ខេត្តតាកែវ ៖ យុវជនឈាមរាវចិត្តក្តៅម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ត្រឡប់ដល់ ផ្ទះវិញ ក៏ទាត់ទា១ជើង ឃើញបែបនេះជីតា ក៏ ស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែចៅប្រុសចិត្ត កំណាចផ្ទុះកំហឹងឡើងយ៉ាងក្រេវក្រោធ ទាញ ចបកាប់ស្ទុះទៅកាប់ជីតាបង្កើតរបស់ខ្លួនចំនួន ២ចបកាប់ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម។
ករណីឃាតកម្មដ៏សាហាវឃោរឃៅខាង លើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិតាឡូត ឃុំកំពែង ស្រុកព្រៃកប្បាស។
ជនដៃដល់ជាឃាតករ ដែលកាប់សម្លាប់ ជីតាបង្កើតខ្លួនឯងនោះ មានឈ្មោះស៊ឹង សំ អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជន- រងគ្រោះជាជីតា មានឈ្មោះដូង ស៊ឹង អាយុ ៧៧ឆ្នាំ មុខរបរកសិករ។ អ្នកទាំង២ ត្រូវជា ជីតា និងចៅបង្កើតនឹងគ្នា សព្វថ្ងៃស្នាក់នៅផ្ទះ ជាមួយគ្នា ក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនបង្ក- ហេតុបានផឹកស្រាស្រវឹងទាំងព្រឹកព្រលឹម លុះ ត្រឡប់មកដល់ផ្ទះវិញ ដោយឃើញសត្វទា១ ក្បាលដើរកាត់មុខ ជនបង្កហេតុក៏ទាត់ទានោះ១ ជើង លុះបុរសរងគ្រោះជាជីតារបស់ជនបង្ក- ហេតុបានឃើញ ក៏ស្តីបន្ទោសឱ្យ២-៣ម៉ាត់ ស្រាប់- តែភ្លាមនោះជនបង្កហេតុផ្ទុះកំហឹង ក៏ស្ទុះទៅ ទាញចបកាប់មកកាប់ប្រហារទៅលើជនរងគ្រោះ ជាជីតាបង្កើតរបស់ខ្លួនចំនួន២ចបកាប់ បណ្តាល ឱ្យជនរងគ្រោះដេកដួលស្លាប់ក្នុងថ្លុកឈាមគួរ ឱ្យរន្ធត់។ ភ្លាមនោះ ប្រជាពលរដ្ឋក្បែរខាង ក៏ ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជន- ដៃដល់ជាឃាតករនាំយកទៅសាកសួរនៅប៉ុស្តិ៍ នគរបាលកំពែង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បាន សារភាពថា រូបគេពិតជាបានកាប់សម្លាប់ជីតា បង្កើតខ្លួនឯងប្រាកដមែន មូលហេតុដោយសារ តែរូបគេផឹកស្រាស្រវឹង ម៉្យាងខឹងនឹងជីតា ដែល ស្តីបន្ទោសរូបគេពីរឿងដែលគេទាត់ទា១ជើង ទើបធ្វើឱ្យរូបគេផ្ទុះកំហឹងទប់មិនជាប់ ក៏ទាញ ចបកាប់ស្ទុះទៅកាប់ប្រហារជីតាចំនួន២ចបកាប់ បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមតែម្តង។
ជនដៃដល់ជាឃាតករដៃឆៅរូបនេះ ត្រូវ បានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ វណ្ណ វុធ