Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មកររោងចក្រ២១នាក់ ពុលផ្អកកំពឹស

កម្មកររោងចក្រ២១នាក់ ពុលផ្អកកំពឹស

ខេត្តពោធិ៍សាត់ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរ មួយកន្លែង បានជួបជុំគ្នាហូបបាយថ្ងៃត្រង់ជាមួយផ្អក កំពឹស លុះពេលចូលធ្វើការវិញ មិនបានប៉ុន្មាន កើតមានអាការវិលមុខ ក្អួតចង្អោរ ជាបន្តបន្ទាប់ សរុប២១នាក់ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញរោងចក្រ ដោយសង្ស័យពុលផ្អកកំពឹស ទើបប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤១នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចរោងចក្រកាត់ដេរ លានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន មានទីតាំងស្ថិតនៅ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងថា កម្មកររោងចក្រកាត់ដេរខាង លើ បានហូបផ្អកកំពឹស ដែលទិញពីអ្នកលក់ឈ្មោះប៊ិន វណ្ណា ភេទស្រី អាយុ៥១ឆ្នាំ មានលំនៅ ភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ដែលបានយកទៅលក់នៅខាងមុខរោងចក្រកាត់ដេរ លុះក្រោយពេលហូបរួច ក៏កើតមានអាការពុល សរុបចំនួន២១នាក់ (ប្រុស២នាក់)។

របាយការណ៍ដដែល បន្តថា កម្មករ-កម្មការិនីដែលសង្ស័យពុលផ្អកកំពឹស ទាំង២១នាក់ រួមមាន ទី១-ឈ្មោះហ៊ាង សារិទ្ធិ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន។ ទី២-ឈ្មោះឡាំ កុកគាង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិចំការអូរ ឃុំអូរតាប៉ោង ស្រុកបាកាន។ ទី៣-ឈ្មោះសែន វី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់។ ទី៤-ឈ្មោះអុល ហូយ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន។ ទី៥-ឈ្មោះវី អ៊ឹង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពោធិ៍ឡើង ឃុំកណ្តៀង ស្រុកកណ្តៀង។ ទី៦-ឈ្មោះពោជ សុខរឿង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន។ ទី៧-ឈ្មោះផាត ផានិន ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន។ ទី៨-ឈ្មោះភិន គន្ធា ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន។ ទី៩-ឈ្មោះហ៊ត វ៉ាន់រី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន។ ទី១០-ឈ្មោះតាន់ ស្រីតូច ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន។ ទី១១-ឈ្មោះភឹម ចាន់រ៉ា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅ ភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន។ ទី១២-ឈ្មោះឃឹម សុខគា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់។ ទី១៣-ឈ្មោះគង សារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង។ ទី១៤-ឈ្មោះម៉ុជ សុវណ្ណ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន។ ទី១៥-ឈ្មោះខុន ចិន្តា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន។ ទី១៦-ឈ្មោះខុន ស្រីនុត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន។ ទី១៧-ឈ្មោះម៉ន ស្រីធួន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន។ ទី១៨-ឈ្មោះអៀន សុភណ្ឌ័ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន។ ទី១៩-ឈ្មោះធី ចាន់នាង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិកោះអណ្តែត ឃុំត្រពាំងជង ស្រុកបាកាន។ ទី២០-ឈ្មោះ ញឹក សុផាន់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ និងទី២១-ឈ្មោះអ៊ុន ផាន្នី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន។

ក្រោយកើតមានករណីខាងលើ កម្លាំងសមត្ថកិច្ចសហការជាមួយក្រុមគ្រូពេទ្យ បានចុះអន្តរាគមន៍ដឹកបញ្ជូនកម្មករដែលពុលចំណីអាហារ ទាំង២១នាក់ខាងលើ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំនួន១០នាក់ (ប្រុស២) និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ចំនួន៧នាក់ និងមណ្ឌលសុខភាពស្នាមព្រះ ចំនួន៤នាក់៕

RELATED ARTICLES