Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប៊ុត សីហា សន្យាលើកចុងក្រោយ «ខ្ញុំមិនដើរផ្លូវខុសម្តងទៀតទេ»

 ប៊ុត សីហា សន្យាលើកចុងក្រោយ «ខ្ញុំមិនដើរផ្លូវខុសម្តងទៀតទេ»

ភ្នំពេញ ៖ តារាចម្រៀង ប៊ុត សីហា ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ដែលមានរឿងអាស្រូវពាក់ ព័ន្ធនឹងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីរបីលើកមកហើយនោះ នៅពេលនេះ បានធ្វើការសន្យាជាលើកចុងក្រោយថា «ខ្ញុំមិនដើរផ្លូវខុសម្តងទៀតទេ»។

ប៊ុត សីហា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ថា «អរគុណបងប្អូន ដែលខមិនមក ចង់ប្រាប់ថា ខ្ញុំមិនដើរផ្លូវខុសម្តងទៀតទេ សន្យាជាចុងក្រោយ»។

សូមបញ្ជាក់ថា ការសន្យាលើកចុងក្រោយរបស់តារាចម្រៀង អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីតារាចម្រៀងរូបនេះ បានប្រកាសខ្លួនវិលចូលសិល្ប:វិញ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនពីបទពាក់ព័ន្ធនឹងគ្រឿងញៀន ហើយត្រូវបានដោះលែងចេញពីមណ្ឌលកែប្រែវិញ។ ប៉ុន្តែសម្រាប់មហាជន អ្នកគាំទ្រតារាចម្រៀងរូបនេះ ហាក់លែងជឿជាក់លើប៊ុត សីហា ដោយសារតែកន្លងទៅ គេធ្លាប់បានសន្យាកែខ្លួន ឈប់ដើរផ្លូវខុស (ពាក់ព័ន្ធគ្រឿងញៀន) ពីរបីដងមកហើយ តែធ្វើមិនបាន ដែលធ្វើឲ្យ អ្នកចម្រៀងដែលមហាជនគាំទ្រ និងសរសើរថាសំឡេងល្អ ស័ក្តិសមជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ រូបនេះ ធ្លាក់កូដ ហៅលែងឮ ផ្ទុយពីតារារួមជំនាន់ និងម្ចាស់ពាន The Voice Cambodia រដូវកាលក្រោយៗ ដែលពួកគេសុទ្ធតែជោគជ័យក្នុងអាជីព និងមានកេរ្តិ៍ឈឈ្មោះល្បីល្បាញ និងមានជីវភាពធូរធារគ្រប់គ្នាអស់ទៅហើយ។

ជាក់ស្តែង ក្រោយពីបានឃើញការប្រកាសរបស់ប៊ុត សីហា សន្យាជាលើកចុងក្រោយថា «ខ្ញុំមិនដើរផ្លូវខុសម្តងទៀតទេ» នេះមក មានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន បានចូលទៅបញ្ចេញយោបល់ (Comments) ក្នុងនោះភាគច្រើនគ្មានជំនឿលើប៊ុត សីហា ទៀតទេ ព្រោះសន្យាច្រើនដងពេកទៅហើយ ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានអ្នកគាំទ្រមួយចំនួន នៅតែលើកទឹកចិត្តប៊ុត សីហា ឲ្យព្យាយាមធ្វើឱ្យបានដូចការសន្យាលើកចុងក្រោយនេះ ដែល «នគរធំ» សូមស្រង់ Comments មួយចំនួន មកបង្ហាញជូនដូចខាងក្រោម ៖

-Khun Channa ៖ បើនិយាយពីរឿងកែខ្លួន ខ្ញុំដូចជាគ្មានជំនឿលើសីហា ទៀតទេ ព្រោះច្រើនដងពេកហើយ អ្នកជួយផ្សេងៗទៀត ក៏គេលែងសូវចង់ដឹងចង់ឮ ចង់ឃើញសីហា ដែរ។ ខ្ញុំលើកទឹកចិត្តសីហា ម្ដងទៀត សូមសីហា ព្យាយាមធ្វើឱ្យបានល្អ កុំបន្តមានបញ្ហាទៀត ទោះទៅមុខតិចៗយ៉ាងណាក្ដី ត្រូវតែខិតខំ។

