Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបគ្រឿងញៀនក្នុងសណ្ឋាគារ ឃាត់ខ្លួន៤នាក់

បង្ក្រាបគ្រឿងញៀនក្នុងសណ្ឋាគារ ឃាត់ខ្លួន៤នាក់

ភ្នំពេញ ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងស្នងការ រងទទួលផែន បានបន្តប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅសណ្ឋាគារ MIN តាមបណ្តោយផ្លូវ១៧៤ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿង ញៀននេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចទទួលបានចម្លើយសារពីជនសង្ស័យដែលបង្ក្រាបបានកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ម្សៅម៉ដ្ឋកញ្ចប់អក្សរ Ferrari ប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ៧៥កញ្ចប់។ ម្សៅកញ្ចប់ពណ៌ក្រហម ចំនួន២កញ្ចប់។ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៣កញ្ចប់។ ថ្នាំគ្រាប់ WY ចំនួន៣៦គ្រាប់។ កញ្ចប់ពណ៌ក្រហម ម៉ាក Supreme មានចំនួន២កញ្ចប់។ សារធាតុផ្សំគ្រឿងញៀនចម្រុះ ប្រហែល១០គីឡូក្រាម។ ឧបករណ៍កែច្នៃគ្រឿងញៀន មួយចំនួនធំ។ សំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ។ ឧបករណ៍សម្រាប់ផលិតក្រដាសប្រាក់ដុល្លារក្លែងក្លាយ មួយចំនួន និងជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣។

បន្ទាប់មកកម្លាំងនគរបាលជំនាញ បាននាំមនុស្ស៤នាក់ (ស្រី២នាក់) មកសួរនាំ ដើម្បីស្វែងរកព័ត៌មានបន្ថែម។គួររំលឹកថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវត្តច្បារអំពៅ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ីវ ជាឡេង ភេទស្រី អាយុ១៧ឆ្នាំ ដកហូតបានវត្ថុតាង ថ្នាំញៀន ចំនួន៥កញ្ចប់៕

RELATED ARTICLES