Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លួចដាំកញ្ឆា៤០០ដើម បង្កប់ក្នុងចម្ការចន្ទី សមត្ថកិច្ចកាប់ចោល

 លួចដាំកញ្ឆា៤០០ដើម បង្កប់ក្នុងចម្ការចន្ទី សមត្ថកិច្ចកាប់ចោល

ខេត្តបាត់ដំបង ៖ ដើមកញ្ឆាស្រស់ ចំនួន៤០០ដើម ត្រូវបានកម្លាំងសមត្ថកិច្ច ចុះកាប់ចោល ក្រោយពីមានអ្នកលួចដាំបង្កប់ក្នុងចម្ការស្វាយចន្ទី មួយកន្លែង។

ប្រតិបត្តិការបង្ក្រាបការលួចដាំដើមកញ្ឆា ដោយខុសច្បាប់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភ្នំវែង ក្នុងចម្ការស្វាយចន្ទី ១កន្លែង ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភ្នំវែង ក្នុងចម្ការស្វាយ ចន្ទី មួយកន្លែង ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹក នាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេ នីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល សហការជា មួយកម្លាំងវរសេនាតូចថ្មើរជើង លេខ៥២៣ ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការបង្ក្រាបករណីដាំដុះដោយខុសច្បាប់នូវរុក្ខជាតិញៀន (កញ្ឆា) ១ករណី ក្នុងបទ ល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ ជនសង្ស័យ (មិនស្គាល់អត្តសញ្ញាណ) បានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់។ ចំណែកវត្ថុតាងចាប់យកបាន រួមមាន ដើមកញ្ឆាស្រស់ ចំនួន ៤០០ដើម។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីនាំខ្លួនយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES