Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិមន្រ្ដីស្ថានទូតថៃ ៖”ការយកចិត្តទុកដាក់ផ្នែកសម្រស់របស់ពលរដ្ឋខ្មែរ នឹងកើនឡើងខ្ពស់ “

មន្រ្ដីស្ថានទូតថៃ ៖”ការយកចិត្តទុកដាក់ផ្នែកសម្រស់របស់ពលរដ្ឋខ្មែរ នឹងកើនឡើងខ្ពស់ “

ភ្នំពេញ៖Mr.Chonlatis Tapyos ជាទីប្រឹក្សារពាណិជ្ជកម្មនៅស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានមាន​ប្រសាសន៍ថាគាត់សប្បាយចិត្តខ្លាំងដែលគ្លីនិកដ៍ល្បីរបស់ថៃApex Medical Center បានមកចាប់ដៃជាមួយគ្លីនិកកែសម្ផស្ស Natural Beauty Lounge ដែលជាគ្លីនិកល្បីនៅកម្ពុជា។លោកថានេះជាប្រទេសទី១ហើយដែលគ្លីនិកថៃ មួយនេះចាប់ដៃជា​មួយ​​កម្ពុជា ហេតុនេះលោកសង្ឃឹមថាទាក់ទងផ្នែកសម្រស់នៅកម្ពុជា នឹងអាចកើនឡើងកាន់​តែខ្ពស់។លោកបន្ថែមផ្នែកសម្រស់នៅកម្ពុជាគឺទាំងអស់គ្នាតែងតែមានតម្រូវការ អីចឹងសម្រស់នេះមិនថាប្រទេសណាទេ ហើយសូម្បីតែយុវវ័យជំនាន់ថ្មីក៍គាត់មានចំណាប់អារម្មណ៍ខាងសម្រស់និងសុខភាពដូចគ្នា ។

 ការលើកឡើងរបស់លោក Mr.Chonlatis Tapyos បែបនេះចំពេលដែលមជ្ឈមណ្ឌុលកែសម្ផស្ស Apex Medical Center នៅថៃបានពង្រីកវិសាលភាពមកកាន់ប្រទេសកម្ពុជានិងប្រ​កាសចុះMOU ជាមួយគ្លីនិក​កែសម្ផស្ស Natural Beauty Lounge កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅភូជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ។

  Doctor. Nantapat Supapannachart  នាយកApex Medical Center បានឲ្យដឹងថាមូលហេតុដែលលោកមកសហការនៅកម្ពុជាដោយសារតែខ្មែរ និងថៃ ជាបងប្អូនគ្នា ទាំងវប្បធ័មសឹងតែដូចគ្នា។គាត់ចង់មកបើក​សាខា​នៅខ្មែរព្រោះចង់មើលថែប្រជាជនកម្ពុជាឲ្យបានស្អាតគ្រប់ៗគ្នា ។ចំពោះបញ្ចេកទេសវិញទាំងនៅថៃ និងខ្មែរគឺដូចគ្នាតែម្ដង  មិនថាវះកាត់ភ្នែក ច្រមុះ…គឺនៅថៃបែបណានៅខ្មែរក៍ដូចគ្នា ។នាយយកApex នៅថៃ រូបនេះថាតំណាក់កាលដំបូងលោកបោះទុកវិនិយោគលើវិស័យនេះនៅកម្ពុជាដោយចាយទុនកន្លះលានដុល្លារ ប៉ុន្ដែអត់គិតលើសម្ភារៈ និងម៉ាស៊ីន ផ្សេងៗនោះទេ។ប្រសិនបើមានការគាំទ្រ ពីបងប្អូនខ្មែរគឺយើងនឹងមិនរារែកចិត្តក្នុងការវិនិយោគលុយបន្ថែម ឬពង្រីកសាខាឡើយ ។ចំពោះគម្រោងការបើកហាងនៅខ្មែរនេះគឺនៅអំឡុងខែ៥ នឹងចេញជារូបរាង ខណៈពេទ្យជំនាញកែសម្ផស្សវិញគឺមកពីថៃ ។

 ចំណែកលោកJakkrit Kakrut នាយកគ្លីនិកNatural Beauty Lounge បានថ្លែងថាលោកមានសង្ឃឹមថាការចាប់ដៃគូសហការជាមួយប្រេនគ្លីនិកដ៍ធំ នឹងកាន់តែជួយបំពេញតម្រូវការ និងផ្ដល់បច្ចេកវិទ្យាទំនើបចុងក្រោយលើសេវា​កម្មនីមួយៗ ដើម្បីឲ្យអតិថិជនមានទំនុកចិត្តថែមទៀត ៕

RELATED ARTICLES