Friday, July 18, 2025
Homeព័ត៌មានជាតិអ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កំពុង​បណ្តើរ​ម៉ូតូ​រ៉ឺម៉ក​ខ្យល់គ​ដួល​ស្លាប់

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កំពុង​បណ្តើរ​ម៉ូតូ​រ៉ឺម៉ក​ខ្យល់គ​ដួល​ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូកំពុងតែបណ្តើរម៉ូតូអូសរ៉ឺម៉ក​សុខៗបានខ្យល់គដួល ស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុផ្អើលប្រជាពលរដ្ឋនិង​សមត្ថកិច្ច​កាលពីវេលាម៉ោង៦និង ៣០នាទីព្រលប់​ថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០១៧តាមបណ្តោយផ្លូវ១០៦នៅចំណុចជាប់និង ផ្សាររាត្រីស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ​ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះ ប៉ុល កុសលហៅក្រៅយ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ​មុខរបរអ្នករត់
រ៉ឺម៉កម៉ូតូ​ ស្នាក់នៅជិតផ្សាររាត្រីសង្កាត់វត្តភ្នំខណ្ឌដូនពេញមានស្រុកកំណើតនៅឃុំដំបូល ខ្ពស់ ស្រុកអង្គរជ័យខេត្តកំពត។

​សាក្សីជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះគាត់ជាអ្នករត់រ៉ឺម៉កម៉ូតូ​​រត់ប្រចាំនៅផ្សាររាត្រីខណៈពេល​កើតហេតុគេបានឃើញគាត់ បណ្តើររ៉ឺម៉កម៉ូតូរបស់គាត់បានមួយសន្ទុះក្រោយមកក៏ស្រាប់តែដេកដួលសន្លប់ភ្លាមៗនោះ​ប្រជាពលរដ្ឋនិងអ្នកលក់ដូរនៅជិតកន្លែងកើតហេតុបានជួយសង្គ្រោះជាអកុសលបាន​ដាច់ខ្យលស្លាប់បាត់ទៅហើយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ ។

តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះ​ពិតជាស្លាប់​ដោយសារខ្យល់គរដួលដាច់សរសៃឈាមបណ្តាលឲ្យស្លាប់ ។

ក្រោយពេលកើតហេតុសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យប្អូនប្រុសបង្កើតឈ្មោះ ប៉ុល អែម ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរអ្នករត់រ៉ឺម៉កម៉ូតូ​ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខមានស្រុកកំណើត នៅឃុំដំបូលខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត យកទៅបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពត៕

ឥនសាន់ស៊ីដេត

 

RELATED ARTICLES