Morm Him ៖ ឮដឹងប៉ុន្មានដងហើយទេ។

Bong Vutha ៖ ដល់ពេលគង់តែកែប្រែដោយខ្លួនឯង។

Sal ៖ ឱកាសមានមិនច្រើនដងទេ! តាំងចិត្តឲ្យខ្ពស់ អ្វីៗក៏អាចយកឈ្នះបានដែរ។

Zaa Nett ៖ ខ្ញុំនៅតែគាំទ្របងជានិច្ច។

Logan Bats ៖ អ្នកណាក៏ធ្លាប់ខុសដែរ ស៊ូៗអាយដល ខ្ញុំនៅតែគាំទ្របងជានិច្ច ខ្ញុំនៅចាំស្ដាប់បទចម្រៀងថ្មីៗរបស់បងបន្តទៀត បងពិតជាមានសមត្ថភាពខ្លាំងណាស់ ខ្ញុំស្ដាយសមត្ថភាពបង។

Chun Channa ៖ បានតែសន្យា គ្មានបានការ។

ហុក លាង ៖ ទោះម៉េចនៅតែស្រលាញ់បទចម្រៀងបង។

Bøńg Rààvÿ ៖ គាត់ជាមនុស្សមានសំណាងជាងគេ មានឱកាស គេជ្រោមជ្រែងច្រើន តែ….។

ស៊ីថាចសំណាង ផ្គត់ផ្គង់សំភារះសំណង់ ៖ មានលុយ ជក់ទៀត។

นัท ตี้ ៖ ឈប់ជក់នៅបង? ….ខុសហើយ ខុសទៀត។

Vann Rong ៖ ចេញលងទៀតហើយ Idol ។

មុំ មករា ៖ ឱកាសមិនមែនចេះតែមានរហូតទេប្រូ។

Lay Seang ៖ នរណាក៏ធ្លាប់ខុសដែរបង ស៊ូបន្តទៀតបង។

Køn Brøs Pøv ៖ សន្យាជាមួយសម្តេច ម្តងហើយ នៅតែដដែល លែងមានទំំំនុកចិត្តហើយ។

But Sotheani ៖ ចុងក្រោយ មួយរយដងទៀត?

សន រ៉ា ៖ សង្ឃឹមថា បងនឹងកែខ្លួនចុះ!

Roth Keth ៖ សន្យាវាមិនសំខាន់ទេ គឺខ្លួនឯងជាអ្នកដើរ យល់?

Nha Nha ៖ ឱកាសមានមិនច្រើនដងទេ។

Chhunna Kh ៖ ទាល់តែតាំងចិត្តធ្វើឱ្យបានអាយដល។

KH KH Cambodia ៖ កំហុសដដែលៗច្រើនពេកហើយប្រូ!

ហូ សង្ហា ៖ ដូចជាអស់ជំនឿម៉េចទេ។

Sophea Pich ៖ ឱកាសមិនមែនចេះតែមានរហូតទេ ពេលអត់លុយ ដើរផ្លូវត្រូវ ពេលមានលុយគ្មានអ្នកណាបញ្ជាក្បាលបាន។

ជុំវិញការសន្យា របស់ប៊ុត សីហា ក៏ដូចជាការបញ្ចេញយោបល់របស់មហាជន ខាងលើនេះ «នគរធំ» មិនអាចសុំការបញ្ជាក់ឆ្លើយតបពីប៊ុត សីហា បានទេ កាលពីល្ងាចម្សិលមិញ។

ទោះបីជាយ៉ាងណា ប៊ុត សីហា បានសរសេរបញ្ជាក់បន្ថែមក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថា «10ជាងមុន គេខកចិត្តនឹងខ្ញុំគ្រប់គ្នា ក្នុងការបោះឆ្នោត ក្រោយមកខ្ញុំក៏បានជីវិតម្តងទៀត តាមរយ:លោកជំទាវចិត្តធម៌ ក្រោយមកក៏ធ្លាក់ទៀត ដោយសារតែយើងមិនបានចាស់ទុំ តែបើបន្តទៅមុខ 10ទៀត ខ្ញុំនៅតែបែបនេះ នោះអ្វីៗចប់ហើយ វាបានត្រឹមឆាចោលជាការពិត តែបើយើងងាកក្រោយ សម្លឹងមើលម្តងទៀតនោះ ឆាកជីវិតយើងប្រហែលជាអាច ឬក៏វានឹងអាច»៕ ខៀវទុំ

RELATED ARTICLES