណាងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយទទួលបានអំណោយអគារសិក្សា សម្រាប់កសាងអនុវិទ្យាល័យប្រឡាយមាស ពីក្រសួងអប់រំយុវជន និងកីឡា សម្រាប់សិស្សសិក្សាចំនួន៣ឃុំ គឺឃុំប្រឡាយមាស ឃុំផ្លូវទូក និងឃុំកំពង់ព្រះគគីរ ចូលមកសិក្សា ហើយកន្លែងសាង សង់ គឺជាកន្លែងថ្មី និងខ្លាចមានហានិភ័យបង្កគ្រោះថ្នាក់ ពេលសាងសង់ អាជ្ញាធរមូលដ្ឋាន ទាំង៣ បានសំណូម ពរដល់អង្គភាពស៊ីម៉ាក់ ចុះស្រាវជ្រាវរាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់ក្រុមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ស៊ីម៉ាក់ បានរកឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួន២គ្រាប់ ក្នុងនោះ មានគ្រាប់បែកដៃ ១គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ 60mm ចំនួន១គ្រាប់។

ក្រោយរាវរកឃើញគ្រាប់មិនទាន់ផ្ទុះទាំង២គ្រាប់ខាងលើ អង្គភាពស៊ីម៉ាក់ បានយកទៅរក្សាទុក ដើម្បីចាត់ការតាមិវិធី។

នៅក្នុងឱកាសនោះ ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ស៊ីម៉ាក់ ក៏បានចែកអំណោយជាសម្ភារៈសិក្សា មានដូចជា ខ្មៅដៃ សៀវភៅ ជូនដល់សិស្សានុសិស្សផងដែរ៕

RELATED ARTICLES