Saturday, December 21, 2024
Homeតារាខ្មែរហេង ចន្ថា ៖ខូចចិត្ត ព្រោះបែកគូដណ្ដឹង ?

ហេង ចន្ថា ៖ខូចចិត្ត ព្រោះបែកគូដណ្ដឹង ?

ភ្នំពេញ៖ស្រីស្អាតហេង ចន្ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងដើរទៅណាម្នាក់ៗឯង ពោ​ល​​គឺមិនដែលបណ្ដើរគូដណ្ដឹងជាសាធារណៈម្ដងណាឡើយ ហើយអ្វីដែលចម្លែកនាង​ចេញ​សារបែបតុកស៊ិកខូចចិត្ត និងឯកោ ទៅវិញ ។សកម្មភាពបែបនេះធ្វើឲ្យគេសង្ស័យ​ថា​ចន្ថា កំពុងមានវិបត្តិស្នេហានិងខ្លះថានាងបែកបាក់គូដណ្ដឹង​ទៀតផង។ជាក់ស្ដែង​ដូចជាថ្មី​ៗ​នេះ​នាងចន្ថា ចេញសារបែបតូចចិត្តថា”ពេលខ្លះមិនអាចឃាត់ចិត្ត ឃាត់ទឹកភ្នែករបស់ខ្លួនបាន តែមិនមានន័យថាមិនឲ្យយំ មិនឲ្យខូចចិត្តនោះទេ អ្នកអាចយំបានតែយំហើយ ត្រូវជូតទឹក​ភ្នែក​ឲ្យស្អាត រួចត្រូវញញឹមដើម្បីថ្ងៃថ្មីវិញ អ្នកអាចខូចចិត្តបាន តែកុំដេកខូចចិត្តយូពេក​ព្រោះវាគ្មាន​ប្រយោជន៍ទេ “។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅហេង ចន្ថា ទាំង២ប្រព័ន្ធតែលេខនាងតេមិន​ចូល​ទេ កាលពីរសៀលថ្ងៃទី២៩ មីនា ទើបមិនអាចសុំការបំភ្លឺបន្ថែមពីខ្លឹមសារខាងលើបានទេ ។​ដោយឡែកតារាដែលជិតស្និតចន្ថា បំផុតបានបង្ហើបប្រាប់អ្នកយកព័តមានយើងថាចន្ថា មិន​ដែលនិយាយពីគូដណ្ដឹងរបស់នាងម្ដងណាទេ ដែលសូម្បីតែនាងជាពួកម៉ាកក៍​សង្ស័យថា​នាង​បែកបាក់គ្នាដែរ ប៉ុន្ដែមិនហ៊ានសួរនាំឡើយ ។

 ហេង ចន្ថា បានភ្ជាប់ពាក្យជាមួយបុរសម្នាក់កាលពីខែឧសភា ឆ្នាំ២០២០ តែជិត៤ឆ្នាំ​នេះ​​គ្មានដំណឹងនាងចូលរោងការឡើយ ប៉ុន្ដែជារឿយៗនាងបែជាចេញសារទាំងក្រៀមក្រំទៅ​វិញ​ខុសពី​គូស្នេហ៍តារាផ្សេងៗទៀតដែលពួកគេមានគូតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ ។តែស្រីស្អាតចន្ថា នាងប្លែកពីគេនិងចុងក្រោយនេះ នាងក៍មិនសូវមានសកម្មភាពសិល្បៈ​ច្រើនដែរ ខណៈដែលរូបសម្រស់នាងនៅតែគួរឲ្យក្នក់ក្នាញ់នៅឡើយ ។

