ហ្វីលីពីន៖ កងទ័ពព្រៃរបស់ក្រុមអ្នកកាន់លទ្ធិកុម្មុយនិស្តក្នុងប្រទេសហ្វីលីពីនបានថ្លែងកាលពីថ្ងៃច័ន្ទថាពួកគេចង់ធ្វើការចរចាស្វែងរកសន្តិភាពជាមួយនិងលោកប្រធានាធិបតី Rodrigo Duterte ដែលបានបោះបង់ចោលបទឈប់បាញ់ ប៉ុន្តែការដាក់បញ្ចូលកិច្ចព្រមព្រៀងផ្អាកសង្គ្រាមនេះនឹងក្លាយជាការលំបាកប្រសិនជាយោធានៅតែរក្សាជំហររំលោភបំពានដដែល។
លោក Duterte កាលពីថ្ងសុក្របានលើកឡើងពីបទឈប់បាញ់ដែលមានអាយុកាល៦ខែរបស់រដ្ឋាភិបាលជាមួយនិងក្រុមឧទ្ទាមនិងបានថ្លែងនៅថ្ងៃសៅរ៍ថាលោកបាននិងកំពុងបោះបង់ចោលនូវការចរចាដែលមានប្រទេសន័រវែសធ្វើជាមេអណ្តើក ។ ការបម្រែបម្រួលនេះបានកើតឡើងបន្ទាប់ពីទ័ពឈ្លបបានបោះបង់ចោលបទឈប់បាញ់របស់ពួកគេហើយថែមទាំងបានសម្លាប់ទាហាន៦នាក់និងចំណាប់ខ្មាំង២នាក់ផ្សេងទៀតក្នុងការផ្ទុះអំពើហិង្សាថ្មីៗនេះ។
រដ្ឋាភិបាលនិងក្រុមឧទ្ទាមបានប្រកាសកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំទៅដើម្បីលើកតម្កើងការចរចាស្វែងរកសន្តិភាព ។
កាលពីថ្ងៃច័ន្ទទីប្រឹក្សាក្រុមឧទ្ធាមលោក Luis Jalandoni បានចោទប្រកាន់យោធាកំពុងរំលោភបំពានបទឈប់បាញ់របស់រដ្ឋាភិបាលតាមរយៈការពង្រាយកងទ័ពក្នុងភូមិប្រមាណជា៥០០នៅទូទាំងប្រទេស ក៏ដូចជាការកាន់កាប់ទីស្នាក់ការភូមិ និងសាលារៀន និងបន្តប្រតិបត្តិការប្រឆាំងនិងកិច្ចព្រមព្រៀងនេះដូចជាការឈ្លបការណ៍ដែលលោកបានលើកឡើងថាជាបព្វហេតុដែលនាំឲ្យផ្ទុះការប៉ះទង្គិចដោយចៀសមិនផុតឡើយ ។
ក្រុមឧទ្ទាម
កងទ័ពព្រៃត្រៀមខ្លួនជានិច្ចក្នុងការបន្តនីតិវិធីចរចាក្នុងប្រទេសន័រវែសដែលគេបានកំណត់កាលបរិច្ឆេទសម្រាប់ចរចាក្នុងថ្ងៃទី២២ដល់២៥ខែកុម្ភះនេះ ជាកិច្ចព្រមព្រៀងរួមស្តីពីបទឈប់បាញ់ដែលអាចធ្វើទៅបាន ។ ជាងនេះទៅទៀតរដ្ឋាភិបាលមិនចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលតម្រូវឲ្យមានការបញ្ចប់កិច្ចការពិភាក្សាឡើយ ។
លោក Jalandoni បានថ្លែងប្រាប់វិទ្យុ DZMM តាមទូរស័ព្ទពីអឺរ៉ុបមកថាយើងកំពុងនិយាយពីការចរចាសន្តិភាពដែលនៅតែអាចទៅរួចក្នុងការអវមាននៃកិច្ចព្រមព្រៀងឈប់បាញ់ឬគ្មានបទឈប់បាញ់ ។
ចំណែកលោក Duterte បានទៅសួរសុខទុកពួកភេរវករដែលជាក្រុមបះបោរទាំងនោះបន្ទាប់ចោទប្រកាន់ពួកគេជាអ្នកសម្លាប់ទាហាន៦នាក់ដូចការពិឃាតសត្វជ្រូក ។ លោកបានថ្លែងថាមេដឹកនាំឧទ្ទាមមួយចំនួនដែលត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្តោះអាសន្ននឹងត្រូវអនុញ្ញាតឲ្យចូលរួមក្នុងការចរចាសន្តិភាពក្នុងតួនាទីជាអ្នកសម្របសម្រួល ហើយពួកគេក៏គួរតែវិលត្រឡប់ទៅប្រទេសជាតិវិញនិងចូលទទួលទោសក្នុងមន្ទីរឃុំឃាំងវិញដែរ ដែលលោកបានគំរាមចាប់ខ្លួនប្រសិនជាពួកគេបដិសេធ ។
ទោះជាយ៉ាងណាលោក Jalandoni បានថ្លែងថាពួកឧទ្ទាមដែលបានដោះលែងចំនួន១៧នាក់ត្រូវបានការពារដោយកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ដែលស្ថិតក្រោមការព្រមព្រៀងរបស់រដ្ឋាភិបាលដែលអនុញ្ញាតមានអភ័យឯកសិទ្ធិពីការចាប់ខ្លួន ខណៈពេលជួយបម្រើការងារនិងតួនាទីជាអ្នកសម្របសម្រួលក្នុងការចរចាសន្តិភាព ។ ម្យ៉ាងទៀតក្រុមឧទ្ទាមទាំងអស់បានវិលត្រឡប់ចូលហ្វីលីពីនវិញបន្ទាប់ពីចូលរួមការចរចាជុំថ្មីមួយក្នុងទីក្រុងរ៉ូមហើយមិនគួរត្រូវបានចាប់ខ្លួនឡើយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា