Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញគ្រឿងញៀន១៦០គីឡូ តុលាការដាក់គុក១ជីវិត

ជួញគ្រឿងញៀន១៦០គីឡូ តុលាការដាក់គុក១ជីវិត

ភ្នំពេញ ៖ លោកកី ម៉ានេរ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ចំនួន២នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់អស់មួយជីវិត និងពិន័យជាប្រាក់ ក្នុងម្នាក់ៗ ៨០លានរៀល បង់ចូលថវិការដ្ឋ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១៦០គីឡូ។

ជនជាប់ចោទ ទាំង២នាក់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់គុក ១ជីវិត ទី១-ឈ្មោះង្វៀន ជុងហឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម និងទី២-ឈ្មោះប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឡាវ។

គួររំលឹកថា កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ (ក៧) មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ពីឡាវ មកកម្ពុជា នៅចំណុចផ្លូវ លេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតវត្ថុតាងចាប់យកបាន មេតំហ្វេតាមីន ១៦០ដុំ ទម្ងន់ប្រមាណ១៦០គីឡូ៕

RELATED ARTICLES