ភ្នំពេញ ៖ បុរសពីនាក់ចេញពីផឹកស៊ីស្រវឹងឃើញនារីម្នាក់ដើរតែម្នាក់ឯងទាំងយប់បានលួង លោមយកទៅរំលោភរហូតបានសម្រេចត្រូវនារីរងគ្រោះប្ដឹងសមត្ថកិច្ចអោយឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពរួចដែលហេតុការនេះឡើងកាលពីរវេលាម៉ោង១១និង៤០យប់ថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៧ក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនម៉ុងរិទ្ធីស្ថិតនៅភូមិប្រកាសង្កាត់
ព្រៃសខណ្ឌដង្កោ។
ជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពរំលោភនារីរងគ្រោះរហូតបានសម្រេចមានឈ្មោះសុកពិសីភេទប្រុសអាយុ២០ឆ្នាំមុខរបរព្រួឡានក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនម៉ុងរិទ្ធី ស្នាក់នៅភូមិកើតហេតុខាងលើនិងបក្សពួកមានឈ្មោះវុនវុទ្ធីភេទប្រុសអាយុ២៩ឆ្នាំធ្វើការនិងស្នាក់នៅជាមួយគ្នា។ ចំណែកជនរងគ្រោះមានឈ្មោះឆុងរត័្នភេទស្រី អាយុ២៤ឆ្នាំមុខរបរ លក់ផ្លែឈើស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានទៅផឹកស៊ីជា មួយមិត្តភក្តិមួយក្រុមមានស្រីមានប្រុសនៅផ្សារឯករាជ្យ៣។ លុះពេលផឹកស៊ីស្រវឹងហើយ រូបគេបានឲ្យមិត្តភក្កិប្រុសម្នាក់ជិះម៉ូតូមួយគ្រឿងជូននាងទៅលេងផ្ទះមិត្តភក្តិម្នាក់ទៀតដែលនៅក្បែរក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនម៉ុងរិទ្ធី។ ខណៈពេលមិត្តភក្កិជូនទៅដល់ផ្លូវចូល ការដ្ឋានក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ដែលជាកន្លែង ស្ងាត់រូបនាងក៏ឲ្យមិត្តភក្កិត្រឡប់ទៅវិញហើយបានចុះដើរតែម្នាក់ឯងចូល ទៅផ្ទះមិត្តភក្កិ ប៉ុន្តែពេលដើរចេញទៅបានបន្តិចស្រាប់តែលេចមុខជនសង្ស័យពីរនាក់ខាងលើជិះម៉ូតូពីរគ្រឿងមកសួថាអូនស្រីទៅណានឹងយប់ជ្រៅហើយ ដើរតែម្នាក់ឯងហើយផ្ទះដល់ណាអោយបងជូនទៅទេពេលនោះនាងបានឆ្លើយតបទៅវិញថាខ្ញុំទៅលេងផ្ទះមិត្តភក្តិដែលនៅក្បែរការដ្ឋានក្រឡុកស៊ីម៉ង់ត៍ម៉ុងរិទ្ធីគាប់ជួន ជនសង្ស័យជាអ្នកធ្វើការនៅក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍ដែរក៏បានហៅឲ្យជិះម៉ូតូទៅជាមួយ គេជូនទៅផ្ទះ ។
ប្រភពដដែលបន្តទៀតថា ពេលដែលឃើញជនសង្ស័យនិយាយសួរនាំគួរឲ្យទុកចិត្តក៏បាន យល់ព្រមឡើងជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ស ពាក់ស្លាកលេខគ៧៥៦១កណ១របស់ឈ្មោះសុកពិសី ចំណែកឈ្មោះវុនវុទ្ធីជិះម៉ូតូមាកMSXពណ៍សលាយខ្មៅពាក់ស្លាកលេខត្បួងឃ្មុំ 1.D ៤៩៤០ជិះមកតាមក្រោយ។ បន្ទាប់ពីឡើងជិះម៉ូតូជាមួយជនសង្ស័យហើយជនសង្ស័យទាំងពីរនាក់នោះមិនបានជួននាងទៅផ្ទះមិត្តភក្កិទេបែរជាដឹករូបនាងទៅកន្លែងស្ងាត់នៅមាត់ប្រឡាយទឹករួចអោយនាងចុះពីលើម៉ូតូស្រាប់តែឈ្មោះសុកពិសីបានធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចដោយឈ្មោះវុនវុទ្ធីជាអ្នកឈរមើលផ្លូវ។ លុះពេលធ្វើសកម្មភាពរំលោភបានសំរេចហើយជនសង្ស័យបានគំរាមមិនអោយប្រាប់អ្នកណាទេ បើហ៊ានប្រាប់គេនឹងសម្លាប់ចោល។ បន្ទាប់មកជនសង្ស័យបានដឹកនាងយកទៅដាក់នៅប៉ុស្តិ៍យាមនៅមុខការដ្ឋានក្រឡុកស៊ីម៉ង់ត៍រួចពួកគេក៏ចូលការដ្ឋានធ្វើដូចជាមិនដឹងរឿងអីទាំងអស់ ។
ជនរងគ្រោះបានបន្តទៀតថា ពេលទៅដល់ផ្ទះមិត្តភក្តិនាងបានយករឿងរាវនេះទៅប្រាប់មិត្តភក្តិរបស់នាងនឹងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រៃស។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះលោកស៊ុំសិរីនាយប៉ុស្តិ៍ព្រៃសបានដាក់កម្លាំងចុះទៅចាប់ជនសង្ស័យទាំង២នាក់នៅក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍យកមកសួនាំនៅប៉ុស្តិ៍ព្រៃស។
នៅមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅនារីរងគ្រោះពិតប្រាកដមែនពេលដែលបានចម្លើយសារភាពជនសង្ស័យទាំងនាក់បញ្ជួជនសង្ស័យទៅកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
ណន អ៊ាត