ភ្នំពេញ ៖ ជនសង្ស័យជាម៉ូយចេញចូលធ្វើទូរស័ព្ទញឹកញាប់បានបបួលបក្សពួកទៅ លួចគាស់តូប យកទូរស័ព្ទ៥គ្រឿងឆ្នាំងសាកទូរស័ព្ទ កាស និងគ្រឿងបន្លាស់ទូរសព្ទ័ អស់រលីង ពី ក្នុង តូបបានមួយថ្ងៃយកទៅលក់នៅតូបក្បែរនោះត្រូវម្ចាស់ដឹងទាន់ប្តឹង សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ បង្កអោយ មានការភ្ញាក់កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី ៨ កុម្ភះ ២០១៧ នៅចំណុចក្នុងផ្សារវីន មីងក្បែរកន្លែងកើតហេតុ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពមាន២នាក់ ទី១ឈ្មោះ អែម លាងគា ភេទប្រុសអាយុ ២១ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកឧដុង ខេត្តកំពង់ ស្ពឺទី២ឈ្មោះសៅ វេងហាក់ អាយុ១៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកសំរោងខេត្តតាកែវនិងបក្សពួក២នាក់ទៀត នាំទៅលក់មានឈ្មោះណយ សាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជួសជុលទូរស័ព្ទស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនិងឈ្មោះគា ហ្វីណូ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅខេត្តតាកែវ។
តាមសម្តីពីជនរងគ្រោះជាម្ចាស់តូបបានឲ្យដឹងថានៅព្រឹកថ្ងៃទី៨ ខែកុម្ភះ រូបគេបានមកចាក់ សោបើកតូបដូចសព្វដង លុះពេលបើកទ្វារតូបស្រាប់តែឃើញបាត់របស់របរដូចជា
ទូរស័ព្ទ៥គ្រឿង កាសឆ្នាំងសាក ថ្មទូរស័ព្ទ សំបក និងគ្រឿងបន្លាស់ទូរស័ព្ទមួយចំនួន
ទៀត។
ជនរងគ្រោះបានបន្តថា បន្ទាប់ពីដឹងថាបាត់ហើយ រូបគាត់មានបងប្អូនជាអ្នកលក់និងជួស ជុលទូរស័ព្ទនៅម្តុំនោះច្រើននាក់បានដើរផ្តែផ្តាំថាបើឃើញជនសង្ស័យណាយករបស់របរ របស់ខ្លួនទៅលក់ជួយទាក់ទងមករូបគេផងគេនិងនាំគ្នាទៅចាប់ លុះដល់ម៉ោង៧និង៣០ នាទីថ្ងៃទី៨ កុម្ភះក៏មានជនសង្ស័យទាំង៤នាក់ខាងលើ ដើរយករបស់ដែលលួចបានយក ទៅលក់ចំកន្លែងរបស់បងប្អូនគាត់លក់ទូរស័ព្ទនៅក្បែរនោះទើបបងប្អូនរបស់គាត់ទូរស័ព្ទ មកប្រាប់ភ្លាមរូបគាត់បាននាំគ្នាទៅចាប់បានទាំង៤នាក់តែម្តង រួចបានទាក់ទងទៅនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសាកសួរនាំនិងដកហូតបានវត្ថុតាងរួមមាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅស៊េរី២០០៤ឡើងតែម២០១១ ជារបស់ជនជនសង្ស័យ ស្លាកលេខម៉ូតូស៊េរីចាស់មួយសន្លឹកឆ្នាំងសាកថ្មទូរស័ព្ទ៥០ កាសទូរស័ព្ទ៤០ ទូរស័ព្ទអាយហ្វូន6ផ្លើស មួយគ្រឿង .ទូរស័ព្ទសាំសុង២គ្រឿង ទូរស័ព្ទម៉ាកទ្រូ២គ្រឿងរួមនិងគ្រឿងបន្លាស់ជាច្រើនទៀត។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេមានគ្នា២នាក់បានធ្វើសកម្មភាពគាស់ផ្ទះកាលពីវេលាម៉ោង១១យប់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ម៉ោងកើតហេតុខាងលើពួកគេទាំង៤នាក់បាននំាគ្នាទៅយករបស់របរដែលលួចបានទៅលក់ក៏ត្រូវ ម្ចាស់ឃាត់ខ្លួនតែម្តង ។
ក្រោយពីសួរនាំនិងធ្វើកំណត់ហេតុរួចមកសមត្ថកិច្ចបានប្រគល់សំភារៈដែលដកហូតបាន ប្រគល់អោយជនរងគ្រោះវិញ។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅកសាងសុំណុំរឿងបញ្ចូនខ្លួនទៅកាន់ផ្នែកជំនាញយុត្តិធម័ខណ្ឌដើម្បីចាត់ការតាមនីតិ
វីធី៕ថោង ធីម