 គួរបញ្ជាក់ថាហេង ចន្ថា ជាបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ហើយ​នាង​បានបង្ហាញខ្លួនតាមកម្មវិធីបង្ហាញម៉ូដ និងលេចមុខតាមភាពយន្ដនិងMVជាបន្ដ​បន្ទាប់។​ស្រី​ស្រស់​រូបនេះក៍ធ្លាប់លេចឭដំណឹងថានាយពាក់មី បានលង់និងសម្រស់នាងខ្លាំងដែរ តែមិន​អាចទៅ​រួច​ព្រោះនាយមានប្រពន្ធកូនទៅហើយ ទើបធ្វើឲ្យរឿងរ៉ាវនោះបានស្ងាត់​ទៅវិញ។​ដោយឡែក​មុន​​ត្រូវបានគេសង្ស័យថានាងចន្ថា និងគូដណ្ដឹងប្រេះឆាគ្នានោះ​ស្រីស្អាតរូប​នេះក៍​ធ្លាប់​ត្រូវបាន​លោកឆន សុវណ្ណារាជ  និងទេព រិនដារ៉ូ ចាប់អោបថើបនៅក្រៅឆាកផងដែរ ទើប​ដំណឹងខ្លះ​ថានា​ង​ចន្ថា មិន​សូវ​ចុះសម្រុងគ្នាជាមួយគូដណ្ដឹងព្រោះតែបុរសនោះមិនពេញ​ចិត្ត​នាងលេងសិល្បៈ​តទៅទៀត ។

គេកត់សម្គាល់ថានាងហេង ចន្ថា ជាតារាសម្ដែងលេចធ្លោទាំងភាពយន្ដនិងMV ហើយ​មានពេលខ្លះនាងធ្លាប់ថតកំប្លែងជាមួយនាយពែកម៉ី ទៀតផង។តែតាំង​ពីនាងភ្ជាប់​ពាក្យមក​ស្រី​ស្រស់កាត់បន្ថយសកម្មភាពសិល្បៈ ច្រើន បើទោះជាគេចង់បាននាងធ្វើ​ជាតួឯកក៍នាង​មិន​អើពើថត ទើបក្រោយ​ស្ងាត់ដំណឹងរៀបការ និងខ្លះថាងចែកផ្លូវពីគូដណ្ដឹងនេះមាន​ប្រុសកាន់​តែច្រើន​តាមឆ្វែលស្រី​ស្អាត។តែការបញ្ចេញទឹកមុខស្រងូតស្រងាត់ និងសារបែបប្លែកៗនោះ​ធ្វើឲ្យមានការសង្ស័យ​កាន់តែច្រើនថានាងចន្ថា កំពុងកើតជំងឺបេះដូងរងារ រហូតធ្វើឲ្យនាង​ពិ​បាក​ប្រឈមទៀតផង។

 ក្រៅពីនាងហេង ចន្ថា តារាដែលភ្ជាប់ពាក្យរួចហើយគ្មានដំណឹងចូលរោងការច្បាស់​លាស់​​មាន​ដូច​ជានាងម៉ានីកា ,ម៉ង់ ច័ន្ទកញ្ញា និងអ៊ីវ៉ា ជាដើម ។ប្រភពបានឲ្យដឹងថាមិន​ថាតែ​នាងចន្ថា នោះទេ ប៉ុន្ដែឲ្យតែតារាស្រីស្អាតដូចនាងពោលគឺទោះជាភ្ជាប់ពាក្យរួចហើយក្ដី តែ​បើពន្យាពេលរៀបការយូឆ្នាំពេក អាចនឹងធ្វើឲ្យចំណងស្នេហាមានការប្រែប្រួល ព្រោះថា​ស្រី​ស្អាតមានជម្រើសស្នេហាច្រើន ហេតុនេះបើភាគីខាងប្រុសមិនប្រញ៉ាប់អូសដៃ​ចូល​រោង​ការទេ នោះបុ្រសផ្សេងៗនៅតែតាមឆ្វែលស្នេហ៍។សម្រាប់នាងចន្ថា វិញប្រសិនបើនាង​ពិតជាមាន​វិបត្តិ​ស្នេ ហាមែន នោះប្រុសមិនតិចនាក់ទេដែលរងចាំស្អំរបួសបេះដូងនាងក្នុងនោះ​ក៍មាន​ពាក់​ម៉ី ម្នាក់ដែរ៕

RELATED ARTICLES