Sunday, January 19, 2025
Homeសន្ដិសុខសង្គមប្រ​ពន្ធ​ហាម​ដើរ​ផឹក​ស៊ី​យប់​ ប្តី​ច​ង​ក​ ស្លា​ប់​

ប្រ​ពន្ធ​ហាម​ដើរ​ផឹក​ស៊ី​យប់​ ប្តី​ច​ង​ក​ ស្លា​ប់​

ភ្នំពេញ ៖ បុរសជាប្តីចិត្តខ្លាំងម្នាក់ ព្រោះ តែតូចចិត្តនឹងប្រពន្ធមិនឱ្យដើរលេងផឹកស៊ីយប់ ព្រលប់ ស្រាប់តែឈឺចិត្តស្អិតទ្រូង ក៏រត់ទៅចងក ស្លាប់ចោលប្រពន្ធដែលទើបនឹងសម្រាលកូនខ្ចី ៧ខែ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិត្នោតជ្រុំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បុរសចិត្តខ្លាំងគំនិតខ្លី ដែលតូចចិត្តរឿង ប្រពន្ធហាមមិនឱ្យដើរផឹកស៊ីយប់ព្រលប់ បែរ ជាសម្រេចចិត្តចងកធ្វើអត្តឃាត មានឈ្មោះទី អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុក កំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រពន្ធឈ្មោះស្រីម៉ៅ អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិកំពង់ខ្លុង ឃុំ រក្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រុមគ្រួសារ ខាងលើនេះ មានកូនប្រុសម្នាក់ ទើបនឹងសម្រាល បាន៧ខែប៉ុណ្ណោះ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមប្រភពពីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង ជា មនុស្សចូលចិត្តផឹកស៊ី និងដើរលេងយប់ព្រលប់ ខ្លាំងណាស់ ហើយរាល់ពេលស្រវឹងម្តងៗ តែង រករឿងឈ្លោះប្រកែកជាមួយនាងជាប្រពន្ធ ធ្វើ ឱ្យក្រុមគ្រួសាររស់នៅមិនសូវមានសុភមង្គល ប៉ុន្មានទេ។ នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្តីបានដើរលេង ផឹកស៊ីដល់យប់ជ្រៅទើបចូលផ្ទះ ទុកឱ្យនាង ដែលទើបនឹងសម្រាលកូនបាន៧ខែនៅចាំផ្ទះ តែម្នាក់ឯង និងថែមទាំងត្រូវអង្គុយសំកុកចាំ បើកទ្វារឱ្យប្តីទៀត។

កន្លែងដែលជនរងគ្រោះចងក

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះដល់ វេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយសារតែទ្រាំមិនបានរឿងប្តីចូលចិត្តផឹកស៊ី និងដើរលេងយប់ព្រលប់នាងក៏ហាមប្តីឈប់ឱ្យ ដើរលេងបែបនេះទៀត ព្រោះខ្លាចកើតមាន រឿងអំពល់ទុក្ខឥតប្រយោជន៍ស្រាប់តែប្តីច្រឡោត ខឹងក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយ ប្រាវទៅ។ ចំណែកនាងដោយមិនចង់មានរឿង វែងឆ្ងាយក៏ពកូនដើរចេញទៅបន្ទប់អ្នកជិតខាង អង្គុយលេង រម្ងាប់អារម្មណ៍ ស្រាប់តែមិនបាន ប៉ុន្មានផង ក៏មានក្មេងរត់មកប្រាប់ថា ឃើញប្តី នាងចងកក្នុងបន្ទប់ ទើបនាងប្រញាប់ស្ទុះរត់ទៅ មើល ក៏ប្រទះឃើញប្តីចងកស្លាប់បាត់ទៅហើយ និងបានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ ស្រាយចំណងដាក់ប្តីចុះក្រែងអាចសង្គ្រោះបាន តែអកុសលប្តីបានស្លាប់ទៅហើយ ទើបបានត្រឹម រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជន រងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី”

ណន អ៊ាត

 

RELATED ARTICLES