Sunday, January 19, 2025
Homeព័ត៌មានជាតិម៉ែឪ​ឈ្លោះ​គ្នា កូន​ប្រុស​ចងក​សម្លាប់​ខ្លួន

ម៉ែឪ​ឈ្លោះ​គ្នា កូន​ប្រុស​ចងក​សម្លាប់​ខ្លួន

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ ព្រោះតែតូចចិត្តនឹងរឿងផ្ទៃក្នុងគ្រួសារ ឪពុកម្តាយ ឈ្លោះប្រកែកគ្នាញឹកញាប់ពេក ធ្វើឱ្យក្រុមគ្រួសារ គ្មានសុភមង្គលផង ម៉្យាងខ្មាសគេងើបមុខមិន រួចផង ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ ជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់។

យុវជនដែលចងកធ្វើអត្តឃាតនោះ មាន ឈ្មោះណាក់ នី អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីស្ត្រីជាម្តាយរបស់ជនរង- គ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុន ពេលកើតហេតុ ក្រោយពីហូបបាយល្ងាចរួចកូន ប្រុសគាត់បានដើរចេញពីផ្ទះបាត់ មិនដឹងជាទៅ ណា លុះដល់យប់ទៅហើយនៅតែមិនឃើញ កូនប្រុសមកផ្ទះវិញ ពួកគាត់ក៏នាំគ្នាដើរតាម រកក្បែរៗផ្ទះ ស្រាប់តែប្រទះឃើញកូនប្រុស របស់គាត់បានចងកស្លាប់នៅលើដើមឈើក្បែរ ផ្ទះបាត់ទៅហើយ មិនដឹងជាស្លាប់តាំងពីថ្មើរណា។ បន្ទាប់មក គាត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ស្ត្រីជាម្តាយបានអះអាងថា គាត់មិនដឹង ថា កូនប្រុសមានវិបត្តិអ្វីដោះស្រាយមិនចេញ ទើបសម្រេចចិត្តគិតខ្លីបែបនេះទេ ប៉ុន្តែតាមអ្វី ដែលគាត់សង្ស័យ គឺកូនប្រុសរូបនេះ ទំនងជា តូចចិត្តនឹងរឿងពួកគាត់ជាឪពុកម្តាយឈ្លោះ ប្រកែកគ្នាតែម្តង ព្រោះប្តីប្រពន្ធពួកគាត់ឧស្សាហ៍ ឈ្លោះគ្នាខ្លាំងណាស់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES