Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះយួន ១០នាក់ ដកហូតថ្នាំញៀន ១២៥កញ្ចប់

 វ៉ៃខ្នោះយួន ១០នាក់ ដកហូតថ្នាំញៀន ១២៥កញ្ចប់

ខេត្តស្វាយរៀង ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខារ៉ាអូខេមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន១០នាក់ (ស្រី) ព្រមទាំងដកហូតបានថ្នាំញៀន សរុបចំនួន១២៥កញ្ចប់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេ AVATAR ក្នុងតំបន់កាស៊ីណូហ្គាឡាក់ស៊ី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ក្រុមជនសង្ស័យទាំង១០នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផាម ជីថាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី២-ឈ្មោះង្វៀង ថាន់ទ្រុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៣-ឈ្មោះដូ លីទឿង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅកាស៊ីណូហ្គាឡាក់ស៊ី ស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៤-ឈ្មោះហ្វាម ធីធិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៥-ឈ្មោះហ្វាម វ៉ាន់ជឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៦-ឈ្មោះទឺ វាំងហាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម AVATAR ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៧-ឈ្មោះជូ វ៉ាន់ហ្វុក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៨-ឈ្មោះង្វៀង ឡេអាញ់វ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅកាស៊ីណូកាឡាក់ស៊ី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៩-ឈ្មោះង្វៀង វិនហ័ង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ ស្នាក់កាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និងទី១០-ឈ្មោះហ្វាម វាំងខាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកគិតលុយ ស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សុខា រ៉ានាថ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដោយមានការដឹកនាំសម្របសម្រួលពីលោកឡម ពេងស៊ាន ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខារ៉ាអូខេ AVATAR ក្នុងតំបន់កាស៊ីណូហ្គាឡាក់ស៊ី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួន ជនសង្ស័យ ចំនួន១០នាក់ (ប្រុស៩ ស្រី១) ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-រថយន្ត ចំនួន២គ្រឿង។ ២-ទូរស័ព្ទដៃ ចំនួន១២គ្រឿង។ ៣-ប្រាក់ដុល្លារ ចំនួន៥០ដុល្លារ។ ៤-ប្រាក់ដុង ចំនួន៥០ម៉ឺនដុង។ ៥-កាបូបដៃ ចំនួន២។ ៦-ថ្នាំម្សៅកញ្ចប់ពណ៌ក្រហម រូបសញ្ញាសត្វសេះ ចំនួន៩កញ្ចប់ ទម្ងន់ ៥២,៧០ក្រាម ថ្លឹងទាំងសំបក។ ៧-ថ្នាំម្សៅម៉ដ្ឋពណ៌ស ចំនួន៣កញ្ចប់ ទម្ងន់ ៧៦,៥០ក្រាម ថ្លឹងទាំងសំបក។ ៨-ថ្នាំក្រាមមមម៉ដ្ឋពណ៌សថ្លា ចំនួន៦កញ្ចប់ ទម្ងន់៣៦,៤០ក្រាម ថ្លឹងទាំងសំបក។ ៩-ថ្នាំម្សៅកញ្ចប់ពណ៌ស្វាយ រូបសញ្ញាសត្វសេះ ចំនួន២កញ្ចប់ ទម្ងន់ ៩,១០ក្រាម ថ្លឹងទាំងសំបក។ ១០-ថ្នាំគ្រាប់ពណ៌ទឹកក្រូច ចំនួន១កញ្ចប់ ស្មើនឹង២គ្រាប់ ទម្ងន់១,១០ក្រាម ថ្លឹងទាំងសំបក។ ១១-ថ្នាំគ្រាប់ ពណ៌ផ្ទៃមេឃ ចំនួន១កញ្ចប់ ស្មើនឹង២គ្រាប់ ទម្ងន់១,០០ក្រាម ថ្លឹងទាំងសំបក។ ១២-ថ្នាំក្រាម ពណ៌សថ្លា ចំនួន២កញ្ចប់ ទម្ងន់២,៩០ក្រាម ថ្លឹងទាំងសំបក។ ១៣-ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន១កញ្ចប់ ស្មើនឹង១គ្រាប់ ទម្ងន់០,៤០ក្រាម ថ្លឹងទាំងសំបក។ ១៤-ថ្នាំម្សៅកញ្ចប់ពណ៌ក្រហម សញ្ញារូបផ្លែស្ត្រវបឺររី ចំនួន១០០កញ្ចប់ ទម្ងន់ ១២១២,៧០ក្រាម ថ្លឹងទាំងសំបក។  ១៥-ប្រភេទទឹកថ្នាំពណ៌ទឹកក្រូច ចំនួន១ដប ទម្ងន់៦២,៤០ក្រាម ទម្ងន់ថ្លឹងទាំងសំបក និង១៦-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង។

ជនសង្ស័យទាំង១០នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង រៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES