ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តព្រោះតែមានវិបត្តិជាមួយនិងគ្រួសាររស់នៅមិនចុះសម្រុងគ្នា បានដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនរហូតហើមស្អុយទៅហើយទើបបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងផ្ទះជនរងគ្រោះជាន់ទី១ ផ្ទះលេខH18 ផ្លូវបេតុង ភូមិអូរអណ្តូង១ ក្រុម៤ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
រងគ្រោះចងកសម្លាប់ខ្លួនមានឈ្មោះម៉េង រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរជាងបាញ់ថ្នាំតុទូស្នាក់នៅផ្ទះកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ចាន់ វាសនាអាយុ៣៥ឆ្នាំ ព្រមទាំងមានកូនប្រុសចំនួន២នាក់ បានលែងលះគ្នាជិតមួយឆ្នាំមកហើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានធំក្លិនស្អុយចេញពីផ្ទះកើតហេតុ ព្រមទាំងឃើញសត្វរុយ ហើរចេញពីផ្ទះនោះ ស្របពេលនោះដែលពួកគាត់ បាននាំគ្នារុញទ្វារផ្ទះដល់ពេលរុញទៅក៍ជាប់វាំងនននៅខាងក្នុង ពេលនោះពួកគាត់ព្យាយាមរុញទ្វារផ្ទះចូលទៅបាន ក៍ប្រទះឃើញជនរងគ្រោះបានចងកជាមួយនិងខ្សែគោជាប់នឹងប្រហោងឥដ្ឋខ្យល់មិនដឹងថាស្លាប់តាំងពីពេលណាមក ទេ ដោយសពមានសភាពហើមស្អុយទៅហើយ ខណៈពេលនោះពួកគាត់ បានរាយការណ៍ទៅប្រាប់បងប្អូននិងសមត្ថកិច្ចមូលដ្ឋានអោយចុះមកមើលលុះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនង់ខាងជំនាញកោសល្យវិច័យមកពិនិត្យ ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថាបុរខាងលើខាងនេះ គឺធ្លាប់លេបថ្នាំសម្លាប់ខ្លួនម្ដងរួចមកហើយ តែមិនបានសម្រេច ត្រូវបានពួកគាត់ជួយសង្គ្រោះទាន់ពេលវេលា លុះប៉ុន្មានថ្ងៃមុនពួកគាត់លឺសូរបុរសនោះនិយាយថាគាត់និងស្លាប់ តែមិនចាប់អារម្មណ៍ទេ រហូតមកដល់ថ្ងៃកើតហេតុស្រាប់តែឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួនបាត់ទៅ
ហើយ ។
បើតាមសំដី ឈ្មោះ ម៉េង ចន្ធូ អាយុ៣៤ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ត្រូវជាបងប្រុសបង្កើតរបស់សពរងគ្រោះបាននិយាយ គ្រួសាររបស់ប្អូនប្រុសរបស់គាត់រស់នៅដូចជាមិនចុះសម្រុងនឹងគ្នានោះទេ ហើយធ្លាប់លែងលះគ្នា២ទៅ៣ដងមកហើយតែលែងមិនដាច់ រហូតដល់ឈានមានកូនប្រុសដល់ទៅ២នាក់ តែក្នុងអំឡុកជិះមួយឆ្នាំមកនេះ ពួកគេទាំងពីរនាក់ប្តីប្រពន្ធបានលែងលះគ្នាដាច់ស្រេចហើយដោយប្រពន្ធបានយកកូនប្រុសទាំងពីរនាក់ទៅរស់នៅ ប៉ោយប៉ែតជាមួយនិងម្ដាយរបស់គេបាត់ទៅ ហើយប្អូនប្រុសរបស់គាត់បានរស់នៅក្នុងផ្ទះតែម្នាក់ឯងរហូតដល់ពេលកើតហេតុទើបមានគេទូរស័ព្ទទៅប្រាប់គាត់ថាប្អូនប្រុសរបស់គាត់បានចងកសម្លាប់ខ្លួន បាត់ទៅហើយ រឿងអ្វីផ្សេងពីនេះគឺគាត់មិនដឹងទៀតនោះទេ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចឃើញថាសពជនរងគ្រោះពិតជាបានចង់ករសម្លាប់ខ្លួនពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពអោយទៅសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យនៅវត្តច្បារអំពៅ ៕
ណនរ៉ាត់