Saturday, July 19, 2025
Homeព័ត៌មានជាតិសម្តេច​ក្រឡា​ហោម ស ខេង ទុកឱសានវាទ​បំបែក​សំបុក​គ្រឿង​ញៀន​នៅ​ត្រពាំង​ឈូក​​អោយ​​អស់​រយះ​ពេល​១​ខែ

សម្តេច​ក្រឡា​ហោម ស ខេង ទុកឱសានវាទ​បំបែក​សំបុក​គ្រឿង​ញៀន​នៅ​ត្រពាំង​ឈូក​​អោយ​​អស់​រយះ​ពេល​១​ខែ

ភ្នំពេញ ៖ ​បន្ទាប់ពីមានបទបញ្ជាពីសម្តេចក្រឡាហោម ស ខេង យ៉ាងម៉ឺងម៉ាត់អោយអាជ្ញាធរខណ្ឌសែនសុខធ្វើយ៉ាងណាត្រូវតែបំបែកសំបុកគ្រឿងញៀននៅតំបន់ត្រពាំងឈូកមុខមន្ទីរពេទ្យ ព្រះកុសុមៈដែលបង្រ្កាបមិនចេះអស់នេះ​អោយអស់ត្រឹមរយះពេល១ខែ ។

ក្រោយពីទទួលបទបញ្ជា​​ភ្លាមជាក់ស្តែងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៧  ខែកុម្ភៈគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកំលាំងផ្ទាល់ដោយលោកគួក សុខហួរ អធិការរងនគរបាលខណ្ឌនិងលោកមុត សុវណ្ណ នាយករដ្ឋាបាលខណ្ឌសែនសុខ រួមនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌជាច្រើននាក់ទៀតបានចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតំបន់ខាងលើនេះរហូតទៅដល់ទៅ២លើកក្នុង​មួយយប់នេះដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤១នាក់ក្នុងនោះស្រីម្នាក់ និងដកហូតថ្នាំញៀនចំនួនពីរកញ្ចប់តូចនិងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

គួរបញ្ជាក់ថានៅដើមឆ្នាំ២០១៧នេះ នគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរលឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននិងខ្លះមកលេងល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ហើយទោះជានៅដើមឆ្នាំ២០១៧នេះខាងអគ្គស្នងការនគរបាលបានដាក់គោលការណ៍ត្រូវយកបញ្ហាគ្រឿងញៀនជាបញ្ហាចំបងក៍ដោយ តែសកម្មភាពចុះបង្ក្រាបនេះតែងតែកើតមានឡើងជារឿយៗ នៅក្នុងខណ្ឌសែនសុខនេះ នៅតែបង្រ្កាបក្រុមចែកចាយនិង ប្រើប្រាស់គ្រឿងញៀនមិនចេះអស់ ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕ ​

សោល វណ្ណៈ

RELATED ARTICLES