Saturday, July 19, 2025
Homeព័ត៌មានជាតិរួមស្នេហ៍៦ឆ្នាំ ប្រពន្ធបញ្ចោញសារ​អរ​គុណ ប្តី​សម្លាញ់ បង​ទុក​ស្នាម​ឱ្យអូន​ចង​ចាំ ១កាំបិត ដាច់​ដោះ

រួមស្នេហ៍៦ឆ្នាំ ប្រពន្ធបញ្ចោញសារ​អរ​គុណ ប្តី​សម្លាញ់ បង​ទុក​ស្នាម​ឱ្យអូន​ចង​ចាំ ១កាំបិត ដាច់​ដោះ

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានសរសេរសារអរគុណ ប្តីរបស់ខ្លួន​ក្រោយពីរួមស្នេហ៍នឹងគ្នាអស់ រយៈ ពេល​៦​ឆ្នាំ ប្តីសម្លាញ់បានទុកស្នាមរបួសលើរាង-កាយនាងជាប្រពន្ធជាច្រើនកន្លែង មានទាំង ស្នាមរយះក្បាលនឹងឆ្នាំងពកក្បាលនឹងជ្រញ់, រយះជើងនឹងថូផ្កា និងរយះដោះដោយសារប្តី គប់នឹងកាំបិត ធ្វើ​ឱ្យនាងឆ្អែតចិត្តទ្រាំលែងបាន ក៏បង្ហោះសារទម្លាយការពិតតាមហ្វេសប៊ុក បក អាក្រាតទង្វើរបស់​ប្តីហើយត្រូវបានប្តីបណ្តេញ នាង និងកូនស្រីចេញពីផ្ទះទៀតផង ធ្វើឱ្យអ្នក លេងហ្វេសប៊ុកសម្តែង​ប្រតិកម្មថ្កោលទោស បុរសជាប្តី និងអាណិតស្ត្រីជាប្រពន្ធគ្រប់គ្នា។

ស្ត្រីដែលទម្លាយសារយ៉ាងឆ្ងាញ់ អរគុណ ប្តីសម្លាញ់ នៅលើបណ្តាញសង្គមហ្វេសប៊ុក រូបនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vuth Achitani។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១និង ១៥នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ម្ចាស់គណនីហ្វេសប៊ុក ត្វុហ ចៅហិតានិ បាន បង្ហោះនូវរូបភាពចំនួន២៨សន្លឹក ដែលក្នុងនោះ មានរូបភាពស្លាកស្នាមរបួសនៅលើសុដន់ផ្នែក ខាងស្តាំ (ដាច់សាច់១ដុំ) ព្រមទាំងស្នាមរបួស ជើង រួមនិងរូបភាពក្រុមគ្រួសាររបស់ខ្លួន ដែល តាមរូបភាពទាំងនេះ គេអាចដឹងបានថា ក្រុម គ្រួសារនេះ មានសមាជិក៣នាក់ (ប្តីប្រពន្ធ និង កូនស្រីតូចអាយុប្រមាណជាង៣ឆ្នាំ។

ម្ចាស់គណនីបានសរសេរនូវសារដ៏វែង អន្លាយបើកកកាយពីជីវិតរស់នៅជាមួយស្វាមី ៦ឆ្នាំ ជួបតែភាពល្វីងជូរចត់ហួសពីការស្មាន ដែលមានខ្លឹមសារទាំងស្រុងថា “អរគុណប្តី សម្លាញ់! នៅជាមួយបង៦ឆ្នាំ អ្វីដែលអូន ទទួលបានមានក្បាលម៉ាឆ្នាំង រយះក្បាលម៉ា ជ្រញ់ពក ម៉ាថូផ្ការយះជើង បានអ្នកជិតខាង ដឹកយកទៅពេទ្យ ប្តីឈរសើច គប់នឹងកាំបិត រយះដោះ បងក៏នៅមិនអស់ចិត្ត ឆ្លៀតកាប់ពី ក្រោយខ្នងទៀត។ ខ្ញុំចង់ដឹងថា លោកប្តីទាំង អស់ តើអាចទេ បើប្រពន្ធគ្រាន់តែសាកសួរ រឿងដើរលេង មិនគិតដល់គ្រួសារបែបនេះបង ដើរក៏ដើរចុះ តែខ្ញុំសុំមួយថ្ងៃ ដើម្បីកូនឪពុក- ម្តាយ នៅជុំគ្នាពេលបុណ្យទាន បងដាច់ចិត្ត ណាស់ លើកដៃគប់កាប់ទៅរួច ប៉ុណ្ណឹងមិន គ្រប់ ថែមទាំងដេញអូននិងកូន ឱ្យចេញពីផ្ទះ ទៀត បងជេរដៀលប្រមាថខ្ញុំ មីស្រីចាំតែ ដេកស៊ី មីស្រី… តើបងមានដែលគិតទេថា ខ្ញុំ ជាម្តាយកូនបង កូនកើតមកមិនបានប៉ុន្មាន បង ជេរកូនបង្កើត មីកូនកើតមកនាំចង្រៃ! ពុទ្ធោ! ទឹកភ្នែកហូរដោយមិនដឹងខ្លួន ពេលបងផឹកស៊ី បងឱ្យខ្ញុំកាន់លុយ តើសល់មកពីណា បើផឹក ចឹងរាល់ថ្ងៃ បងថាកាន់លុយមិនសល់ ផឹករហូត ដល់យប់ជ្រៅ ខ្ញុំពោះធំ៥ខែ អង្គុយចាំប្រមូល ចានលាង ពេលខ្លះរៀបចំលាងចាន ម៉ោង១ ឬ២យប់ បានហើយ តើបងមានអាណិតខ្ញុំដែល កំពុងពោះធំកូនបងទេ? ឥឡូវបងកាន់លុយ បងឱ្យមក តើគ្រប់គ្រាន់ទេ? រាល់ថ្ងៃខ្ញុំនិងឈ្នួល ស៊ីតែបាយកក សម្លសល់ពីល្ងាច និងមីគោកតែ ប៉ុណ្ណឹង ទឹកចិត្តប្រពន្ធចង់ឃើញប្តីល្អស្អាត ខ្ញុំខំ ចាយក្បិតក្បៀត ដើម្បីសន្សំទិញរបស់ពាក់ខ្លះ តើបងយល់អារម្មណ៍មួយនេះទេ? បងបង្ហោះសារ ថាខ្ញុំយកកូនជាខែល ដើម្បីលុយ តើខ្ញុំសល់អ្វីខ្លះ ក្រែងបងជាប្តីអី ម៉េចបងគិតចឹងទៅកើត? ខ្ញុំ ចង់រកស៊ី បងថាចេះថាចុះ ខ្ញុំឈប់វិញ ខ្ញុំអត់ ដឹងថាបងគិតអ្វីទេ បម្រើគ្រួសារបង៦ឆ្នាំ បង មិនដែលមានពាក្យលើកទឹកចិត្តខ្ញុំទេ តើខ្ញុំដែល រអ៊ូទេ ខ្ញុំត្រូវក្រោកតាំងពីម៉ោង៤ៈ៣០ព្រលឹម ដើម្បីរៀបចំអាហារសម្រាប់អ្នកផ្ទះបង រួច ឡើងទៅដាស់កូន រៀបចំជូនកូនទៅរៀន នៅ បឹងត្របែក