Saturday, January 18, 2025
Homeព័ត៌មានជាតិពូចាប់​រំលោភ​ក្មួយ​ស្រី ខាំ​ដាច់​ក្បាល​ដោះ រឹតក​សម្លាប់

ពូចាប់​រំលោភ​ក្មួយ​ស្រី ខាំ​ដាច់​ក្បាល​ដោះ រឹតក​សម្លាប់

ខេត្តកោះកុង ៖ ក្មេងស្រីម្នាក់ ត្រូវជនសង្ស័យល្មោភកាមជាពូ ធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈ រួចខាំដាច់ក្បាលដោះ និង រឹតកសម្លាប់បំបិទមាត់ចោលសពអាក្រាតកាយ នៅក្នុងព្រៃ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចព្រៃដីថ្មី ស្ថិតក្នុង ភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល។

ក្មេងស្រីរងគ្រោះដែលត្រូវឃាតករដៃឆៅ រំលោភសេពសន្ថវៈ រួចរឹតកសម្លាប់នោះ មាន ឈ្មោះឡាយ ស្រីងីន អាយុ១៤ឆ្នាំ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះខុន ស៊ិញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិជាមួយគ្នា និងត្រូវ ជាសាច់ញាតិ (ពូ) របស់ក្មេងស្រីរងគ្រោះ។

តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (ក្មេង- ស្រីរងគ្រោះ) តែងចេញទៅឃ្វាលគោ នៅវាល- ស្រែ ជាមួយអ្នកភូមិផ្សេងទៀត ជារៀងរាល់ ថ្ងៃ និងមិនធ្លាប់កើតមានរឿងអ្វីនោះឡើយ។ នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ កូនស្រីរបស់គាត់បានដឹក គោចេញទៅឃ្វាលតែម្នាក់ឯងដូចសព្វមួយដង រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ។

ប្រភពដដែលបន្តថា ក្រោយពីបាត់កូន- ស្រីយូរពេក មិនឃើញត្រឡប់មកផ្ទះវិញ ពួក- គាត់ជាឪពុកម្តាយបានចែកផ្លូវគ្នាដើរតាមរក កូនស្រីនៅក្នុងភូមិ តែមិនឃើញ រួចក៏បន្តទៅ មើលនៅកន្លែងដែលនាងឃ្វាលគោ ស្រាប់តែ ឃើញគោ ប៉ុន្តែមិនឃើញមនុស្ស។ ដោយនឹក សង្ស័យថាកូនស្រីជួបគ្រោះថ្នាក់ ពួកគាត់ក៏ ស្រែកឆោឡោហៅអ្នកភូមិឱ្យជួយរុករកនៅតាម ព្រៃក្បែរៗនោះ។ ទីបំផុត នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃដដែល ពួកគាត់ក៏ប្រទះឃើញកូន ស្រីដេកស្លាប់ទាំងអាក្រាត​កាយគួរឱ្យសង្វេគ នៅក្នុងគុម្ពោតព្រៃ ទើបប្រញាប់រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យដល់ទីតាំងកើតហេតុ លុះធ្វើកោសល្យវិច័យ សពក្មេងស្រីរួចរាល់ ក៏ធ្វើការសន្និដ្ឋានថា ក្មេងស្រីរងគ្រោះ ត្រូវជនសង្ស័យមិនស្គាល់មុខ ចាប់ រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច។ បន្ទាប់ មកទំនងជាខ្លាចក្មេងស្រីរងគ្រោះស្គាល់មុខ ទើបជនដៃដល់បានរឹតកសម្លាប់ក្មេងស្រី រួចអូសសពរបស់នាងទៅបោះចោលនៅក្នុងព្រៃ ទាំងអាក្រាតកាយបែបនេះតែម្តង។

បន្ទាប់ពីមានករណីរំលោភសេពសន្ថវៈ សម្លាប់យ៉ាងឃោរឃៅខាងលើនេះ សមត្ថកិច្ច បានដុត​ដៃ​ដុត​ជើង ធ្វើការស្រាវជ្រាវកំណត់ មុខសញ្ញានិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាននៅរសៀលថ្ងៃដដែលនោះ។ នៅ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះខន ស៊ិញ បានសារភាពថា មុន​ពេលកើតហេតុ ខ្លួនបាន ដឹកក្មួយស្រីទៅឃ្វាលគោរួចត្រឡប់មកផ្ទះ វិញសិន។ បន្ទាប់មក ក៏ដឹក​តាមម៉ូតូទៅកន្លែង ឃ្វាលគោម្តងទៀត លុះពេលដល់កន្លែងកើត- ហេតុ ក៏បបួលក្មួយស្រីរួមរ័ក​ តែក្មួយមិនព្រម ទើបចាប់រំលោភនាងតែម្តង។ ពេលរំលោភ បានសម្រេចបានខាំក្បាល​ដោះ​​ទាំងសងខាង របស់ក្មេងស្រីរងគ្រោះស្ទើរតែដាច់និងយកខោ រឹតកបន្ថែមរហូតស្លាប់តែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿងបញ្ជូនទៅតុលាការចាត់ការតាម្បចាប់៕

RELATED ARTICLES