Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំសិក្ខាសាលាធ្វើផែន​ការការងារគ្រប់គ្រងអាងទន្លេ នៅខេត្តកំពង់ធំ

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំសិក្ខាសាលាធ្វើផែន​ការការងារគ្រប់គ្រងអាងទន្លេ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញដឹកនាំសិក្ខាសាលាស្តីពីការធ្វើផែនការការងារគ្រប់គ្រងអាងទន្លេ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ប្រកប​ដោយនិរន្តរភាព និងមានស័ក្តិសិទ្ធភាពលើការប្រើប្រាស់ទឹកអាងស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ។

ឯកឧត្ដមរដ្ឋលេខាធិការមានប្រសាសន៍ថា ការងារកសាងផែនការប្រើប្រាស់ទឹកអាងទន្លេនិងស្ទឹងជីនិតខាងលើនេះ បានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB)។ ជាមួយគ្នានេះ ឯកឧត្ដរដ្ឋលេខាធិការបញ្ជាក់ថា ខាងសហហិរញ្ញប្បទានពីធនាគារ EIB PMIC-2 នឹងធ្វើការដាក់ឱ្យដេញថ្លៃជាសាធារណៈលើកញ្ចប់ទី៣&៤ ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយខាងហិរញ្ញប្បទានពីធនា​គារ ADB PMIC-1 នឹងដេញថ្លៃកញ្ចប់ទី២ ធ្វើការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕

RELATED ARTICLES