កាលយានយាន រៀននៅទីនោះ ត្រឡប់មកវិញ ក៏ដល់ម៉ោងធ្វើម្ហូបទៀត តើ បងមានអាណិតដល់រូបខ្ញុំទេ ពីមនុស្សស្រីម្នាក់ មិនចេះធ្វើអ្វី រហូតចេះសឹងតែរកពេលសម្រាក គ្មាន ពេលយប់ក៏គេងបានតិចទៀត ត្រូវក្រោក ឆុងទឹកដោះគោឱ្យកូន តើបងមានដែលមើលឃើញ ពីទុក្ខលំបាកខ្ញុំទេ ខ្ញុំដែលត្អូញត្អែរដាក់បងទេ ព្រោះបងជាអ្នករកលុយដើម្បីគ្រួសារ ពេល ខ្លះហត់ពេកក៏លួចអង្គុយយំម្នាក់ឯងក៏មាន ហើយ ក៏បន្តធ្វើទៀត ម៉ោងសម្រាកគឺ៩យប់ ហើយបង មានដែលមើលឃើញចំណុចល្អរបស់ខ្ញុំទេ? បង ចូលផ្ទះខ្ញុំមុន បងឃើញការរស់នៅរបស់ខ្ញុំហើយ តើយ៉ាងម៉េច? មិនមែនខ្ញុំអួតទេ តែបងគួរតែ គិតផង ពេលនៅមានសម្រស់អ្វីក៏ល្អ ដល់មាន កូន បាក់សម្រស់ ហាឡើងដេញ ជេរប្រមាថអស់ ហើយម៉ាពូជ។ ហើយខ្ញុំក៏មិនមែនមនុស្សល្អ គ្រប់១០ដែរ ហើយខ្ញុំក៏មានចំណុចខុសដែរ តែ បើយើងដឹងខ្លួនខុសហើយយើងកែ វានឹងល្អ។ ខ្ញុំទទួលស្គាល់ថា មុនចូលឆ្នាំចិន បងរាងកែ បានខ្លះៗ តែជិតចូលឆ្នាំចិន ខ្មោច៥២សន្លឹក ចូលខ្លួនបងម្តងទៀត និយាយអ្វីបន្តិចមិនបានទេ ដូចម្សិលមិញចឹង ឥឡូវបងឈប់លេងល្បែង បងដើរផឹកវិញម្តង សូម្បីជិះឆ្លងកាត់សាលាកូន ក៏បងមិនយកកូនទៅផង បងសុខចិត្តទុកកូន ចោល មិនទៅរៀន គ្រប់ម៉ាត់បងពោលស្រលាញ់ គ្រួសារណាស់ តែទង្វើខុសពីការពិតគ្រប់យ៉ាង។ នេះហើយជាជីវិតគ្រួសារខ្ញុំ ថ្ងៃនេះ ខ្ញុំសរសេរ ឱ្យអស់ ឱ្យគ្រប់គ្នាបានដឹង មុននឹងសម្រេចចិត្ត យកអ្នកណាម្នាក់ ចូលមកក្នុងជីវិតយើង មេរៀន ជីវិតមួយនេះស្គាល់គ្រប់អស់ហើយ។ បងនិយាយ ត្រូវហើយ បងវុធ ពីមុនស្លាប់បាត់ហើយ។ គ្មាន ស្រីណាម្នាក់ ចង់ធ្វើជាស្រីមេម៉ាយទេ ចិញ្ចឹម កូនម្នាក់ឯងទេ។ សូមទោស ខ្ញុំសរសេរដូចដើរ ស្រាតឱ្យគេមើលចឹង តែវាហួសហេតុពេកហើយ ខ្ញុំតឹងទ្រូងណាស់ ពេលគេសរសេរអាក្រក់ពីខ្ញុំ ដែលមិនមែនជាការពិតសោះ សូមបន្តបំផ្លើស ទៀតចុះ ព្រោះមនុស្សដូចបងចង់តែឈ្នះ ខ្ញុំឱ្យ ឈ្នះចុះ! បងកុហកគេបាន តែបងមើលឃើញ ហើយ ៦ឆ្នាំមកនេះ បងមើលឃើញហើយ ខ្ញុំខុស ខ្ញុំក៏ទទួលនឹងកែវា តែខ្ញុំមិនដែលគេចពីបញ្ហា ទេ”។

ដោយឡែកនៅរសៀលថ្ងៃដដែលនោះ ម្ចាស់គណនីហ្វេសប៊ុកដដែល បានបញ្ចោញសារ បន្ថែមទៀតថា “មើលទៅ ដោយខ្លាចប្តី ទើប មិនហ៊ានចេញក្រៅ កូនមិនបានទៅសាលាទៀត គ្រប់ពាក្យបើនិយាយកុហកតែមួយពាក្យសូម ឱ្យខ្ញុំស្លាប់ដោយទាន់ហន់ (មេរៀនជីវិតបងឱ្យ ខ្ញុំចេញ ដោយគ្មានលុយជាប់ខ្លួន ព្រោះរាល់ខែ បងជាអ្នកកាន់លុយ តើខ្ញុំបានលុយពីណាមក ជួលផ្ទះគេនៅ?)”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេរ បន្ថែមថា “បងគប់រយះជើងចេញឆ្អឹងស បង ឈរមើល ហើយសើចអរគុណដល់បងៗអ្នក ជិតខាង យកខ្ញុំទៅពេទ្យ។ បងមិនចេះខុសទេ បងល្អពេក ហើយបងចង់ឈ្នះពេកហើយ សួរ អ្នកជិតខាងទៅបានដឹង តើហួសចិត្តទេ? ខ្ញុំមិន ប្តឹងទេ តែកម្មពៀរមាន បង្ករឿងហើយ នៅ មកនិយាយលាងខ្លួនទៀត អរគុណប្តីដែលធ្វើ ឱ្យខ្ញុំស្គាល់បងកាន់តែច្បាស់”…, “ខ្ញុំមិនប្តឹងទេ សុំតែអាហារកិច្ចចិញ្ចឹមកូនបានហើយ នេះហើយ មេគ្រួសារល្អ (សូមទោសមកពីដល់កពេក ទើបបង្ហោះឱ្យស្គាល់សន្តានប្រុសម្នាក់នេះ ហើយខ្ញុំ ដឹងថា ខ្ញុំកំពុងដើរស្រាតហើយ ឱ្យគេមើល ហើយ ខ្ញុំពិតជាអាម៉ាស់មុខណាស់ សូមទោសៗៗ ខ្ញុំគ្មានលុយទេ ផ្ទះក៏អត់ មិនទាន់ដឹងថា ទៅ នៅណាទេ ទ្រាំនៅក្នុងបន្ទប់នេះសិនហើយ ចាំ និយាយក្រោយទៀត ព្រោះអ្វីៗក៏គ្មាន លុយគេ កាន់។ អរគុណបងប្អូនៗទាំងអស់ ខ្ញុំពិតជាបាក់ ទឹកចិត្តណាស់ កុំតែកូននៅជាប់ទ្រូងជាកម្លាំង ចិត្ត កុំអីខ្ញុំលែងចង់រស់ហើយពេលនេះ”…, “សូមយល់ខ្ញុំ និងកូនផង ពេលរកផ្ទះជួលបាន ខ្ញុំនឹងចេញ មិនបាច់ដេញទេ ឱ្យខ្ញុំរៀបអីវ៉ាន់ តាមសម្រួលផង…”។

គួរបញ្ជាក់ថា ក្រោយពីម្ចាស់គណនីហ្វេសប៊ុក Vuth Achitani បានបញ្ចោញសារនៅលើ ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរួចមក មានការចែករំលែក Share តៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់ទៅជាង១ម៉ឺនShare ឯណោះ។ ចំណែក អ្នកចុច Like មានចំនួនជិត៦ពាន់ Like រីឯ អ្នកចូលទៅ Comment លើកទឹកចិត្តស្ត្រីជា ម្ចាស់គណនីហ្វេសប៊ុកនោះមានចំនួនរហូតដល់ទៅជិត៣ពាន់ Comment ឯណោះ។

ជុំវិញរឿងរ៉ាវជីវិតគ្រួសារដែលប្រពន្ធ ចោទប្តីបង្កហិង្សាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES